មនុស្សដែលឆ្លាតមិនធ្វើរឿងឆោតល្ងង់ ៧យ៉ាង នេះដាច់ខាត
- 2019-02-14 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សដែលឆ្លាតមិនធ្វើរឿងឆោតល្ងង់ ៧យ៉ាង នេះដាច់ខាត
មនុស្សដែលឆ្លាតមិនត្រឹមតែធ្វើបានល្អក្នុងការធ្វើតេស្ត ឬឆ្លើយសំណួរដែលពិបាកៗទេ។ តែវាមានទាំងភាពកំប្លែង សេចក្ដីអាណិត មហិច្ឆតា និងការចង់ដឹងចង់យល់អ្វីៗដែលថ្មីក៏ជាផ្នែកមួយនៃភាពឆ្លាតវៃដែរ។ មនុស្សស្រីឆ្លាតតែងតែដឹងខ្លួនថា គ្រប់រឿងទាំងអស់នៅក្នុងជីវិត មានទាំងវិជ្ជមាន និងអវិជ្ជមាន ហើយវាស៊ីសងទៅលើការមើលឃើញរបស់យើងតែប៉ុណ្ណោះ។ ហើយខាងក្រោមនេះជារឿងដ៏ឆោតល្ងង់ដែលពួកគេមិនធ្វើដាច់ខាត៖
១. វាយតម្លៃអ្នកដទៃដោយគ្រាន់តែប្រើការគិតខ្លួនឯង
មនុស្សម្នាក់ៗនៅពេលដែលជួបនរណាម្នាក់ដែលយើងមិនធ្លាប់ស្គាល់ តែងតែមានគំនិតមួយគិតថាគេបែបនេះបែបនោះទាំងដែលមិនទាន់ស្គាល់គេច្បាស់នៅឡើយ។ ហើយជឿថាអ្នកណាក៏មានគំនិតមួយនេះដែរ ប៉ុន្តែវាអាស្រ័យថាអ្នកចេះលាក់បាំងអារម្មណ៍មួយនោះពេល ហើយមិននិយាយចេញមកក្រៅ។ មនុស្សឆ្លាតដឹងពីរបៀបផ្ដោតទៅលើអ្វីមនុស្សដែលកំពុងនិយាយជាជាងអ្វីដែលខួរក្បាលគេបានគិត។
២. អនុញ្ញាតឲ្យភាពបរាជ័យពីមុនមកបំផ្លាញការតាំងចិត្តពេលបច្ចុប្បន្ន
មនុស្សដែលឆ្លាតតែយកភាពបរាជ័យមកធ្វើជាស្ពានសម្រាប់ឆ្លងទៅរកភាពជោគជ័យ។ មនុស្សជាច្រើនចូលចិត្តយកអតីតកាលជាធំ ហើយមិនអាចអភិវឌ្ឍន៍ខ្លួន និងសម្រេចអ្វីបាននោះទេ។ មនុស្សឆ្លាតតែតែងទុកអតីតកាលនៅមួយលែក ហើយមើលឃើញភាពបរាជ័យជាផ្លូវដែលនាំគេទៅរកភាពរីកចម្រើនបាន។
៣. ធ្វើជាដឹងគ្រប់រឿង
មនុស្សឆ្លាតជាមនុស្សដែលរៀនពីជីវិតខ្លួនឯងគ្មានថ្ងៃឈប់។ ពួកគេមិនដែលគិតថាខ្លួនឯងដឹងគ្រប់រឿងទេ ព្រោះគេតែងតែគិតថានៅមានអ្វីដែលថ្មីច្រើនទៀតដែលពួកគេមិនទាន់ដឹង។
៤. តែងតែមានគំនិតអវិជ្ជមាន
មនុស្សឆ្លាតតែងតែគ្រប់គ្រងគំនិតខ្លួនឯងបានល្អជានិច្ច គេដឹងថាអ្វីដែលគេគួរផ្ដោតលើ។ គេនឹងគិតថាគេអាចសម្រេចបាននូវអ្វីដែលពួកគេបានគិតទុក។
៥. ខ្វល់ពីការគិតរបស់អ្នកដ៏ទៃ
មនុស្សឆ្លាតដឹងថាអ្វីដែលផ្ដល់ផលអាក្រក់ឲ្យសេចក្ដីសុខរបស់គេ។ ដូច្នេះគេជ្រើសយកការមិនចាប់អារម្មណ៍ ហើយប្រសើរជាងចំណាយពេលអត់ប្រយោជន៍គិតពីការវាយតម្លៃនិងគំនិតអ្នកដ៏ទៃមកលើខ្លួនឯង។
៦. បារម្ភពីអ្វីដែលខ្លួនឯងមិនអាចគ្រប់គ្រងបាន
មនុស្សដែលឆ្លាតដឹងថាគេមិនអាចគ្រប់គ្រងគ្រប់យ៉ាងបានក្នុងជីវិតរបស់ពួកគេទេ។ ដូចជា ចរាចរ និង ជំងឺជាដើម ចឹងហើយពួកគេខ្វល់តែថាតើគួរឆ្លើយតបទៅឧបសគ្គនោះវិញតែប៉ុណ្ណោះ។
៧. មិនពេញចិត្តនូវអ្វីដែលខ្លួនមាន
មនុស្សដែលឆ្លាតតែងតែពេញចិត្តនៅអ្វីដែលខ្លួនឯងមាន។ ពួកគេគិតថាគ្រាន់តែស្នាមញញឹមធម្មតាក៏អាចផ្លាស់ប្ដូរថ្ងៃអាក្រក់ឲ្យទៅជាថ្ងៃល្អវិញបានដែរ៕
ចុចអាន៖ អាចនឹងស្ដាយក្រោយ បើមិនបានធ្វើរឿង ១៤ យ៉ាងនេះ មុនអាយុ ៣៥ ឆ្នាំចូលមកដល់