តិចអត់ជឿ! មនុស្ស​៩៩%​​ ​ញ៉ាំ​ផ្លែឈើ​ទាំង​នេះ​ខុស​​ទាំង​មិន​ដឹង​ខ្លួន​

  • 2019-01-17 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ញ៉ាំ​ផ្លែ​ឈើ មនុស្ស​ភាគ​ច្រើន​​តែង​ខ្ជាក់​គ្រាប់​ចេញ ហើយ​ផ្លែ​ឈើ​ខ្លះ​ក៏​ញ៉ាំ​ទាំង​គ្រាប់។ បើ​ប្រាប់​ថា វិធី​ដែល​អ្នក​ញ៉ាំ​ផ្លែ​ឈើ​ទាំង​នោះ​មិន​ត្រឹម​ត្រូវ​ តើ​អ្នក​ជឿ​ទេ? ប្រហែល​អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល ពេល​ដឹង​ថា គ្រាប់​ផ្លែ​ដែល​អ្នក​តែង​តែ​ខ្ជាក់​ចោល បែរជា​មាន​ប្រយោជន៍ ហើយ​គ្រាប់​ដែល​អ្នក​ញ៉ាំ​ចូល​បែរ​ជា​មិន​ល្អ​សម្រាប់​សុខភាព​វិញ។

ខាង​ក្រោម​នេះ​ជា​ផ្លែឈើ​ដែល​មិន​គួរ​បោះ​ចោល​គ្រាប់​

ខ្នុរ

គ្រាប់​ខ្នុរ​មាន​ជាតិ​ម្សៅ​ ៧០%​ ប្រូតេអ៊ីន ​៥.២%​ ជាតិ​ខ្លាញ់​ ០.៦២%​ សារធាតុ​រ៉ែ​ ១.៤%​ វា​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​សុខភាព​។​ វា​ក៏​មាន​ វីតាមីន​ A ​ ដែល​ជួយ​ដល់​ភ្នែក​ និង​ការពារ​ភ្នែក​ពី​ជំងឺ​ខ្វាក់​មាន់​ទៀត​ផង​។​ វីតាមីន​A ​ក៏​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ​ដែរ​ វា​ជួយ​កាត់​បន្ថយ​សក់​ស្ងួត​ សក់​ខូច​។

ល្ហុង

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​គ្រាប់​ល្ហុង​មាន​​ឱសថ​ជា​ច្រើន​។​ ដោយ​ហេតុ​ថា​គ្រាប់​ល្ហុង​គឺ​សំបូរ​ទៅ​ដោយ​ Papain​ ដែល​ជា​ប្រភេទ​អង់​ស៊ីម​ម៉្យាង​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​។​វា​ក៏​ជួយ​សម្លាប់​ពពួក​បាក់​តេ​រី​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ ហើយ​វា​មិន​អាច​លូត​លាស់​បាន​ទេ​នៅ​ពេល​ដែល​យើង​ញ៉ាំ​គ្រាប់​ល្ហុង​។​ បើ​សិន​យើង​មិន​ញ៉ាំ​ល្ហុង​ឆៅ​ទេ​ អ្នក​អាច​រោយ​វា​ទៅ​លើ​ Pasta ឬ​ក៏​ញ៉ាំ​ជាមួយ​សាឡាត់​ក៏​បាន​ដែរ​។​

ឪឡឹក

យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​គ្រាប់​ឪឡឹក​សំបូរ​ជាតិ​ស័ង្កសី​ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សាំុ​របស់​រាង​កាយ​។​​លើស​ពី​នេះ​វា​ក៏​មាន​អាស៊ីដ​អាមី​ណូ Arginine​ ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ និង​ជួយ​ព្យាបាល​ជំងឺ​សរសៃ​ឈាម​បេះដូង​ទៀត​ផង​។​ ដូច្នេះ​គួរ​តែ​បញ្ឈប់​ទម្លាប់​បោះ​ចោល​គ្រាប់​ឪឡឹក​ទៀត​ទៅ​។

