ជីវិតនារីម្នាក់ផ្លាស់ប្ដូរយ៉ាងខ្លាំង ក្រោយធ្វើអត្តឃាតខ្លួនឯង២ដងមិនបានសម្រេច
- 2019-02-20 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតនារីម្នាក់ផ្លាស់ប្ដូរយ៉ាងខ្លាំង ក្រោយធ្វើអត្តឃាតខ្លួនឯង២ដងមិនបានសម្រេច
អ្នកនាង Bui Thi Thom ត្រូវបានជនជាតិវៀតណាមដែលរស់លើទឹកដីកូរ៉េចាត់ទុកជានិមិត្តរូបនៃកម្លាំងដល់នារីទាំងអស់។ ដែលអ្នកនាងបានយកឈ្នះលើវិបត្តិក្នុងក្ដីស្រលាញ់ និងការលំបាកដែលបានមករស់នៅលើទឹកដីដែលមិនមែនជាប្រទេសកំណើតរបស់ខ្លួន រហូតមានកន្លែងលក់ផលិតផលថែរក្សាសម្រស់ដល់ទៅ២កន្លែងក្នុងប្រទេសកូរ៉េ។
Bui Thi Thomកើតក្នុងឆ្នាំ ១៩៩២ ក្នុងគ្រួសារដែលមានជីវភាពលំបាកខ្លាំង។ នាងមានបងប្អូនប្រុសស្រីរហូតដល់ ៦នាក់។ ការសិក្សារបស់នាងនិងប្អូនៗនាងធ្វើឲ្យឪពុកម្ដាយមានការលំបាកយ៉ាងខ្លាំង។ នាងបានជ្រើសរើសគោលដៅជីវិតរបស់នាងតាំងពីនាងបញ្ចប់ថ្នាក់ទី ៨ម្ល៉េះ។ ដោយសារតែឃើញឪពុកម្ដាយលំបាកខ្លាំងពេក រាល់ឆ្នាំពួកគាត់តែងតែឈ្លោះគ្នារឿងបង់ថ្លៃសាលាកូនៗ។ដោយសារជីវិតជួបមានបញ្ហាមិនចេះចប់នឹងលំបាកពេក នាងក៏ឈប់រៀនហើយមកជួយរកលុយឪពុកម្ដាយដើម្បីជួយបង់ថ្លៃសាលាប្អូនៗ។
ពេលមួយដែលជីវិតជួបភាពទីទាល់បំផុតក្មេងស្រីអាយុ ១៧ឆ្នាំ Bui Thi Thomបានសម្រេចចិត្តរៀបការជាមួយប្ដីជនជាតិកូរ៉េ។ នៅឆ្នាំ ២០១០ នាងបានកែប្រែជីវិតក្រីក្រនៅជនបទរបស់នាង។ ហើយនាងបាននិយាយថា «នាងបានផ្លាស់ទៅនៅប្រទេសកូរ៉េ ដោយមានតែខ្លួនទទេ។ ខ្ញុំមិនចេះនិយាយភាសាកូរ៉េសូម្បីតែបន្តិច។ ខ្ញុំពិតជាឯកការបំផុតនៅជាមួយការរស់ក្នុងគ្រួសារប្ដីរបស់ខ្ញុំ ទាំងវប្បធម៌ ការរស់នៅ ការគិតគឺខុសគ្នាទាំងអស់។ បញ្ហាដែលធំបំផុតនោះគឺការអាយុប្ដីប្រពន្ធខុសគ្នាឆ្ងាយខ្លាំងណាស់ ខ្ញុំក្លាយជាមនុស្សបាក់ទឹកចិត្ត ហត់ និងឯកកាខ្លាំងបំផុត។ ខ្ញុំព្យាយាមយកឈ្នះភាពលំបាកទាំងនោះដែរតែពេលដែលជីវិតប្ដីប្រពន្ធអស់ល្អនឹងគ្នាវាគឺពិបាកធ្វើចិត្តណាស់។ »
អ៊ីចឹងហើយនាងបានសម្រេចចិត្តបញ្ចប់ជីវិតប្ដីប្រពន្ធដែលគួរឲ្យធុញទ្រាន់មួយនេះ។ រៀបការជាមួយជនបរទេសអស់រយៈពេល ៧ឆ្នាំ ហើយចាកចេញពីផ្ទះដោយគ្មានលុយមួយកាក់ មួយសេនជាប់ខ្លួនឡើយ គ្មានមិត្តភក្តិ នាងនៅសល់តែបេះដូងដែលពោរពេញទៅដោយភាពឈឺចាប់មួយ។ នៅខណៈពេលមួយដែលនាងគិតថានាងអស់កម្លាំងហើយ មិនអាចបន្តរស់នៅបែបនេះទៀតទេ នាងក៏ជ្រើសយកការសម្លាប់ខ្លួនមកដោះស្រាយបញ្ហា។
នាងបានប្រាប់ថា «នាងបានឡើងទៅលើស្ពាន បម្រុងនឹងបញ្ចប់ជីវិតខ្លួនឯង តែសំណាងល្អមានអ្នកមកជួយសង្គ្រោះទាន់។ រឿងរបស់ខ្ញុំវែងឆ្ងាយណាស់ទោះបីខ្ញុំខំសរសេរប្រាប់អ្នកផ្សេងម្ដងហើយម្ដងទៀតក៏គ្មានអ្នកយល់ពីការឈឺចាប់ដែលនាងធ្លាប់ជួបដែរ។ បន្ទាប់ពីបរាជ័យក្នុងការព្យាយាមសម្លាប់ខ្លួនលើកទី២ ខ្ញុំដឹងថាខ្ញុំមិនបញ្ចប់ជីវិតខ្ញុំត្រឹមចំណុចនេះបានទេ។ ខ្ញុំបានក្រោកឈរឡើងម្ដងទៀតហើយរៀបចំជីវិតសារជាថ្មី។ ខ្ញុំបានរៀននិងស្រាវជ្រាវយ៉ាងខ្លាំងទើបដឹងថាខ្ញុំសមស្របទៅនឹងផ្នែកសម្រស់។ ខ្ញុំបានចាប់ផ្ដើមស្វែងរកពន្លឺឲ្យជីវិត ខ្ញុំធ្វើការជាមួយអ្វីដែលខ្ញុំចូលចិត្ត ហើយឥឡូវនេះខ្ញុំអាចក្រោកឈរបានយ៉ាងរឹងមាំដោយខ្លួនឯង ហើយខ្ញុំពិតជាចង់ជួយស្ត្រីផ្សេងទៀតដែលបានជួបនឹងស្ថានភាពដូចខ្ញុំណាស់។
Bui Thi Thom ឥឡូវនាងក្លាយជាស្ត្រីដែលមានឥទ្ធិពលម្នាក់ ដែលនាងបានយកឈ្នះការលំបាកទាំងឡាយ ហើយអាចស្វែងរកសុភមង្គលឲ្យខ្លួនឯងបាន។ ជីវិតនាងសព្វថ្ងៃនេះគឺមមាញឹកជាមួយការងារនិងកូនស្រីរបស់នាងខ្លាំងណាស់។
ចុចអាន៖ គំនិតមានតម្លៃពីភរិយាលោកអូបាម៉ាផ្ដាំផ្ញើនារីៗដើម្បីបានជីវិតគូយូរអង្វែង