មកសម្អាត​មុខឲ្យបានស្អាត និងត្រឹមត្រូវជាមួយនឹងក្បួនអាថ៌កំបាំងទាំង ៨​ យ៉ាងនេះ

  • 2019-06-03 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លុប​មុខ​មិន​មែន​ចេះ​តែ​លុបៗ​តាម​នឹក​ឃើញ​ទេ​។​ បើ​លុប​មិន​ដឹង​ក្បួន​ត្រឹម​ត្រូវ​វា​អាច​ធ្វើ​ឲ្យ​មុខ​មិន​ជ្រះ​ជាតិ​កខ្វក់​បាន​ល្អ​ ហើយ​បណ្ដាល​ឲ្យ​ខូច​មុខ​បាន​។​ ដើម្បី​លុប​មុខ​ឲ្យ​ត្រូវ​តាម​ក្បួន​ល្អ​ ខាង​ក្រោម​នេះ​ជា​វិធី​ទាំង​ ៨​ដែល​អាច​អនុវត្តន៍​តាម​បាន​៖

១. កុំ​ប្រើ​ទឹក​ក្ដៅ​ឬ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​លុប​មុខ​ដាច់​ខាត់​ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង​ធ្វើ​ឲ្យ​រន្ធ​រោម​បើក​ធំ​

២. ប្រើ​ទឹក​ជូត​គ្រឿង​សម្អាង​ ជូត​មុខ​មុន​ពេល​លាង​សម្អាត​មុខ

៣. ជ្រើស​រើស​ផលិត​ផល​លាង​សម្អាត​មុខ​ឲ្យ​ត្រូវ​នឹង​ស្បែក​មុខ

៤. ប្រើ​ដៃ​នាង​ និង​កូន​ដៃ​លុប​មុខ​និង​ម៉ាស្សា​លើ​មុខ​ជា​រង្វង់​ៗ​ថ្នមៗ

៥. យក​កន្សែង​ផ្ដិត​លើ​មុខ​ថ្នម​ៗ​ពេល​លុប​មុខ​ហើយ

៦. សាប៊ូ​ទឹក​កូន​ក្មេង​ក៏​អាច​លាង​សម្អាត​មុខ​បាន​ល្អ​ដែរ

៧. លុប​មុខ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ បើ​លុប​ញឹក​ពេក​នឹង​ធ្វើ​ឲ្យ​មុខ​ខ្វះ​សំណើម

៨. បន្ថែម​សំណើម​ឲ្យ​ស្បែក​ដោយ​បិត​ចំណិត​ត្រសក់​នៅ​លើ​ផ្ទៃ​មុខ

ប្រភព៖ Facebook Women's Ideas

ចុចអាន៖ ផលិតផលថែសម្រស់ ៥ ដែលអ្នកចូលចិត្តប្រើរាល់ថ្ងៃតាមពិតជារបស់អត់បានការ

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម