សេដ្ឋីនី​រួមភេទ​មួយ​ថ្ងៃ​២៨​ដង ទារ​ប្ដឹង Ploy ដោយ​សារ​ថា​ឲ្យ​ខ្លួន​ឆ្កួត

  • 2018-07-28 03:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​ផ្ដើម​ដោយ​សាររឿង​ក្រុម​បាល់​ទាល់​ជ្រូក​ព្រៃ​ជាប់​ក្នុង​ល្អាង Tham Luang សេដ្ឋីនី​ថៃ Jung Leena បាន​ទារ​ប្ដឹង កំពូល​តារា​សម្ដែងស្រី Ploy Chermarn ដោយ​សារ​នាង​បាន​ថា​ឲ្យ​ស្ត្រី​ខាង​លើ​ថា​ឆ្កួត។

មុន​នេះ​បន្តិច បណ្ដាញ​សង្គម​ថៃ​បាន​ផ្ទុះ​សង្គ្រាម​រវាង​តារា​សម្ដែង​ស្រី​ជួរ​មុខ​ថៃ Ploy Chermarn និង​សេដ្ឋនី​ល្បី​ឈ្មោះ Jung Leena។ ដើម​ហេតុ​នោះ​គឺ សេដ្ឋីនី​ខាង​លើ មាន​គម្រោង​ប្ដឹង​គ្រូបង្វឹក​ក្រុម​បាល់​ទាល់​ជ្រូក​ព្រៃ​ដោយ​លោក​បាន​នាំ កូន​ក្រុម​ខ្លួន​ចូល​ល្អាង​ដោយ​គ្មាន​ការ​អនុញ្ញាត។ ក្រោយ​ពេល​ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ ស្រី​ស្អាត​ Ploy ក៏​បាន​បញ្ចេញ​មតិ​នៅ​លើ​អត្ថបទ​នោះ​ថា “ឆ្កួត”។ ក្រោយ​ពេល​ឃើញ comment នេះ ភាគី​ខាង​លោក​ស្រី Jung Leena បាន​សម្រេច​ចិត្ត​យក​រឿង​នេះ​ឡើង​តុលាការ ព្រោះ​នាង​បាន​គិត​ថា Ploy បាន​ប្រមាថ​កិត្តយស​របស់​ខ្លួន។ តបត​នឹង​សេដ្ឋីនី​រូប​នេះ តារា​វ័យ​៣៥​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា លោក​ស្រី​គួរ​តែ​យក​ពេល​វេលា មក​ធ្វើ​រឿង​មាន​ប្រយោជន៍​សម្រាប់​សង្គម​ជាជាង​ធ្វើ​រឿង​ឥត​ប្រយោជន៍។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ស្រី Leena ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ក្រោយ​ពេល ប្រកាស​រក​ប្ដី​លើ​អ៊ីនធឺណិត ដោយ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​តាម​ចិត្ត​លោក​ស្រី​ជា​ច្រើន ជាពិសេស​គឺ​ត្រូវ​តែ​បំពេញ​ចំណង់​ផ្លូវ​ភេទ​លោក​ស្រី​ឲ្យ​បាន​២៨​ដង ក្នុង​មួយ​ថ្ងៃ៕

ចុចអានបន្ត៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel