ចង់​​​ឲ្យ​​កូន​​​សក់​​ក្រាស់​តាំង​ពី​កំណើត ពេល​​មាន​​ផ្ទៃ​​ពោះ​​​​​គួរ​ញ៉ាំ​​របស់​ទាំង​នេះ

  • 2019-01-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ទាំង​​​ម្តាយ​​ទាំង​​កូន ត្រូវ​ការ​ជីវជាតិ​​​បំប៉ន​​ជា​ច្រើន​​ក្នុង​​​​​​​អំឡុង​ពេល​ពពោះ​​​​​ ៩ ​​ខែ​ ១០ ថ្ងៃ​នេះ​​។ អាហារ​​​គ្រប់​​មុខ​​​ត្រូវ​​​​តែ​​មាន​​​​​វីតាមីន​​ខ្ពស់​ និង​​​ជាតិ​​​​រ៉ែ ដើម្បី​​ជួយ​​​​​ដល់​​​​ការ​លូត​លាស់​​​​​​​​សក់​​របស់​​​​​​​​គភ៌​​​​​​​ ​​​​​​រួម​ទាំង​​​​​​​រាង​​កាយ​ទាំង​​មូល​ផង​ដែរ។ ​​​​​គភ៌​​​នៅ​​ក្នុង​​ផ្ទៃ​​​របស់​​​​ម្តាយ​​​គ្រប់​​​រូប​​ ​​​​ចាប់​​​​​ផ្តើ​ម​​មាន​​ដុះ​​​​​កូន​​​សក់​​ចេញ​មក​​​ ក្នុង​​​​​​​ចន្លោះ​​​សប្តាហ៍​​ទី​​​​ ១៤-១៥​​។ ​​​​​អ័រម៉ូន​​ម្យ៉ាង​​​ ​​ដែល​​មាន​ឈ្មោះ​ថា​​​អេស្ត្រូជែន (estrogen) បាន​​ដើរ​​តួនាទី​​​​យ៉ាង​​សំខាន់ ដើម្បី​ជួយ​​​បណ្តុះ​​​សក់​​​​​​គភ៌​​ឲ្យ​​​ក្រាស់​​ស្អាត​ទាំង​​ពី​​​​កំណើត​ ​​​ហើយ​​​ក៏​មាន​អាហារ​​​​​​ជា​​​​ច្រើន​​​​​​​​​ទៀត​​​​​​​​​ដែល​​​អ្នក​​​ម្តាយ​​​​​គួរ​ញ៉ាំ​​ពេល​​មាន​ផ្ទៃ​​ពោះ។

១. ស៊ុត៖ ​​​​​​​​​​​​ផ្ទុក​​ទៅ​​​ដោយ​ជាតិ​​​​ប្រូតេអ៊ីន​​​​​ខ្ពស់​​​​​​​ ​​​​ជួយ​​ឲ្យ​​​​​​​​​​​​​​​​សក់​​​លូត​​លាស់​​ល្អ។

២. ត្រី៖ ​​មាន​ជាតិ​​​​អូមេហ្គា​​៣​​ និង​​​អាស៊ីត​​​​ខ្លាញ់​​​​​​​​​​​​​​៦ ​​​​​​​​​​អាច​ជួយ​​​​​​​​​​បណ្តុះ​​​​សក់​​​​។

៣. ក្រូច​​​លឿង៖ ​មាន​​​​​​វីតាមីន​​ខ្ពស់​​ ​​​​​​ហើយ​​​​ក៏​មាន​​​​តួនាទី​​ជំរុញ​ឲ្យ​​​សក់​​​ដុះ​​លឿន​​ដែរ។

៤. ​គ្រាប់​ធញ្ញជាតិ៖​ ​​នេះ​ជា​​​អាហារ​​​​​សម្រន់​​ ដែល​សម្បូរ​ទៅ​​ដោយ​ជាតិ​​សរសៃ​​​ ជាតិ​​​​​​រ៉ែ និង​​​ប្រូតេអ៊ីន។​

​​​​អាហារ​​​ដែល​​បាន​​​រៀប​​​រាប់​​​​ខាង​​​​​លើ​​​​ សុទ្ធ​​​តែ​​​​​​​​​​​​ដើរ​​​តួនាទី​សំខាន់​​​ ក្នុង​​​​​​ការ​ធ្វើ​​ឲ្យ​​​​សក់​​របស់​​គភ៌​​​ក្នុង​​ផ្ទៃ​​​លូត​​លាស់។ យ៉ាង​ណា​​​មិញ​​​​ ​​​​​​​​​​វា​​​ក៏​​អាស្រ័យ​​លើ​​ហ្សែន​​ជា​​​​​​​​​​​​ចម្បង​ផង​ដែរ​​​។ ​​​​​​​​​​​​ស្រ្តី​​កំពុង​​ពពោះ​​​​​​​ ​​​​​​​​​គួរ​​​តែ​​​​​​​​​​ញ៉ាំ​​​អាហារ​​​​ដែល​​​​​ល្អ​​សម្រាប់​​សុខភាព​​​ ​​​​​​​​​និង​​​ជៀស​​វាង​​​​​ការ​​កើត​ទុក្ខ​​មិន​​​សប្បាយ​​ចិត្ត​​ ទៅ​ជា​​ស្រ្តេស​​ ​​ដែល​​​​អាច​​​បង្ក​​ផល​ប៉ះ​ពាល់​​​​​​​ដល់​​​​​​​ការ​លូត​​​លាស់​​​​របស់​​​​គភ៌៕​​​​​​​​​​​​​​​​​

រូបតំណាង

ចុចអានបន្ត៖ ៣យ៉ាង ឪពុកម្ដាយគួរជួយកូនតាំងពីតូច ​ទើបពេលធំឡើង ខួរក្បាលឆ្លាតវៃ មិនទ្រុឌទ្រោម

ប្រភព៖ parentinghealthybabies ប្រែ​សម្រួល៖ ដេត ឈុនអ៉ី