គន្លឹះ​ក្នុង​ការ​ផាត់​ម្សៅ ឲ្យ​ឃើញ​ស្បែក​ធម្មជាតិ​រលោង​ស្អាត​មិន​កក​ដុំ​ៗ

  • 2019-02-21 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​មុខ​អណ្ដែត ព្រោះ​តែ​ផាត់​ម្សៅ​តប់​មិន​បាន​ល្អ ធ្វើឲ្យ​នារី​ជាច្រើន​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួនឯង។ ដើម្បី​ជា​ចំណេះដឹង​រឿង​នេះ កញ្ញា សូម​បង្ហាញ​ពី​របៀប​ផាត់​មុខ​ឲ្យ​ឃើញ​ស្បែក​បែប​ធម្មជាតិ​មិន​កក​ដុំ​ៗ។

១.ជ្រើសរើស​អេប៉ុង​ផាត់​ឲ្យ​បាន​ត្រឹមត្រូវ

នា​ពេល​បច្ចុប្បន្ន​នេះ​អេប៉ុង​មាន​រាង និង​ទំហំ​ខុស​ៗ​គ្នា ដែល​មាន​លក្ខណៈ​ខុស​ៗ​គ្នា​នៃ​ការ​ប្រើប្រាស់​ផង​ដែរ។ ដើម្បី​ធានា​បាន​នូវ​ការ​ប្រើ​ត្រឹមត្រូវ និង​រលោង​នៃ​ម្សៅ​ដែល​ត្រូវ​បាន​លាក់បាំង​នៅ​លើ​មុខ អេប៉ុង​ប្រើ​ត្រូវ​ទន់។ ដូច្នេះ​កុំ​ឲ្យ​កកិត​លើ​ស្បែក រហូត​ដល់​ស្នាម​ផ្សេង​ៗ​លើ​មុខ លើស​ពី​នេះ​ទៀត​​អេប៉ុង​ត្រូវ​តែ​ស្អាត ដោយ​សម្អាត​យ៉ាង​ហោច​ណាស់ ១-២ ដង​ក្នុង​មួយ​ខែ។

២.កុំ​ប្រើ​ម្សៅ​ច្រើន​ពេក

មនុស្ស​ជាច្រើន​ប្រហែល​ជា​គិត​ថា​ការ​ប្រើ​ម្សៅ​ច្រើន នឹង​អាច​ជួយ​បិទបាំង​ស្នាម​ជ្រីវជ្រួញ និង​រក្សា​ភាព​ជាប់​លាប់​ពេញ​មួយ​ថ្ងៃ ធ្វើឲ្យ​មុខ​មើល​ទៅ​រលោង និង​ស​ជាង​មុន។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ការ​ប្រើ​ម្សៅ​ក្រាស់​ពេក នឹង​ធ្វើឲ្យ​ផ្ទៃ​មុខ​មើល​ទៅ​ប្លែក និង​ខុស​ពី​ធម្មតា។ លើស​ពី​នេះ​ទៀត​ម្សៅ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ស្នាម​ប្រតាក​នៅ​លើ​ផ្ទៃ​មុខ។ ដូចនេះ​បើ​ចង់​ឲ្យ​ស្បែក​មុខ​មើល​ទៅ​ស្អាត​ដូច​ធម្មជាតិ គួរតែ​លាប​ម្សៅ​តែ​១ជាន់​ទៅ​បាន​ហើយ។

៣.របៀប​ផាត់​មុខ

ដំណើរការ​នៃ​ការ​ផាត់​ម្សៅ​មិន​អនុញ្ញាត​ឲ្យ​វាស​ពី​ផ្ទៃ​មុខ​ឡើយ។ គួរ​ចាប់ផ្តើម​ដោយ​ការ​យក​អេប៉ុង​ទៅ​តប់​លើ​ម្សៅ​ថ្នម​ៗ បន្ទាប់មក​ចាប់ផ្ដើម​តប់​ប្រើ​ដោយ​កម្លាំង​ដៃ​ទន់ភ្លន់ នៅ​លើ​ថ្ពាល់ និង​ចង្កា​នៅ​ផ្នែក​ម្ខាង បន្ទាប់​មក​តប់​ដល់​ថ្ងាស។ រួច​ចាប់ផ្ដើម​ផាត់​លើ​ត្របក​ភ្នែក ច្រមុះ និង​ជុំវិញ​បបូរ​មាត់៕

ចុចអាន៖កំហុស​​៥​​​យ៉ាង​​ស្រី​ៗ​​ធ្វើ​ពេល​បិទ​ម៉ាស​ ដូច​បំផ្លាញមុខ និងយក​លុយ​បោះ​ចោល​ទទេៗ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម