ប្រុស​ៗ​គួរ​អាន​! ភាព​ខុស​គ្នា​រវាង​ប្រពន្ធ និង​ស្រី​ក្រៅ​ផ្ទះ

  • 2019-02-26 02:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ប្រុសៗ​ពេល​មាន​ស្រី​ក្រៅ​ដែល​លួច​ទាក់ទង​គ្នា​រយៈ​ពេល​យូរ តែង​ហៅ​គ្នា​ថា​ប្ដី​ប្រពន្ធ​ដែរ​មែន​អត់? តែ​អ្នក​មាន​ដឹង​ទេ​ថា ស្រី​ដែល​អ្នក​ហៅ​ថា​ប្រពន្ធ​នោះ​ មិន​អាច​មាន​តម្លៃ​ដូច​ប្រពន្ធ​ដែល​អ្នក​ការ​ស្រប​ច្បាប់​នោះ​ទេ​។ សូម​បែង​ចែក​ឲ្យ​ច្បាស់​ មួយ​ជា​ប្រពន្ធ​ស្រប​ច្បាប់​ មួយ​ទៀត​គ្រាន់​តែ​ជា​ស្រី​កំដរ​ខាង​ក្រៅ​ដែល​មើល​ឃើញ​តែ​ផល​ប្រយោជន៍​ពី​អ្នក​តែ​ប៉ុណ្ណោះ​។​ ខាង​ក្រោម​នេះ​ជា​ភាព​ខុស​គ្នា​ដាច់​ស្រឡះ​រវាង​ប្រពន្ធ​និង​ស្រី​ក្រៅ​៖

ប្រពន្ធ ៖ ពាក់​កណ្ដាល​យប់​ ពេល​ឃើញ​អ្នក​កំពុង​លេង​ហ្គេម​នឹង​ខឹង​ ហើយ​ស្ដី​បន្ទាស​អ្នក​មិនខាន

ស្រី​ក្រៅ៖ នៅ​ពេល​ពាក់​កណ្ដាល​យប់​នឹង​ត្អូញត្អែរ​ដាក់​អ្នក​ រហូត​ដល់​ជិត​ភ្លឺ​

ប្រពន្ធ ៖ ព្រួយ​បារម្ភ​ពី​ថ្លៃ​ចាយ​វាយ​របស់​អ្នក​ តើ​នៅ​សល់​លុយ​ចាយ​រហូត​ដល់​ដាច់​ខែ​អត់​?

ស្រី​ក្រៅ ៖ រក​អ្នក​ឲ្យ​ជូន​ទៅ​ក្រៅ​ដើរ​លេង​ និង​ញ៉ាំ​អី​ឆ្ងាញ់​ៗ នៅ​កន្លែង​ថ្លៃ​ៗ

ប្រពន្ធ ៖ នៅ​ពេល​អ្នក​ឈឺ​នឹង​មើល​ថែ​អ្នក​ ប្រាប់​ឲ្យ​អ្នក​លេប​ថ្នាំ​ឲ្យ​ទៀង​ពេល​ ផឹក​ទឹក​ឲ្យ​បាន​ច្រើន​...

ស្រី​ក្រៅ៖ ពេល​អ្នក​ឈឺ​គ្រាន់​តែ​ផ្ញើ​សារ​មក​សួរ​សុខ​ទុក្ខ​អ្នក​តែ​ប៉ុណ្ណោះ

ប្រពន្ធ ៖ មិន​ពេញ​ចិត្ត​នឹង​អ្នក ក៏​ដោយ​សារ​តែ​ចង់​ឲ្យ​អ្នក​ជា​មនុស្ស​រីក​ចម្រើន​ជាង​មុន

