ពេល​គាត់​ប្រាប់​ថា​ គាត់​ចង់​នៅ​ម្នាក់​ឯង​ អ្នក​ត្រូវ​តែ​ធ្វើ​រឿង​ទាំង​នេះ​តប​ទៅ​វិញ

  • 2019-02-15 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ប្រៀប​បាន​ដូច​ជា​​ត្រូវ​បាន​គេ​ចាក់​ចំ​កណ្ដាល​បេះ​ដូង​មួយ​កាំ​បិត​ចឹង​ នៅ​ពេល​មិត្ត​ប្រុស​ដែល​អ្នក​កំពុង​​តែ​ស្រលាញ់​ពេញ​បេះ​ដូង​ប្រាប់​ថា​ " បង​ចង់​នៅ​ម្នាក់​ឯង​មួយ​រយៈ​សិន​ "។​ ស្រី​ៗ​យើង​នឹង​គិត​ថា​នោះ​ច្បាស់​ណាស់​គេ​កំពុង​តែ​អស់​ចិត្ត​ហើយ​ ។​ កុំ​ទាន់​គិត​ច្រើន​ពេល​ខ្លះ​វា​មិន​មែន​ដូច​អ្នក​គិត​ក៏​ថា​បាន​។​ ហើយ​នេះ​ជា​យោបល់​ខ្លះ​ៗ​​ដែល​ស្រី​គួរ​ធ្វើ​បន្ទាប់​ពី​លឺ​ពាក្យ​នេះ​ចេញ​ពី​មាត់​គេ​។

បើ​សិន​ជា​គេ​ប្រាប់​ថា​ " បង​ចង់​នៅ​ម្នាក់ " ឲ្យ​ពេល​គេ​ទៅ

បើ​គាត់​ប្រាប់​ថា​ចង់​នៅ​ម្នាក់​ឯង​ កុំ​គិត​ច្រើន​ពេក។​ ពេល​ខ្លះ​គាត់​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​គិត​និង​សម្រេច​ចិត្ត​សិន​ក៏​ថា​បាន​។ រឺ​គាត់​អាច​ត្រូវ​ការ​ពេល​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​រឿង​អ្វី​មួយ​ក៏​ថា​បាន​ ចឹង​ហើយ​ឲ្យ​ពេល​គាត់​សិន​ទៅ​។​ ​

បើ​សិន​ជា​គេ​ប្រាប់​ថា​ " បង​ចង់​នៅ​ម្នាក់ " ត្រូវ​តែ​នៅ​បន្ត​ទំនាក់​ទំនង​ដូច​ធម្មតា

បើ​គាត់​ប្រាប់​បែប​ហ្នឹង​ ត្រូវ​ឲ្យ​ពេល​គាត់​ហើយ​រក្សា​ទំនាក់​ទំនង​ដូច​ដើម​។​ កុំ​រំជើប​រំជួល​ កុំ​ឈ្លោះ​ជាមួយ​គេ​ព្រោះ​នឹង​ធ្វើ​ឲ្យ​រឿង​កាន់​តែ​អាក្រក់​។​​នៅ​ឲ្យ​ស្ងៀម​ហើយ​ធ្វើ​គ្រប់​យ៉ាង​ឲ្យ​ដូច​ធម្មតា​។​ បើ​ស្ថាន​ការណ៍​ប្រែ​ជា​ល្អ​វិញ​ នោះ​គេ​នឹង​ត្រឡប់​មក​វិញ​។​

បើ​សិន​ជា​គេ​ប្រាប់​ថា​ " បង​ចង់​នៅ​ម្នាក់ " ត្រូវ​សួរ​រក​មូល​ហេតុ​តែ​ត្រូវ​ទប់​អារម្មណ៍

នៅ​ពេល​លឺ​បែប​នេះ​ មិន​ត្រូវ​គិត​ផ្ដេសផ្ដាស​ម្នាក់​ឯង​ទេ​ ត្រូវ​សួរ​រក​ហេតុ​ផល ហេតុ​អ្វី​បាន​ជា​គេ​ចង់​នៅ ម្នាក់​ឯង​ ប៉ុន្តែ​ត្រូវ​តែ​ទទួល​យក​គ្រប់​ចម្លើយ​របស់​គេ​ បើ​គាត់​នៅ​តែ​មិន​ប្រាប់​ក៏​អ្នក​ត្រូវ​តែ​ឲ្យ​ពេល​គេ​ទៅ​។

បើ​សិន​ជា​គេ​ប្រាប់​ថា​ " បង​ចង់​នៅ​ម្នាក់ " ត្រូវ​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​គេ​ទៅ

បើ​អ្នក​សួរ​ហើយ​តែ​គាត់​មិន​ប្រាប់​ នោះ​គាត់​ប្រាកដ​ជា​មិន​ចង់​បន្ត​ជា​មួយ​អ្នក​ទៀត​ទេ​។​ អ្នក​ត្រូវ​ទទួល​យក​ការ​សម្រេច​ចិត្ត​មួយ​នោះ​ ត្រលប់​មក​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ​វិញ​​ ថែរក្សា​បេះ​ដូង​ខ្លួន​ឯង​ ជួប​មនុស្ស​ដែល​ល្អ​នៅ​ថ្ងៃ​មុខ​ យក​បេះ​ដូង​ត្រលប់​មក​វិញ​ ព្រោះ​ថា​យ៉ាង​ណា​គេ​ក៏​សម្រេច​ចិត្ត​ថា​ទៅ​ហើយ​ កុំ​ឃាត់​មនុស្ស​ដែល​ចង់​ទៅ​អី​។​

ចុចអាន៖ ប្រុស​ៗ​​ចូលចិត្ត​យក​លេស​រវល់​ការងារ​ ហើយ​ថាគ្មាន​ពេល​ឲ្យ​សង្សារ​ គួរ​អាន​អត្ថបទ​នេះ​ទៅ​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ឃួន​ សុលីកា