ឆ្នាំថ្មីហើយ គួរដាក់របស់ទាំងនេះចូលកាបូប ដើម្បីទទួលបានលុយហូរចូលឥតឈប់
- 2019-01-14 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំថ្មីហើយ គួរដាក់របស់ទាំងនេះចូលកាបូប ដើម្បីទទួលបានលុយហូរចូលឥតឈប់
យោងតាមក្បួនហុងស៊ុយកាបូបលុយ ទោះបីជារបស់អស់ទាំងនេះមានទំហំតូចក៏ដោយ តែជាវត្ថុដែលអូសទាញលាភសំណាងបានយ៉ាងល្អ។ សម្រាប់ឆ្នាំថ្មីនេះ ដើម្បីទទួលបានលាភហុងស៊ុយល្អពេញមួយឆ្នាំ អាចរៀបចំកាបូបលុយរបស់អ្នកទាំងអស់គ្នាតាមវិធីខាងក្រោម។
១. រៀបចំលុយឲ្យមានសណ្ដាប់ធ្នាប់
មនុស្សជាច្រើនមានទម្លាប់ទុកលុយរប៉ាត់រប៉ាយ ញាត់បានចេះតែញាត់ មិនខ្វល់ពីអ្វី។ ប្រការនេះមិនត្រឹមតែធ្វើឲ្យកាបូបបាត់សោភណ្ឌភាពនោះទេ វាក៏ធ្វើឲ្យហុងស៊ុយម្ចាស់កាបូបមិនល្អដូចគ្នា។ កាបូបប្រៀបដូចជាផ្ទះដែរ នៅពេលដែលរៀបចំមិនស្អាតគឺគ្មានអ្នកណាស្នាក់នៅឡើយ។ ដូច្នោះហើយនៅពេលកាបូបគ្មានសណ្ដាប់ធ្នាប់ លុយនឹងបន្តកន្ទុយគ្នាដើរចេញពីកាបូបអ្នកជាមិនខាន។
២. រូបសង្សារ ប្ដីប្រពន្ធ ឬគ្រួសារ
អ្នកអាចតុបតែងកាបូបរបស់ខ្លួន ដោយដាក់រូបប្ដីប្រពន្ធ ឬសង្សារ ឬរូបគ្រួសារក៏បានប្រសិនបើមិនទាន់មានគូ ដើម្បីឲ្យលើករាសីកាបូបឲ្យខ្ពស់ជាងមុន។ នៅពេលមានរូបមនុស្សនៅក្នុងកាបូប រូបនេះហើយដែលនឹងទាក់ទាញលាភចូលដោយខ្លួនឯង។
៣. ដាក់លុយកាក់ចូលកាបូប
មិនថាលុយកាក់នោះមានតម្លៃតូច ឬធំក្ដីសុទ្ធតែមានឥទ្ធិពលទាក់ទាញលាភាឲ្យម្ចាស់កាបូបទាំងអស់។ ដូចនេះអ្នកអាចរកលុយកាក់មកទុកក្នុងកាបូបដើម្បីបង្កើនហុងស៊ុយបាន។
៤. ដាក់លុយបរទេសចូលកាបូប
តាមក្បួនហុងស៊ុយកាបូប លុយបរទេសតំណាងឲ្យការរកលុយបានច្រើនវិធី និងលុយចូលបានច្រើនផ្លូវ។ អាស្រ័យដូចនេះ សម្រាប់អ្នកដែលចង់រកបានលុយចូលច្រើនវិធី អាចដូរលុយបរទេសដាក់ចូលកាបូបមួយសន្លឹកបាន៕
ចុចអាន៖រូបគំនូរហុងស៊ុយ ៩ គួរមានតាំងនៅផ្ទះបើចង់បានលាភសំណាង មាសប្រាក់ហូរចូល