ព្រឹសម្បុរ! ជំនឿ​មើល​មិន​ឃើញ​ទាំង​​ ១០​ នេះ​​ ជន​ជាតិ​កូរ៉េ​ជឿ​ខ្លាំង​ណាស់

  • 2019-02-25 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ប្រទេស​កូរ៉េ​សព្វ​ថ្ងៃ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​តែ​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​នៅ​តែ​ជឿ​លើ​ជំនឿ​ចាស់​បុរាណ​ដដែល​។​ ដោយ​សារ​តែ​ជន​ជាតិ​កូរ៉េ​កាល​ពី​សម័យ​មុន​រក្សា​ប្រពៃ​ណី​របស់​ពួក​គេ​ខ្លាំង​ណាស់​ដូច​ជា​ ការ​រើស​គូ​ស្រករ​ ដាក់​ឈ្មោះ​កូន​ បើក​កន្លែង​រក​ស៊ី​ថ្មី​ ប្តូរ​ផ្ទះ​ថ្មី​ក៏​ត្រូវ​តែ​រក​ពេល​ដែល​ត្រឹម​ត្រូវ​ដែរ​។​ ជំនឿ​ទាំង​ ១០​ ដែល​ជនជាតិ​កូរ៉េ​នៅ​តែ​ជឿ​យ៉ាង​ងប់ងុល​សព្វ​ថ្ងៃ​នេះ​៖

១. ឲ្យ​ស្បែក​ជើង​ធ្វើ​ជា​កាដូ​ជូន​មិត្ត​ស្រី​ គូ​ស្នេហ៍​នឹង​​បែក​គ្នា

ជន​ជាតិ​កូរ៉េ​ជឿ​ថា​ស្បែក​ជើង​ប្រៀប​បាន​ដូច​ជា​​ របស់​ម៉្យាង​ដែល​ជួយ​ឲ្យ​មនុស្ស​រត់​ចេញ​ពី​ជីវិត​របស់​យើង​។​ ដូច្នេះ​បើ​មិន​ចង់​ឈឺ​ចាប់​កុំ​ទិញ​ស្បែក​ជើង​ឲ្យ​មិត្ត​ស្រី​អី​។

២. គេង​បើក​កង្ហារ​ក្នុង​បន្ទប់​មាន​គ្រោះ​ថ្នាក់​ណាស់​ អាច​ស្លាប់​បាន

មិន​មែន​ត្រឹម​តែ​ជា​ជំនឿ​ទេ​ តែ​ប្រ​ជា​ជន​កូរ៉េ​ពិត​ជា​ខ្លាច​កង្ហារ​ណាស់។​​ ដោយ​សារ​តែ​គេ​ជឿ​ទៅ​លើ​ឈ្មោះ​ម៉្យាង​ដែល​ហៅថា​ "Seonpoonggi samangseol" (ស្លាប់​ដោយ​សារ​កង្ហារ​) ដែល​ជា​មូលហេតុ​នៃ​ការ​ស្លាប់​។

៣. ញ៉ាំ​ស្ករ​គ្រាប់​មុន​ពេល​ប្រលង

ជន​ជាតិ​កូរ៉េ​ជឿ​ថា​ញ៉ាំ​ស្ករ​គ្រាប់​មុន​ពេល​ប្រលង​ជួយ​ជំនួយ​ដល់​ខួរ​ក្បាល​រហូត​ដល់​ចប់​ការ​ប្រលង​។

៤. កុំ​សរសេរ​ឈ្មោះ​ខ្លួន​ឯង​ដោយ​ប្រើ​ប៊ិច​ពណ៌​ក្រហម​ ព្រោះ​វា​តំណាង​ឲ្យ​ការ​ស្លាប់

មិន​មែន​តែ​កូរ៉េ​ទេ​ តែ​ចិន​ក៏​មាន​ជំនឿ​ខ្លាំង​ទៅ​លើ​រឿង​មួយ​នេះ​ដែរ​ ដោយ​សារ​តាំង​ពី​សម័យ​មុន​ នៅ​ដែល​គេ​សរ​សេរ​ឈ្មោះ​សមាជិក​គ្រួសារ​ណា​ម្នាក់​ដោយ​ពណ៌​ក្រហម​មាន​ន័យ​ថា​ម្នាក់​នោះ​បាន​ស្លាប់​ហើយ​។​ ពណ៌​ក្រហម​ប្រៀប​បាន​ដូច​ជា​ឈាម​ វា​អាច​នាំ​សំណាង​អាក្រក់​ឲ្យ​មនុស្ស​ទៅ​ជា​ឈឺ​ ឬ​មាន​គ្រោះ​ថ្នាក់​រហូត​ដល់​ស្លាប់​បាន​។​​

