វិធី ៤ យក​ឈ្នះ​កំហុស​ឆ្គង​ពី​អតីត ហើយ​ក្រោក​ឈរ​ឡើង​វិញ​យ៉ាង​ហំ​ហាន

  • 2019-02-21 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំហុស ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មូលហេតុ​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវចិត្ត​រ៉ាំរ៉ៃ វា​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កត្តា​មួយ​ដែល​បណ្ដាល​ឲ្យ​បាក់​ទឹកចិត្ត​ផង​ដែរ។ មិន​ថា​អ្នកណា​ទេ​សុទ្ធ​តែ​ធ្លាប់​មាន​កំហុស​ ដូច្នេះ​បើ​អ្នក​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​កន្លង​ទៅ ត្រូវតែ​ព្យាយាម​យក​ឈ្នះ​អារម្មណ៍​ស្ដាយស្រណោះ​នោះ ហើយ​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង និង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្រោក​ឈរ​តតាំង​រឿង​កន្លង​ទៅ។

១.យល់​ពី​កំហុស

ដើម្បី​យក​ឈ្នះ​លើ​កំហុស​នោះ ដំបូង​ត្រូវ​យល់​ពី​ប្រភព​នៃ​អារម្មណ៍​នេះ​សិន។ នៅ​ពេល​អ្នក​បាន​ធ្វើ​រឿង​អវិជ្ជមាន​លើ​នរណា​ម្នាក់ អ្នក​ត្រូវតែ​យល់​ពី​​កំហុស ដោយ​បង្ការ​កុំ​ឲ្យ​អ្នក​ធ្វើ​ម្ដង​ទៀត និង​រៀន​អ្វី​ដែល​មាន​ប្រយោជន៍។ អារម្មណ៍​នៃ​កំហុស​ម្ដង​ហើយ​ម្ដង​ទៀត ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​ជាង​អ្វី​ទាំង​អស់។

២.រក្សា​អារម្មណ៍​របស់​អ្នក

ចាត់​ទុក​ថា​ជា​វិធីសាស្ត្រ​មួយ​សម្រាប់​ធ្វើ​ការ​ព្យាបាល​អារម្មណ៍​ផ្សេង​ៗ​ទៀត។ រួម​ទាំង​ការ​ស្ដារ​គំនិត​ឡើង​វិញ​ពី​កំហុស តាម​រយៈ​វិធីសាស្ត្រ​មួយ​នេះ អ្នក​ត្រូវ​កត់ត្រា​អ្វី​គ្រប់​យ៉ាង។ អ្នក​គួរតែ​ទប់​ចិត្ត​កុំ​រវើរវាយ​គិត​ពី​វា នាំ​ឲ្យ​សៅហ្មង​ក្នុង​ចិត្ត រហូត​ធ្វើ​អ្វី​មិន​ចេញ ឬ​ធ្វើ​ខុស​បន្ថែម​ទៀត។

៣.អត់ទោស​ឲ្យ​ខ្លួនឯង

ការ​អភ័យទោស​ខ្លួនឯង គឺជា​វិធីសាស្ត្រ​ផ្លូវចិត្ត ដើម្បី​យក​ឈ្នះ​លើ​កំហុស​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ព្រោះ​អារម្មណ៍​ស្ដី​បន្ទោស​ខ្លួនឯង​។ អ្នក​ត្រូវតែ​ប្រាប់​ខ្លួនឯង​ថា មិន​ថា​នរណា​ក៏​អាច​ធ្វើ​ខុស​បាន​ដូច​គ្នា ដូចនេះ​មិន​បាច់​បន្ទោស​ខ្លួនឯង​ដែល​សាង​បញ្ហា​ឡើង​មក​ទេ ព្រោះ​នោះ​ជា​កំហុស​អចេតនា​ប៉ុណ្ណោះ។

៤.ធ្វើ​ល្អ

អាច​ត្រូវ​បាន​គេ​ហៅ​ថា​ជា​វិធីសាស្ត្រ​ផ្លូវចិត្ត​ដែល​តែងតែ​មាន​ប្រសិទ្ធភាព ដោយសារ​តែ​ការ​ធ្វើ​ល្អ ឬ​ផ្ដល់​នូវ​អ្វី​ដែល​ល្អ​ចំពោះ​អ្នក​ដទៃ នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​សុខ​ស្រួល។ វា​គឺជា​វិធី​មួយ​ដែល​អាច​ត្រូវ​បាន​ប្រើ ដើម្បី​ព្យាបាល​អារម្មណ៍​អវិជ្ជមាន​ដែល​ធ្លាប់​មាន​កំហុស៕

ចុចអាន៖

ប្រភព៖ undubzapp ប្រែ​សម្រួល៖ ទ្រី រ៉ាវី