ប្រើវិធីទាំង ៥នេះ មិនបាច់វះកាត់ក៏មានដើមទ្រូងធំហើយស្អាតបានដែរ
- 2019-02-11 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើវិធីទាំង ៥នេះ មិនបាច់វះកាត់ក៏មានដើមទ្រូងធំហើយស្អាតបានដែរ
ដើមទ្រូងដ៏ស្រស់ស្អាតមួយគូពិតជាសំខាន់ណាស់សម្រាប់នារីៗ។ ដោយសារតែវាផ្ដល់ទំនុកចិត្ត មន្តស្នេហ៍ និងភាពទាក់ទាញឲ្យស្រីៗយើង។ ប៉ុន្តែដើមទ្រូងស្រីៗយើងមិនដូចគ្នាទេ។ សម្រាប់អ្នកមានដើមទ្រូងរាបស្មើ ហើយចង់បានដើមទ្រូងធំស្អាត ហើយមិនចាំបាច់ឆ្លងកាត់ការឈឺចាប់ មិនគួរមើលរំលងវិធី៥យ៉ាងនេះទេ។
១. ពាក់អាវទ្រនាប់មានប៉ុងកល់
នេះជាជំហានដំបូងដែលធ្វើឲ្យដើមទ្រូងមានទំហំធំជាងមុន។ វិធីនេះអាចប្រើបានគ្រប់គ្នាមិនថាអ្នកមានដើមទ្រូងតូចប៉ុណ្ណាទេ វានឹងជួយឲ្យមើលទៅឃើញធំ លើសពីនេះទៀតវាធ្វើឲ្យសុដន់អ្នកមានរាងស្អាត មើលទៅមិនធំពេកនិងមានរូបរាងស្អាតដូចពីកំណើតចឹង។
២. ពាក់អាវទ្រនាប់ពេលគេង
មនុស្សគ្រប់គ្នាគិតថាការគេងពាក់អាវទ្រនាប់គឺជារឿងមិនល្អនោះទេ និងមិនមានងាយស្រួលពេលគេងនោះទេ។ ប៉ុន្តែជាពិតទៅវាជាវិធីដ៏ល្អមួយដែលជួយឲ្យសុដន់របស់អ្នកស្រស់ស្អាត ព្រោះនៅពេលដែលគេង គ្មានអ្នកណាគេងនៅស្ងៀមពេញមួយយប់ទេ។ អ្នកអាចដេកផ្គាប់ ប្រែចុះឡើងៗ រឺក៏ដេកលាតសន្ធឹង ហើយពេលដែលអ្នកមិនបានពាក់អាវទ្រនាប់វាអាចធ្វើឲ្យសុដន់របស់យើងប៉ះទង្គិចទៅនឹងអ្វីមួយដែលយើងមិនដឹង។អ៊ីចឹងហើយគេងពាក់អាវទ្រនាប់ជាការពារសុដន់របស់អ្នកឲ្យនៅល្អប្រសើរបំផុត។
៣. ប្រើអាវទ្រនាប់ស៊ីលីកូន
ដើម្បីឲ្យមើលទៅស្អាតនេះជាវិធី១ទៀត។ អាវប្រភេទនេះផ្ដល់ភាពងាយស្រួលដល់ស្រីៗពេលពាក់អាវទៅធ្វើការព្រោះវាមិនមានខ្សែរញ៉េរញ៉ៃ ហើយមើលទៅឃើញសុដន់ជិតគ្នាស្អាត។
៤. ហាត់ប្រាណបន្តឹងដើមទ្រូង
វិធីនេះជួយអ្នកឲ្យមានសុដន់ធំដោយមិនចាំបាច់ប្រើរបស់ជំនួយ គ្រាន់តែទម្លាប់ហាត់ប្រាណបែបនេះគឺបានហើយ។ អ្នកគ្រាន់តែធ្វើសកម្មភាពខ្លាំងៗ ដូចជា បង្វិលស្មា រុញ ពត់កែងដៃនិងទាញចេញពីស្មា វាមិនពិបាកធ្វើទេ។
៥. ប្ដូររបៀបឈរឬដើរ
កាលពីនៅក្មេងគេតែងតែបង្រៀនយើងពីរបៀបដើរ ត្រង់ខ្នង។ វាជួយដល់លំហូរឈាមឲ្យមានភាពល្អប្រសើរ។ ប៉ុន្តែកាលនៅក្មេងម្នាក់ៗតែងតែខ្ជិលហើយគ្មានអ្នកណាខ្វល់ពីរឿងពង្រីកដើមទ្រូងទេ។ តែបើយើងឈរឬដើរឲ្យចំមុំល្អនៃរាងកាយនោះវានឹងជួយធ្វើឲ្យសុដន់មានភាពល្អប្រសើរបាន។
ចុចអាន៖ គុណសម្បត្តិ៨យ៉ាងរបស់នារីមានដើមទ្រូងតូច