៥. សុបិន​ឃើញ​សត្វ​ជ្រូក​ អាច​នាំ​សំណាង​ល្អ

នៅ​ក្នុង​ប្រទេស​កូរ៉េ​​ សត្វ​ជ្រូក​គឺ​តំណាង​ឲ្យ​ភាព​សម្បូរ​បែប​ និង​មាន​បាន​។​ ចឹង​ហើយ​គេ​ជឿ​ថា​បើ​អ្នក​សុបិន​ឃើញ​សត្វ​ជ្រូក​នោះ​ព្រះ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ទ្រព្យ​សម្បត្តិ​ ឬ​អាច​ក្លាយ​ជា​សេដ្ឋី​នៅ​ពេល​អនាគត​ទៀត​ផង​។

៦. លេខ​ ៤​ ជា​លេច​តំណាង​ឲ្យ​សេចក្ដី​ស្លាប់

បើ​នៅ​ប្រទេស​ភាគ​ខាង​លិច​ គេ​ជឿ​ថា​លេខ​ ១៣​ ជា​លេខ​ដែល​នាំ​សំណាង​អាក្រក់​បំផុត​។​ ប៉ុន្តែ​នៅ​កូរ៉េ​គេ​និយាយ​ថា​លេខ​ ៤​ ជា​លេខ​ដែល​ព្រះ​អាទិត្យ​ធ្លាក់​ចុះ​មក​ ហើយ​វា​មាន​ន័យ​ថា​ ស្លាប់។​ សូម្បី​តែ​ជណ្ដើរ​យន្ត​នៅ​ប្រទេស​កូរ៉េ​ក៏​ប្រើ​អក្សរ​ F ជំនួស​ឲ្យ​លេខ​ ៤​ ដែរ​។

៧. កុំ​ឈរ​លើ​មាត់​ទ្វារ​ ព្រោះ​វា​នឹង​នាំ​សំណាង​អាក្រក់​ចូល​ផ្ទះ

ការ​ឈរ​នៅ​លើ​បន្ទាត់​ខណ្ឌ​មាត់​ទ្វារ​ប្រៀប​បាន​ដូច​ជា​ការ​ដោះ​លែង​វិញ្ញាណ​អាក្រក់​ដោយ​ចៃដន្យ។​ ស្ដាប់​ទៅ​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ណាស់​។​

៨. កុំ​ដាក់​កញ្ចក់​នៅ​មាត់​ទ្វារ​ ធ្វើ​បែប​នេះ​នឹង​នាំ​សំណាង​អាក្រក់

ជនជាតិ​កូរ៉េ​ជឿ​ថា​យក​កញ្ចក់​ដាក់​​មាត់​ទ្វារ​បន្ទប់​ អាច​នឹង​នាំ​សំណាង​អាក្រក់​ចូល​ផ្ទះ​ព្រោះ​វា​ធ្វើ​ចំណាំង​ផ្លាត​ជា​មួយ​សំណាង​ល្អ​ហើយ​នាំ​យក​សំណាង​អាក្រក់​មក​ជំនួស​វិញ​។

៩. ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ កុំ​កក់​សក់​ ព្រោះ​អាច​កាត់​លាភ

ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​គឺ​ជា​ថ្ងៃ​ចាប់​ផ្ដើម​អ្វី​ៗ​ថ្មី​ទាំង​អស់​ ទាំង​ការ​ងារ​ និង​ជីវិត​ថ្មី​ ចឹង​ហើយ​បើ​កក់​សក់​នៅ​ថ្ងៃ​នោះ​ប្រៀប​បាន​ដូច​ជា​កក់​ជម្រះ​លាភ​ខ្លួន​ឯង​ចេញ​ចឹង​។​ ដូចនេះ​បើ​ចង់​កក់​សក់​ត្រូវ​ចាំ​ឲ្យ​ផុត​ថ្ងៃ​នោះ​សិន​។

១០. ការ​និយាយ​ខ្សឹប​នៅ​ពេល​យប់​ ជា​ការ​ហៅ​ព្រលឹង​ខ្មោច​

ការ​និយាយ​ខ្សឹប​ៗ​នៅ​ពេល​យប់​ប្រៀប​បាន​ដូច​ជា​ការ​ហៅ​ឈ្មោះ​នរណា​ម្នាក់​ឲ្យ​ចូល​មក​ក្នុង​បន្ទប់​ បើ​និយាយ​ឲ្យ​ចំ​ទៅ​គឺ​ដូច​ជា​ការ​ហៅ​វិញ្ញាណ​មិន​ល្អ​ឲ្យ​ចូល​មក​ចឹង​៕

ចុចអាន៖ ឆ្នាំ​ថ្មីហើយ គួរដាក់​របស់​ទាំង​នេះ​ចូល​កាបូប ដើម្បី​ទទួល​បាន​លុយហូរ​ចូល​ឥត​ឈប់

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម