មនុស្សស្រីអាចវាស់សុភមង្គលបានបន្ទាប់ពីរៀបការរួចមែនទេ?
- 2019-03-01 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីអាចវាស់សុភមង្គលបានបន្ទាប់ពីរៀបការរួចមែនទេ?
គេថាមនុស្សស្រីសំណាងបំផុតគឺអាចរៀបការជាមួយបុរសល្អម្នាក់? ឬជាងនេះទៅទៀតគឺមានម្ដាយក្មេងស្រឡាញ់ ចុះបើនាងរៀបការខុស? តើនោះជាសំណាងអាក្រក់របស់នាងមែនទេ?
មនុស្សស្រីពិតជាអាចវាស់សុភមង្គលតាមរយៈការរៀបការពិតមែនឬ? អ្នកដែលរៀបការហើយត្រូវក៏មានសុភមង្គល ប៉ុន្តែអ្នកដែលរៀបការខុសក៏ត្រូវរងភាពឈឺចាប់ គ្រាំគ្រាចិត្តរាល់ថ្ងៃដោយសារប៉ះចំប្ដីមិនល្អ។
ការពិតទៅរឿងរៀបការជាផ្នែកមួយនៃជីវិតដែលមនុស្សស្ទើរតែគ្រប់គ្នាមិនអាចនឹងចៀសបាន ប៉ុន្តែមិនមែនរឿងនេះអាចវាស់សុភមង្គលរបស់មនុស្សស្រីឡើយ។ សុភមង្គលសម្រាប់មនុស្សស្រីគឺជាសុភមង្គលដែលនាងបង្កើតឡើងដោយខ្លួនឯង។
មានន័យថាមនុស្សស្រីសម័យនេះមិនគួរផ្ញើសុភមង្គលទាំងស្រុងទៅលើមនុស្សប្រុសនោះទេ ព្រោះទោះជាគេជាមនុស្សប្រុសល្អយ៉ាងណាក៏គេនៅតែមានចន្លោះខ្វះខាតមិនអាចបំពេញចិត្តអ្នកបានដូចគ្នា។
ចង់វាស់សុភមង្គលខ្លួនឯងបាន ត្រូវពឹងលើខ្លួនឯង ថាតើខ្លួនឯងបានធ្វើអ្វីខ្លះហើយឬនៅ?
បង្កើតសមត្ថភាពឲ្យខ្លួនឯងក្លាយជាមនុស្សស្រីមានចំណេះដឹង ដោយមិនងាយឲ្យគេបោកបាន។ នេះក៏ជាអ្វីដែលអ្នកត្រូវមានដើម្បីស្វែងរកសុភមង្គលអ្នក ដោយមិនចេះតែឲ្យអ្នកផ្សេងធ្វើបាបចិត្តអ្នក។
ធ្វើខ្លួនឲ្យឯករាជ្យ រឹងមាំ ព្រោះមិនអាចចេះតែងពឹងផ្អែកលើគេទាំងស្រុងនោះទេ ដូច្នេះនៅពេលដែលគ្មានគេអ្នកក៏មិនដួល មិនស្លាប់ទៅតាមគេ។
រកលុយសម្រាប់ផ្គត់ផ្គង់ខ្លួនឯង គ្រួសារដោយមិនបាច់លាដៃសុំលុយអ្នកណាដែលធ្វើឲ្យអ្នកស្ថិតនៅក្រោមគំនាបគេ។
សុភមង្គលរបស់មនុស្សស្រីអាចវាស់បាននៅពេលដែលនាងចេះផ្ដល់សុភមង្គលឲ្យខ្លួនឯងសិន មិនមែនវាស់បានតាមរយៈមនុស្សប្រុសនោះទេ។ នៅពេលមនុស្សស្រីស្គាល់តម្លៃខ្លួនឯងច្បាស់គឺនាងមានសមត្ថភាពខ្ពស់ក្នុងការជ្រើសរើសមនុស្សល្អដើម្បីមកបំពេញចំណែកដែលជីវិតនៅខ្វះខាតជាមួយគ្នា៕
ចុចអាន៖រៀបការហើយចង់បានសុភមង្គល ទាល់តែយល់ដឹងពីរឿងទាំងនេះ