សេដ្ឋីនី​ថៃ​រួម​ភេទ​មួយ​ថ្ងៃ​២៨​ដង ប្រកាស​ប្ដី​ទី​១៥ ឃើញ​មុខ​ឡើង​ភ្ញាក់

  • 2019-02-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេដ្ឋីនី​ថៃ Leena Jungjanya បាន​បន្ត​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​សកម្មភាព​ពិបាក​យល់​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម។

មុន​នេះ​បន្តិច សេដ្ឋីនី​ថៃ​ទ្រព្យ​ស្ដុក Leena Junagjanya ឬ​តែង​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា Leena Jung នោះ បាន​ប្រកាស​ថា​ខ្លួន​បាន​លែងលះ​ប្ដី​ទី​១៤​របស់​ខ្លួន​ហើយ ហើយ​កំពុង​តែ​ឈាន​ចូល​មនោសញ្ចេតនា​ថ្មី​ជាមួយ​ប្ដី​ទី​១៥​របស់​ខ្លួន។ ព័ត៌មាន​នេះ​បាន​ធ្វើមហាជន មិន​ពេញ​ចិត្ត​នឹង​ស្ត្រី​អ្នក​មាន​នេះ​ជា​ខ្លាំង​នៅ​ពេល​លោក​ស្រី​បង្ករ​ការ​ចាប់​អារម្មណ៍​ជា​ហូរហែរ។

យ៉ាងណាក្ដី អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឹ Leena បាន​ដើរ​អួត​គេ​ឯង​ថា ប្ដី​ទី​១៥​របស់​ខ្លួន​គឺ​ជា​ប្រុស​ស្អាត​វ័យ​២៥​ឆ្នាំ មាន​កម្លាំង​មាំមួន អាច​ផ្គាប់​ចិត្ត​លោក​ស្រី​បាន​​២៨​ដង​ក្នុង​មួយ​ថ្ងៃ។ តែ​តាម​ការ​ពិត រូប​សម្បត្តិ​ថ្មី​ប្ដី​សេដ្ឋី​នីនេះ​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា ព្រោះ​មើល​ទៅ​អាយុ​ប្រហែល​សាម​ក្រាស់ គ្មាន​សាច់​ដុំ​អី​ទេ។ អ្នក​ប្រើ​បណ្ដាញ​សង្គម​ក៏​ជីក​បាន​ព័ត៌មាន​ថា លោក​មាន​សតិ​មិន​ធម្មតា ហើយ​ត្រូវ​ចូល​ពេទ្យ​ព្យាបាល។ ប្រឈម​នឹង​ព័ត៌មាន​នេះ សេដ្ឋី​នី​វ័យ​៦០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ប្ដី​ខ្លួន​គ្មាន​ជម្ងឺ​អ្វី​ទេ។ ដែល​គាត់​ទៅពេទ្យ​នេះ គឺ​ដើម្បី​កាត់​ត្របក​ភ្នែក​២​ជាន់៕

ចុចអានបន្ត៖ សេដ្ឋីនី​រួមភេទ​មួយ​ថ្ងៃ​២៨​ដង ទារ​ប្ដឹង Ploy ដោយ​សារ​ថា​ឲ្យ​ខ្លួន​ឆ្កួត

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម