តិចនិក​ផាត់​មុខ​​​​បែប​ធម្មជាតិ​​​ពិត​ៗ មើល​​ទៅ​​ដូច​​អត់​​ផាត់

  • 2019-02-21 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​​គឹ​ជា​​​តិចនិក​ងាយៗ៥យ៉ាង ​​​ដែល​​​​​បាន​​ចែក​​​​រំលែក​​តៗ​គ្នា​​ពី​​អ្នក​​​ជំនាញ​​​​ផាត់​មុខ ​​​​​ដើម្បី​​​បំពេញ​​​តម្រូវ​ការ​​​​​Makeup ​សម្រាប់​​​​មិត្តៗ​​នារី​ណា​​​ដែល​​​ចង់​​​​បាន​​បែប​​ធម្មជាតិ ​​ភ្លឺ​​រលោង ជា​​ប្រចាំ​​​ថ្ងៃ។

១. ផ្តល់​​​​សំណើម​និង​​​ជម្រុះ​​​​​កោសិកា​​ចាស់ៗ​​ចេញ​​

​​​ចង់​​ផាត់​​ម្សៅ​ទឹក (Foundation)​​ ឬ BB cream ​​​ចូល​​មុខ​​ល្អ ​​​អ្នក​​ត្រូវ​​​​ថែរក្សា​​​ស្បែក​ដោយ​​ប្រើ​​​​​​​​​គ្រីម​ផ្តល់​​​សំណើម​​​នៅ​​ពេល​​​យប់​​និង​មុន​​​​​ពេល​​​​ផាត់​មុខ។ ​​បើ​​ចេះ​តែ​​ផាត់​យកៗ​​មិន​​​ការពារ ​នោះ​​គ្រឿង​​សម្អាង​នឹង​​​ចូល​​​ទៅ​​បំផ្លាញ​​សុខភាព​​​ស្បែក​​របស់​​អ្នក​​​​ពី​មួយ​​ថ្ងៃ​​ទៅ​​មួយ​​ថ្ងៃ។ ហើយ​​កុំ​​​ភ្លេច​​ជម្រុះ​​​​កោសិកា​​ចាស់​​​​​ៗ​ឲ្យ​បាន​ទៀត​​ទាត់​ផង ដើម្បី​ជួយ​​​ឲ្យ​​​ស្បែក​មុខ​​​​​​រលោង ផាត់​​​​ចូល​​សព្វ​​ល្អ និង​មិន​កក​​​​ប្រតិកប្រតាក​។

២. ​​ផាត់​​​​ផ្ពាល់​​​ផ្កា​ឈូក​​​​​ឬ​​ទឹក​ក្រូច​ប្រឿងៗ

​​​​​​​​នេះ​ជា​​តិចនិក​ងាយៗ​​ ដែល​​នារី​​​​កូរ៉េ​​​​និយម​​ធ្វើ ព្រោះ​​ពួក​គេ​​​ចង​​​បាន​​​ស្ទីល​​​ផាត់​​មុខ​​បែប​​ធម្មជាតិ​​ ក្មេង​​​​គួរ​​​​ឲ្យ​​​​ស្រលាញ់។ មិន​​ត្រឹម​តែ​​​ផ្ពាល់​ទេ ដែល​​ប្រើ​​គូល័រ​​​ពណ៌​​​​ផ្កា​ឈូក​​​​​ឬ​​ទឹក​ក្រូច​ប្រឿងៗ សូម្បី​​តែ​​​ត្របក​​ភ្នែក​​​ក៏ត្រូវ​​​ដាក់​​ពណ៌​​​ឲ្យ​​ស៊ី​​​គ្នា​ដែរ ដើម្បី​​​​បង្កើន​ភាព​​​​ស្រស់​ស្អាត​ទាក់ទាញ​​មួយ​​កម្រិត​ទៀត។

