ទង្វើបែបនេះ បញ្ជាក់យ៉ាងច្បាស់ថា គេមិនសូវជាស្រឡាញ់អ្នកប៉ុន្មានទេ
- 2019-02-21 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើបែបនេះ បញ្ជាក់យ៉ាងច្បាស់ថា គេមិនសូវជាស្រឡាញ់អ្នកប៉ុន្មានទេ
មនុស្សស្រឡាញ់គ្នា២នាក់គឺមិនបាច់និយាយបញ្ជាក់អីច្រើនពេកបានដឹងថាស្រឡាញ់ ឬមិនស្រឡាញ់ទេ គ្រាន់តែចេញសកម្មភាពមកគឺដឹងបាត់ទៅហើយ។ បើសិនជាអ្នកឃើញថាមនុស្សដែលអ្នកកំពុងស្រឡាញ់មានទង្វើបែបនេះមកលើអ្នក នោះគឺបង្ហាញអ្នកគេមិនសូវជាស្រឡាញ់ និងខ្វាយខ្វល់ពីអ្នកប៉ុន្មានទេ៖
១. មិនសូវយកចិត្តទុកដាក់នឹងសារ ឬ Call របស់អ្នក
អ្វីដែលអ្នកផ្ញើទៅគឺគេមិនចាប់អារម្មណ៍ ហើយតបយឺត ឬមិនតបតែម្ដង។ ជួនកាលអ្នក Call ទៅក៏មិនលើក ឬលើកហើយនិយាយមួយមាត់ក៏បិទបាត់។ ទង្វើនេះកើតឡើងយូរៗម្ដងមិនសូវជាអីទេ តែបើញឹកញាប់គឺស្ដែងឲ្យឃើញថាអ្នកមិនមែនជាផ្នែកមួយដែលសំខាន់សម្រាប់គេទេ។
២. មិនដែលនិយាយថាស្រឡាញ់ថា នឹក បើអ្នកមិនសួរគេ
បើមិនសួរគឺមិនដែលមានចិត្តនិយាយចេញមកដោយខ្លួនឯងទេ ហើយពេលខ្លះទៀតគឺមានអារម្មណ៍ថាគេនិយាយដូចបង្គ្រប់កិច្ច។ មនុស្សបើស្រឡាញ់គ្នាគេមិនបាច់សួរទេ គឺគេនឹងនិយាយចេញមកខ្លួនឯងហើយ។
៣. យកពាក្យរវល់ដាក់មុខ
បបួលទៅណាក៏ថារវល់ តែបែរជាទំនេរសម្រាប់អ្នកផ្សេង។ បើអ្នកស្ដាប់ពាក្យរវល់នេះញឹកញយពេកក៏គួរតែយល់ដែលថាគេរវល់មែន ឬគ្រាន់ជាលេសដើម្បីគេចពីអ្នក។
៤. គ្មានទង្វើយកចិត្តទុកដាក់ និងបារម្ភជាមួយអ្នក
ទោះនៅជាមួយគ្នាក៏គេមិនសូវយកចិត្តទុកដាក់ គេផ្ដោតទៅលើអ្វីផ្សេង។ ម្យ៉ាងទៀតគេមិនសូវសួរនាំ មិនសូវខ្វល់ថាអ្នកកំពុងកើតអី និយាយរួមគឺហីៗដាក់អ្នក។
៥. លែងចេះលួង
មិនមែនមានន័យថាត្រូវលួង ត្រូវទ្រគ្រប់ពេលទេ តែទោះពេលគេខុសក៏គេមិនខ្វល់ដែរ គេទុកចោលហើយដើរចេញតែម្ដង។ មិនខ្វល់ថាអ្នកកំពុងពិបាកចិត្ត មិនខ្វល់ថាអ្នកណាខុសអ្នកណាត្រូវគឺគេមិននិយាយដោះស្រាយគ្នាឡើយ។ លើសពីនេះគេក៏លែងសូវចេះនិយាយពាក្យល្អ ពីរោះជាមួយអ្នកទៀតដែរ។
បើស្នេហាអ្នកដើរដល់ដំណាក់កាលបែបនេះហើយ គួរតែពិចារណាម្ដងទៀតបើសិនជាចង់បន្តទៅមុខទៀត៕
ចុចអាន៖មនុស្សប្រុស បើស្រឡាញ់ខ្លាំង គឺតែងមានទង្វើបែបនេះជានិច្ច