៦ចំណុចជួយអ្នកឲ្យផ្លាស់ប្ដូរពីមនុស្សទម្លាប់អាក្រក់ ទៅជាមនុស្សជោគជ័យ
- 2019-02-08 00:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ចំណុចជួយអ្នកឲ្យផ្លាស់ប្ដូរពីមនុស្សទម្លាប់អាក្រក់ ទៅជាមនុស្សជោគជ័យ
មនុស្សដែលមានទម្លាប់ល្អៗក្នុងការរស់នៅ គឺដូចជាគេកំពុងហ្វឹកហាត់ខ្លួនគេឲ្យជោគជ័យអីចឹងដែរ។ បើសិនជាអ្នកកំពុងតែទម្លាប់ខ្លួនមិនល្អហើយ គួរតែយកចំណុច ៦យ៉ាងខាងក្រោមនេះមកជួយអ្នកឲ្យមានការអភិវឌ្ឍខ្លួនវិញដើម្បីបោះជំហានទៅកាន់ផ្លូវជោគជ័យ ៖
១. កុំធ្វើអីឲ្យរញ៉េរញ៉ៃ ឆ្ងាយពីអ្វីដែលអ្នកចង់បាន
ចង់ធ្វើអី ត្រូវធ្វើឲ្យច្បាស់ កុំម្ដងអានេះ ម្ដងអានោះ។ បើអ្នកចង់ធ្វើអីមួយត្រូវចាប់ផ្ដើមផែនការភ្លាម ថាអ្នកចង់បានអី? ត្រូវផ្ដោតលើគោលដៅដែលអ្នកចង់បាន ដោយមិនរេរាតាមពាក្យរបស់អ្នកផ្សេង។ អ្នកមិនច្របូកច្របល់លើអ្វីដែលអ្នកត្រូវធ្វើ ព្រោះអាចឲ្យគោលដៅអ្នកគ្មានបានអីឡើយ។
**២. ស្វិតស្វាញក្នុងការដណ្ដើមភាពជោគជ័យ**
មានតែគម្រោង មានតែផែនការ ហើយគ្មានសកម្មភាពនោះវាគឺស្មើនឹងសូន្យ។ វាមិនខុសគ្មានអីនៅពេលដែលអ្នកស្រេកទឹកអ្នកត្រូវទៅរកទឹកមកផឹកនោះទេ។ ដូច្នេះបើអ្នកចង់បានអ្វីមួយនោះ ត្រូវដើរទៅរកវាមិនមែនអង្គុយតែចង់បានឡើយ។
៣. ទទួលយកយោបល់អ្នកដទៃ និងចេះយកមកវិភាគ
ត្រូវចេះស្ដាប់គំនិតរបស់អ្នកដទៃ ហើយយកមកពិចារណាថាមួយណាដែលអ្នកត្រូវយកបាន។ បើគំនិតគេល្អត្រូវទទួលយកមកធ្វើ តែបើមិនល្អទេនោះច្រានចោលទៅ។ មនុស្សជោគជ័យភាគច្រើនគឺស្ដាប់ច្រើនជាងនិយាយ ដូច្នេះទើបពួកគេមានគំនិតទូលាយក្នុងការសម្រេចគោលដៅ។
៤. ចំណាយពេលទៅលើរឿងដែលសំខាន់ៗ
ត្រូវចំណាយពេលវេលាឲ្យត្រូវទៅតាមអ្វីដែលអ្នកចង់បាន និងរឿងសំខាន់ៗដែលចាំបាច់សម្រាប់គោលដៅអ្នក។ បើអ្នកចង់ចេះធ្វើជា អ្នកបើកយន្តហោះ អ្នកត្រូវចំណាយពេលជាមួយអ្វីដែលទាក់ទងនឹងវា ទើបអ្នកចេះ។
៥. ប្រើខួរក្បាលក្នុងការធ្វើការ មិនមែនអារម្មណ៍
ត្រូវប្រើខួរក្បាល និងបញ្ញាមកធ្វើការ នោះទើបការងារល្អ ព្រោះបើអ្នកទម្លាប់ប្រើអារម្មណ៍ធ្វើការវិញគឺមិនប្រសើរឡើយ។ កុំធ្វើការល្អព្រោះអ្នកអារម្មណ៍ល្អ ហើយទុកការងារចោល ឬធ្វើឲ្យរួចតែពីដៃព្រោះអ្នកធុញ ឬអារម្មណ៍មិនមូលអី។
៦. ចេះលើកទឹកចិត្តខ្លួនឯង
ការដែលខ្លួនឯងចេះលើកទឹកចិត្តខ្លួនឯង នោះវាគឺកាដូដ៏មានតម្លៃមួយក្នុងជីវិត។ ជោគជ័យមិនងាយទទួលបាននោះទេ ពេលខ្លះក៏ជួបឧបសគ្គ ដូច្នេះបើអ្នកមានថាមពលសម្រាប់លើកខ្លួនឯងពេលអ្នកស្ថិតនៅចំណុចទាបបំផុតនោះ អ្នកនឹងមិនដួលនោះទេ៕
ចុចអាន៖នៅអាយុខ្ទង់ ២០ គួរធ្វើអីខ្លះដើម្បីជោគជ័យ? គន្លឹះល្អៗទាំងនេះនឹងជួយអ្នកបាន