ផ្លែ​ប៊ឺ

អ្នក​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​គ្រាប់​ផ្លែ​ប៊ឺ​មាន​ផ្ទុក​នូវ​សារធាតុ​បំប៉ន​ជា​ច្រើន​។​ ៧០%​​ជា​អាស៊ីដ​អាមីណូ​នៅ​ក្នុង​គ្រាប់​ប៊ឺ​។​វា​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ជួយ​ការ​ពារ​ជំងឺ​មហារីក​ និង​ល្អ​សម្រាប់​សុខភាព​សរសៃ​ឈាម​បេះដូង​។ យើង​អាច​យក​វា​ទៅ​ត្រាំ​ជា​មួយ​ស្រា​ យក​ទៅ​ដុត​ និង​កិន​ធ្វើ​ជា​ម្សៅ​ក៏​បានហើយ​យក​វា​ទៅ​លាយ​ជា​មួយ​សាឡាត់​ឬ​ទឹក​ផ្លែ​ឈើ​កិន​។​

ផ្លែ​ទទឹម​

​​​ទទឹម​ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ជាតិ​ស្ករ​ អំបិល​ និង​វីតាមីន​ណាស់​។​ ដោយ​សារ​តែ​គ្រាប់​ទទឹម​មិន​ក្តៅ​ ទើប​គេ​ប្រើ​វា​ធ្វើ​ជា​ភេសជ្ជៈ​ជួយ​ដល់​រាង​កាយ​ និង​បន្ថែម​សម្រស់​ឲ្យ​ស្បែក​។​គ្រាប់​ផ្លែ​ទទឹម​មាន​អាស៊ីដ​ Citric , ac.malie,គ្លុយកូស​, fructoze, maltose ដូច​ច្នេះ​ហើយ​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ និង​ធ្វើ​ឲ្យ​រាងកាយ​រឹង​មាំ​។

ទាំង​នេះ​ជា​ផ្លែ​ឈើ​ដែល​មិន​គួរ​ញ៉ាំ​គ្រាប់​

ប៉េងប៉ោះ

ផ្លែ​ប៉េង​ប៉ោះ​ល្អ​សម្រាប់​បុរស​ ព្រោះ​វា​ជួយ​ការពារ​បុរស​ពី​ជំងឺ​មហារីក​ប្រូស្តាត​។​ លើស​ពី​នេះ​វា​ក៏​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទៀត​ដែរ​ តែ​វា​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ញ៉ាំ​នោះ​ទេ​ ព្រោះ​នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​ចូល​ទៅ​វា​នឹង​ធ្លាក់​ទៅ​ជាប់​ពោះ​វៀន​នឹង​ធ្វើ​ឲ្យ​ពិបាក​ដល់​ការ​រំលាយ​អាហារ​ ធ្វើ​ឲ្យ​ទល់​លាមក​ហើយ​វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន​ដែរ​។

ត្រសក់

ត្រសក់​ហើយ​នឹង​គ្រាប់​របស់​វា​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ច្រើន​ទេ​ ប៉ុន្តែ​បើ​យើង​ញ៉ាំ​វា​ច្រើន​ពេក​វា​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ជាតិ​ទឹក​ ចំណែក​គ្រាប់​របស់​វា​បើ​យើង​ទំពារ​មិន​បាន​ល្អ​វា​អាច​ធ្វើ​ឲ្យ​យើង​ហើម​ពោះ​ព្រោះ​រំលាយ​មិន​បាន​ល្អ​។

ផ្លែ​ប៉ោម

គ្រាប់​ប៉ោម​មាន​ផ្ទុក​សារធាតុ​ពុល​ មនុស្ស​ដែល​ញ៉ាំ​ពុល​នឹង​មាន​រោគ​សញ្ញា​ប្រកាច់​ វិល​មុខ​ ចង្អោរ​ ក្អួត​ ងងុយ​គេង​ ឈឺ​ចុក​ចាប់​ និង​ឈឺ​ក្បាល​ជា​ដើម​។

ផ្លែ​ត្របែក

ត្របែក​មាន​វីតាមីន​c ច្រើន​ដែល​ល្អ​សម្រាប់​សុខ​ភាព​។​ប៉ុន្តែ​បើ​អ្នក​ញ៉ាំ​គ្រាប់​របស់​វា​ដោយ​មិន​ទំពារ​វា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ក្រពះ​ ដែល​វា​អាច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន​ដែល​មាន​គ្រោះ​ថ្នាក់​ខ្លាំង​៕ ​

ប្រភព៖ healthline ប្រែសម្រួល៖ លីកា