បុរស​មុខ​ពស់​អះអាង​ថា​មិន​កែ​សម្ផស្ស តែ​ឃើញ​រូប​ពី​មុន​ចង់​សន្លប់

  • 2019-02-01 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​មុខ​ពស់​ជនជាតិ​ចិន​បាន​បន្ត​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ប្រកាស​ក្ដែង​ៗ​ថា ខ្លួន​គឺ​ស្អាត​ធម្មជាតិ តែ​នៅ​ពេល​រូប​របស់​លោក​ពី​មុន​ត្រូវ​បែក​ធ្លាយ ការ​ពិត​គឺ​បិទបាំង​លែង​ជិត​ហើយ។

បុរស​មុខ​ពស់ Liu Zi Chen គឺ​ជា​បុគ្គល​ល្បី​ល្បាញ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​ចិន ត្បិត​លោក​តែង​បង្ករ​ការ​ចាប់​អារម្មណ៍​ជាហូរហែរ​ដូច​ជា ទទួល​ស្គាល់​ខ្លួន​ឯង​ថា​ជា​បុរស​សង្ហារ​បំផុត​ពិភពលោក​ជា​ដើម។ យ៉ាងណាក្ដី ជាមួយ​ចង្ការ​ស្រួច​ខ្លាំង គួប​ផ្សំ​នឹង​ភ្នែក​ធំ​ខ្លាំង​ហួស​ហេតុ​នោះ រូប​សម្បត្តិ​របស់​លោក​មិន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​ឡើយ។ មុន​នេះ​បន្តិច បុរស​វ័យ ៣០ ឆ្នាំ​រូប​នេះ បាន​បង្ករ​ចលាចលាចល​សារ​ជាថ្មី នៅ​ពេល​លោក​បាន​ប្រកាស​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា សម្រស់​របស់​លោក​គឺ​មក​ពី​ធម្មជាតិ​ទាំង​ស្រុង មិន​បាន​ឆ្លង​កាត់​ការ​វះកាត់​អ្វី​ទាំង​អស់។

ដោយ​ទ្រាំ​នឹង​ការ​បោក​ប្រាស់​នេះ​ពុំ​បាន អ្នក​ប្រើ​បណ្ដាញ​សង្គម​បាន​ព្យាយាម​ជីក​កកាយ​រូប​ចាស់​ៗ​របស់​លោក​ឡើង​វិញ។ ជា​លទ្ធផល រូប​ចាស់​របស់​លោក​បង្ហាញ​ឲ្យ​ឃើញ​ថា មុខ​របស់​លោក​ កាល​ពី​មុន គឺ​ខុស​ពី​បច្ចុប្បន្ន​ទាំង​ស្រុង។ ដោយ​ការ​ពី​មុន លោក​មាន​មុខ​ជ្រុង ភ្នែក​តូច និង​ច្រមុះ​ទាប ខុស​ពី​ឥលូវ​ស្រឡះ។ ក្រោយ​ពេល​ឃើញ​រូប​នេះ ទស្សនិកជន​ជា​ច្រើន​បាន​លាន់​មាត់​ថា ក្រដាស​ពិត​ជា​មិន​អាច​ខ្ចប់​ភ្លើង​ជិត​នោះ​ទេ ហើយ​បាន​រិះគន់​លោក​ជា​ខ្លាំង​៕

ចុចអាន៖ស្រី​ស្អាត​ចិន​បាត់​អ្នកគាំទ្រ​១ សែន​នាក់ ព្រោះ​ជ្រុល​ដៃ​បិទ filter ពេល​ផ្សាយ​ផ្ទាល់​តែ​១០ វិនាទី

ប្រភព៖ Phunutoday អត្ថបទ៖Caramel

អត្ថបទពេញនិយម