៣. ប្រើ​​​​​​​ក្រាស់​និង​​​ជែល​​​សិត​​​រោម​​​​ចិញ្ចើម​

​​​​​​​ចង់​បាន​​​លក្ខណៈ​​​បែប​ធម្មជាតិ​ ​ចិញ្ចើម​​​​​ជា​អ្វី​​ដែល​​អ្នក​​ត្រូវ​​​យក​​ចិត្ត​ទុក​​ដាក់ ព្រោះ​​បើ​​​គូរ​​​ពណ៌​​​ដិត​ពេក វា​​អាច​នឹង​​មិន​ស៊ី​​គ្នា​ ជាមូយ​នឹង​​​​​​​​ការ​ផាត់​​មុខ។ គួរ​​ប្រើជក់​ឬ​ក្រាស់​​​​ជាមួយ​​នឹង​ជែល​​​​​​មក​​សិត​ ​​នោះ​​រោម​​ចិញ្ចើម​​របស់​អ្នក​​នឹង​​​​ចេញ​ជា​សរសៃៗ​​​​ស្រស់​ស្អាត និង​មាន​ពណ៌​​ស្រាល​ល្មម។

៤. លាប​​​ក្រែម​​​​​ពណ៌​​សាច់​​​ឬ​ស្រដៀង​នឹង​ពណ៌​​ស្បែក​​​របស់​​អ្នក

​​​​​​​​​​​ក្រែម​​​​​ពណ៌​​សាច់​​​ ជា​ជម្រើស​​ដ៏​​​​ល្អ​ ប្រសិន​​​បើ​អ្នក​​​​ចង់​បាន​បែប​​ធម្មជាតិ មើល​​ទៅ​​មិន​​​ស្រស់​​ឆើត​​​​ពេក​។ មួយ​វិញ​​ទៀត​​​​ ត្រូវ​​ចាំ​​ថា ក្រែម​​​ដែល​​មាន​​ពណ៌​ស្រាល ត្បិត​​​​មើល​ទៅ​​មិន​​សូវ​លេច​​ធ្លោ ប៉ុន្តែ​​វា​​អាច​ជួយ​​​​​លើក​មុខ​​ឲ្យ​​ឃើញ​​ក្មេង​ ជាង​​​ពណ៌​​​​​ដិត​​​​​​ខ្លាំង។

៥. ​​ផាត់ ភ្នែក ​ផ្ពាល់ ​​និង​​មាត់​​​​ពណ៌​​​ដូច​គ្នា

បើ​អ្នក​​មិន​ចង់​​មើល​ទៅ​ឃើញ​​ខ្លួន​ឯង​​ស្លេកស្លាំង​​ដូច​​មនុស្ស​ឈឺ​​ ហើយ​ក៏​​មិន​​​ចង់​​ផាត់​​​​ត្របក​​ភ្នែក​​​​ដូច​​​ទៅ​​​ញ៉ាំការ​ អាច​​​ជ្រើស​​រើស​​ពណ៌​​ដូច​គ្នា យក​​មក​​​ផាត់​​លើ​​​​ភ្នែក ថ្ពាល់​​​និង​មាត់​។ ជា​ពិសេស​​​​ស្ទីល​នេះ មិន​ចាំ​​​បាច់​​ត្រូវ​ប្រើ​​​​​​ផលិតផល​​ច្រើន និង​​ចំណាយ​ពេល​​យូរ​ ​ត្រឹម​​តែ​​​​​មួយ​​ពណ៌​​ វាស​​​មួយ​​​ច្វាច់​​រួច​​ជា​​​ស្រេច អាច​​ចេញ​​​ទៅ​ណា​មក​ណា​​​យ៉ាង​​ជឿជាក់៕

ចុចអានបន្ត៖ គន្លឹះ​ក្នុង​ការ​ផាត់​ម្សៅ ឲ្យ​ឃើញ​ស្បែក​ធម្មជាតិ​រលោង​ស្អាត​មិន​កក​ដុំ​ៗ

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម