ប្រុសៗចូលចិត្តយកលេសរវល់ការងារ ហើយថាគ្មានពេលឲ្យសង្សារ គួរអានអត្ថបទនេះទៅ
- 2019-02-11 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗចូលចិត្តយកលេសរវល់ការងារ ហើយថាគ្មានពេលឲ្យសង្សារ គួរអានអត្ថបទនេះទៅ
មនុស្សប្រុសមួយចំនួនចូលចិត្តនិយាយថា រវល់ណាស់ មិនទំនេរ ជាមួយសង្សារខ្លួនឯង។ ប៉ុន្តែគេបែរជាមានពេលចុចទូរសព្ទ មើល Youtube តែគ្មានពេលសូម្បីតបសារមិត្តស្រីខ្លួនឯង ហើយគិតថាស្រីៗគួរឲ្យរំខាន គ្មានហេតុផល ចូលចិត្តរករឿងទៅវិញ។ បុរសម្នាក់បានចែករំលែកបទពិសោធន៍ផ្ទាល់របស់គាត់ ដែលគាត់ធ្លាប់ទុកមិត្តស្រីចោល ហើយដោយសារពាក្យថា រវល់ គាត់ស្ទើរបាត់បង់មនុស្សដែលគាត់ស្រលាញ់ទៅហើយ។ អូខេចង់ដឹងថាគាត់និងមិត្តស្រីគាត់មានរឿងអ្វីខ្លះ សូមអានដោយយកចិត្តទុកដាក់ទាំងអស់គ្នា។
គាត់បានសរសេររៀបរាប់ប្រាប់ដល់អ្នកលេង FB ជាពិសេសប្រុសៗថា៖ «ខ្ញុំ និងមិត្តស្រីរបស់ខ្ញុំបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងកាលពីយប់មិញ...
តាមពិតទៅ ខ្ញុំមិនចូលចិត្តបង្ហាញអ្នកដ៏ទៃឲ្យដឹងពីទំនាក់ទំនងស្នេហារបស់ខ្ញុំច្រើននោះទេ ប៉ុន្តែខ្ញុំគិតថានេះជារឿងសំខាន់ដែលគូស្នេហ៍ជាច្រើនគួរតែដឹង ហើយយល់ឲ្យបានច្បាស់ ជាពិសេសប្រុសៗតែម្តង.
អ៊ីចឹងខាងក្រោមនេះជាអ្វីដែលបានកើតឡើង
ពេញ១ ខែខ្ញុំរវល់ជាមួយការងារ ជួបជុំមនុស្សប្លែកមុខ ផ្ដល់សេវាកម្មឲ្យអតិថិជន និងការចូលមកដល់នៃដំណើរផ្នែកហិរញ្ញវត្ថុថ្មីទៀត។ ព្រះអើយវាពិតជាច្របូកច្របល់ខ្លាំងណាស់!
ពេលនោះហើយដែលខ្ញុំមិនអាចសូម្បីតែតបសារមិត្តស្រីរបស់ខ្ញុំ ហើយកាលវិភាគការងាររបស់ខ្ញុំគឺពេញទាំងអស់ ដែលខ្ញុំមិនអាចរកពេលទៅជួបនាងបានពេញមួយអាទិត្យ។ ដូច្នេះហើយពេលដែលពួកយើងឈ្លោះគ្នាយប់មិញនាងបានរំលើករឿងនេះឡើងទាំងអស់ ដែលថាខ្ញុំមិនខ្វល់ពីនាងហើយមិនបានចំណាយពេលនៅជាមួយនាង ហើយខ្ញុំបានប្រកែកទៅនាងដោយនិយាយថា " បងខំប្រឹងធ្វើការយ៉ាងលំបាក ដើម្បីតែអនាគតរបស់ពួកយើងល្អទៅថ្ងៃមុខតើ "។
ពួកយើងឈ្លោះប្រកែកគ្នាទៅមក ហើយព្យាយាមនិយាយយកត្រូវរៀងខ្លួន និងឲ្យអ្នកម្ខាងទៀតយល់ពីខ្លួនឯង វាពិតជាគួរឲ្យធុញខ្លាំងណាស់។ ខ្ញុំគិតថាហេតុអ្វីនាងមិនយល់ពីខ្ញុំសោះចឹង ហើយហេតុអ្វីបានជានាងទុកពេលបច្ចុប្បន្នសំខាន់ជាងអនាគតពួកយើងម្ល៉េះ? ហើយខ្ញុំគិតថានាងក៏មានអារម្មណ៍បែបហ្នឹងដែរ។ តែពេលខ្ញុំគិតសារឡើងវិញម្ដងទៀត នៅថ្ងៃដែលខ្ញុំនិយាយថារវល់នោះ តាមពិតខ្ញុំមិនបានប្រាប់ការពិតទេ។ ដែលនិយាយថាខ្ញុំរវល់គ្រប់ពេលនោះគ្រាន់តែជាពាក្យមិនពិត និងជាលេសតែប៉ុណ្ណោះ!
នៅពេលម៉ោងសម្រាកខ្ញុំបានបើក Facebook , Instargram និងមើលវីដេអូកំប្លែងៗនៅក្នុង Youtube ដើម្បីបំបាត់ស្ត្រេស ពីកន្លែងធ្វើការមកតែប៉ុណ្ណោះ។
តាមពិតខ្ញុំមានពេលតបសារមិត្តស្រីខ្ញុំបាន តែខ្ញុំមិនចង់
ពេលខ្លះខ្ញុំគ្រាន់តែចង់មានពេលសម្រាកខួរក្បាលខ្លះ បន្ទាប់ពីត្រូវត្រលប់ទៅធ្វើការវិញ។ វាមិនមែនជាការឈ្លោះប្រកែកគ្នាលើកដំបូងរបស់យើងទេ ប៉ុន្តែខ្ញុំបានកត់សម្គាល់ឃើញថា នៅពេលដែលខ្ញុំរវល់បំផុត គឺជាពេលមនុស្សដែលខ្ញុំស្រលាញ់ឯកការបំផុត។
ដូច្នេះហើយវាជាការរំលឹកដល់ប្រុសៗថា យើងគូរតែការពារ និងផ្ដល់ឲ្យមនុស្សខ្លួនស្រលាញ់នូវអ្វីដែលល្អបំផុតមួយតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែពេលខ្លះយើងក៏រវល់ជាមួយការងារខ្លាំង ហើយមិនមានពេលយកចិត្តទុកដាក់ជាមួយនាង តែត្រូវចាំថា អ្នករវល់ពិតប្រាកដមែន មិនមែនយកលេសរវល់ ដើម្បីទុកនាងចោលនោះទេ។
ប្រសិនបើអ្នកពិតជាស្រលាញ់នាងពិតមែន អ្នកគួរតែផ្ដល់ឲ្យនាងនូវអ្វីដែលល្អបំផុតមួយ មិនមែនតែនៅពេលអនាគតទេ តែត្រូវតែធ្វើឲ្យល្អបំផុតក្នុងពេលបច្ចុប្បន្នដូចគ្នា។ វាជាទំនួលខុសត្រូវរបស់យើងដែលត្រូវតែធ្វើឲ្យនាងសប្បាយចិត្តនៅខណៈពេលដែលកំពុងមាននាងនៅក្បែរផងដែរ។
ម្ចាស់អត្ថបទខាងលើបានប្រាប់ថាគាត់ចំណាយពេលអស់១ម៉ោងកន្លះ ដើម្បីសរសេរពាក្យទាំងនេះ»
សង្ឃឹមថាមនុស្សប្រុសបានយល់ពីអារម្មណ៍របស់មិត្តស្រីខ្លួនឯងដូចគាត់ទៅចុះ ហើយក៏ជូនពរឲ្យគូស្នេហ៍របស់អ្នកជួបតែរឿងល្អៗ៕
ចុចអាន៖ បើអស់អារម្មណ៍មានតែដើរចេញ កុំបង្ខំខ្លួនឯងទៀត ព្រោះម្នាក់ៗនឹងត្រូវឈឺចាប់ខ្លាំង
ប្រភព៖ Facebook