ស្រី​ក្រៅ ៖ គុណ​វិបត្តិ​របស់​អ្នក​ នាង​ទទួល​បាន​ទាំង​អស់

ប្រពន្ធ ៖ នឹង​ឈរ​នៅ​ខាង​អ្នក​ជានិច្ច​ ជួយ​អ្នក​ឲ្យ​កាន់​តែ​រីក​ចម្រើន​ បើ​អ្នក​ប្រព្រឹត្ត​អ្វី​ខុស​នឹង​បញ្ឈប់​អ្នក​ភ្លាម

ស្រី​ក្រៅ ៖ គាំ​ទ្រ​អ្នក​គ្រប់​រឿង​ទាំង​អស់​ ឲ្យ​តែ​អ្នក​សប្បាយ​ចិត្ត​

ប្រពន្ធ ៖ តែង​តែ​លួច​សង្ឃឹម​ក្នុង​ចិត្ត​ថា​អ្នក​មាន​សុភមង្គល

ស្រី​ក្រៅ ៖ តែង​តែ​នៅ​ក្បែរ​អ្នក​ពេល​សប្បាយ​​

ប្រពន្ធ ៖ តែង​តែ​ចាប់​អារម្មណ៍​គ្រប់​យ៉ាង​របស់​អ្នក​ ខ្វល់​ពី​​គ្រែ​គេង​របស់​អ្នក​ ខ្វល់​ថា​តើ​មាន​ស្រោម​ជើង​ប៉ុន្មាន​គូ​នៅ​លើ​កៅអី​​មិន​ទាន់​បោក​​

ស្រី​ក្រៅ ៖ មិន​ខ្វល់​ពី​ការ​រស់​នៅ​របស់​អ្នក​ទេ​ សំខាន់​ឲ្យ​តែ​អ្នក​តែង​ខ្លួន​ឲ្យ​បាន​ស្អាត​មក​ជួប​នាង​ទៅ​បាន​ហើយ​

ប្រពន្ធ ៖ ទៅ​ណា​ក៏​បាន​ ញ៉ាំ​អី​ក៏​បាន​ ឲ្យ​តែ​​ទៅ​ជា​មួយ​អ្នក

ស្រី​ក្រៅ ៖ ​នាំ​នាង​ទៅ​ញ៉ាំ​អី​ ទៅ​ទិញ​អីវ៉ាន់​ ទៅ​មើល​កុន​នៅ​កន្លែង​ល្អ​ៗនិង​ថ្លៃ​ៗ

ប្រពន្ធ ៖ ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​ខ្វល់​ពី​អ្នក​ សូម្បី​តែ​ពេល​គេង

ស្រី​ក្រៅ ៖ មិន​ខ្វល់​ថា​អ្នក​ធ្វើ​អ្វី​ រាប់​អាន​អ្នក​ណា​ទេ​

ប្រពន្ធ ៖ រៀប​ចំ​គម្រោង​សម្រាប់​អនាគត​រួច​ហើយ​ និង​គិត​ពី​កូន​របស់​អ្នក​...

ស្រី​ក្រៅ ៖ គិត​តែ​រឿង​ពេល​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ

ប្រពន្ធ ៖ នឹង​ប្រាប់​ថា​ "ខ្ញុំ​នឹង​សន្យា​ថា​មិន​លែង​លះ​ជា​មួយបង​ទេ​"

ស្រី​ក្រៅ ៖ នឹង​ប្រាប់​ថា "​ខ្ញុំ​មិន​ឲ្យ​បងនៅ​ឯកា​ទេ"

ប្រពន្ធ ៖ នឹង​ប្រាប់​អ្នក​ថា​ "អូន​ស្រលាញ់​បង​"

ស្រី​ក្រៅ ៖ នឹង​ប្រាប់​អ្នក​ថា​ "អូន​ចូល​ចិត្ត​បង​" ៕​​​​

ចុចអាន៖ ប្រពន្ធ​ឆ្លាត​​តែង​តែ​ធ្វើ​បែប​នេះ​ ពេល​ប្ដី​មាន​ស្រី​ក្រៅ​ហើយ​សុំ​លែងគ្នា

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម