១០វិធីសាស្រ្តយកឈ្នះចិត្តមនុស្សបានយ៉ាងស័ក្ដិសិទ្ធិ
- 2019-02-15 09:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០វិធីសាស្រ្តយកឈ្នះចិត្តមនុស្សបានយ៉ាងស័ក្ដិសិទ្ធិ
នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ត្រូវជួបប្រទះនឹងមនុស្សម្នាជាច្រើនដែលមានមុខមាត់ខុសគ្នា ចរិតខុសគ្នា និងការគិតខុសគ្នាពីម្នាក់ទៅម្នាក់។ ប៉ុន្តែអ្វីដែលគេមិនអាចបដិសេធបាននោះគឺ គ្រប់យ៉ាងអាចដំណើរការទៅល្អបានក៏ដោយសារការរួមដៃគ្នារបស់បុគ្គលច្រើនដែរ។ ដូច្នេះហើយវាគួរតែជារឿងល្អ បើសិនជាយើងអាចភ្ជាប់ទំនាក់ទំនង ឬយកឈ្នះចិត្តអ្នកដទៃបាន។ ខាងក្រោមនេះគឺជាគោលការណ៍ចំនួន ១២សម្រាប់ការយកបានចិត្តអ្នកដទៃ៖
១. ត្រូវជៀសវាងការឈ្លោះប្រកែក ព្រោះទោះបីជាយើងអាចឈ្នះគេ ប៉ុន្តែវាក៏អាចធ្វើឲ្យយើងបាត់បង់មិត្តភាព។
២. ត្រូវបង្ហាញការគោរពដល់ការយល់ឃើញរបស់គេ កុំឆាប់និយាយថាគេខុស ដោយសារតែគេគិតខុសពីយើង។
៣. បើសិនជាយើងខុស ត្រូវទទួលស្គាល់ខុសភ្លាមៗ។
៤. ត្រូវចាប់ផ្ដើមដោយភាពជាមិត្ត និយាយស្ដីពីរោះពិសា កុំនាំរឿងទាស់ទែងខ្វែងគំនិតមកឲ្យថ្នាំងថ្នាក់ចិត្តគ្នា។
៥. បើមានបញ្ហា ចូរបណ្ដោយឲ្យគេនិយាយ បញ្ចេញអារម្មណ៍ឲ្យអស់សិន កុំព្យាយាមរករឿងមកដណ្ដើមគេនិយាយ ឬនិយាយកាត់គេ។
៦. ចូរធ្វើឲ្យគេមានអារម្មណ៍ថា “ការគិតនោះ” គឺជារបស់គេ ដូច្នេះគេនឹងបត់បែនតាមយើងដោយងាយ ទាំងដែលនោះជាគំនិតរបស់យើង។
៧. ចូរព្យាយាមសម្លឹងមើលបញ្ហាផ្សេងៗ ដោយគិតថាបើសិនអ្នកជាគេ ឬយកចិត្តគេដាក់ក្នុងចិត្តខ្លួនឯង។
៨. ចូរបង្ហាញការពេញចិត្តចំពោះការគិតរបស់គេ ឬបង្ហាញការឯកភាពចំពោះតម្រូវការរបស់គេ។
៩. ចូរនិយាយអ្វីដែលធ្វើឲ្យគេមានមោទនភាព ឬជាចំណុចខ្លាំងរបស់គេ ដូចជាសមត្ថភាព ទឹកចិត្ត គុណធម៌... ហើយកុំនិយាយពីចំណុចអវិជ្ជមានរបស់គេ ឬអ្វីដែលគេមិនចង់និយាយ។
១០. បង្ហាញថាអ្វីដែលគេនិយាយមកគឺជាពាក្យដែលយើងចង់ស្ដាប់ ចង់ឮ និងត្រូវចិត្តមែនទែន ៕
ចុចអាន៖