នៅអាយុខ្ទង់ ២០ គួរធ្វើអីខ្លះដើម្បីជោគជ័យ? គន្លឹះល្អៗទាំងនេះនឹងជួយអ្នកបាន
- 2018-05-17 08:01:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅអាយុខ្ទង់ ២០ គួរធ្វើអីខ្លះដើម្បីជោគជ័យ? គន្លឹះល្អៗទាំងនេះនឹងជួយអ្នកបាន
អាយុខ្ទង់ ២០អាចនិយាយបានថាជាវ័យមួយដែលចេះគិតគូរបានច្រើនហើយ ដូច្នេះមិនគួរណាខ្ជះខ្ជាយពេលវេលាលើរឿងអត់ប្រយោជន៍ទៀតនោះទេ។ បើអ្នកចង់បានជោគជ័យទៅថ្ងៃមុន នេះជាពេលមួយដែលអ្នកត្រូវវិនិយោគហើយ គឺវិនិយោគកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញាស្វែងរកគោលដៅដែលអ្នកចង់បាន។ គន្លឹះខាងក្រោមនេះនឹងអាចជួយអ្នកដើរទៅដល់ផ្លូវមួយក្នុងក្ដីស្រមៃអ្នក ៖
១. ប្រមូលព័ត៌មានណាដែលសំខាន់
ចំណេះដឹងគឺជាទុនធំមួយសម្រាប់អ្នកនៅអាយុប៉ុននេះ ដូច្នេះការក្ដាប់យកអ្វីដែលថ្មី អ្វីដែលល្អគឺជាចំណុចខ្លាំងមួយដែលអាចនាំអ្នកទៅរកអ្វីដែលអ្នកចង់បាន។ បើអ្នកគ្មានដឹងអីសោះពីគោលដៅអ្នក ហើយចេះតែដើរខុសផ្លូវនោះ អ្នកនឹងខ្ជះខ្ជាយពេលឥតប្រយោជន៍។ ការប្រមូលយកព័ត៌មានដែលទាក់ទងនឹងក្ដីសុបិនអ្នក អាចឲ្យអ្នកដើរចំគោលដៅ និងមានចំណាយពេលច្រើនក្នុងការស្វែងរក។
**២. ចេះអត់ធ្មត់ និងកុំស្មុគស្មាញជាមួយពេលវេលាពេក**
ត្រង់នេះចង់ឲ្យអ្នកចេះអត់ធ្មត់ជាមួយពេលវេលា ព្រោះពេលខ្លះអ្នកចង់បានអ្វីមកដល់ដៃភ្លាមៗដោយមិនចង់ចំណាយពេលច្រើន។ កុំគិតលើវាច្រើនពេករហូតធ្វើឲ្យអ្នកខូចការ ព្រោះត្រូវចាំថាគ្រប់យ៉ាងគឺត្រូវការពេល បើអ្នកគ្រាន់តែពេលក៏មិនអាចចាំបាននោះ តើអ្នកអាចរង់ចាំភាពជោគជ័យបានយ៉ាងម៉េចទៅ?
៣. សន្សំបទពិសោធន៍
អាយុខ្ទង់២០ គឺជាវ័យមួយដែលពេញកម្លាំង ពេញប្រាជ្ញា ដូច្នេះអ្នកគួរតែដើរសន្សំបទពិសោធន៍ឲ្យបានច្រើន ព្រោះបន្ទាប់មកអ្នកនឹងងាយស្រួលក្នុងការដើរទៅកាន់អ្វីដែលអ្នកចង់បាន។ អ្នកមិនគួរសម្ងំនៅតែមួយកន្លែងដោយមិនប្រឡូកក្នុងការងារនោះទេ ព្រោះបើហួសវ័យអ្នកនឹងបាត់បង់ចំណុចអាទិភាពមួយក្នុងឆាកជីវិត។
៤. រៀនភាសា
យុគសម័យនេះបើអ្នកមិនចេះភាសា ឱកាសជោគជ័យអ្នកនឹងបាត់បង់មួយផ្នែកធំ។ អ្នកគួរតែចំណាយពេលរៀនភាសាឲ្យអាចប្រើការបាន ព្រោះបើអ្នកមិនចេះភាសាផ្សេងក្រៅពីភាសាកំណើត អ្នកអាចនឹងពិបាកខ្លាំងក្នុងការប្រកួតប្រជែងជាមួយអ្នកដទៃទៀត។
៥. មានទំនាក់ទំនងល្អ
ជាចំណុចមួយដែលអ្នកមិនអាចខ្វះបាន ព្រោះបើអ្នកខ្សោយក្នុងការទាក់ទងហើយនោះ ភាគរយដែលអ្នកអាចឈានជើងឡើងទៅខ្ពស់ក៏បានកាត់បន្ថយដែរ។ ពេលខ្លះអ្នកមានសមត្ថភាពហើយ តែបែរជាគ្មានឱកាសក្នុងការបញ្ចេញដោយសារតែគ្មានអ្នកនាំផ្លូវ គ្មានអ្នកអាចជួយបើកឱកាសឲ្យ។ បើអ្នកមានទំនាក់ទំនងល្អក្នុងសង្គម ទៅដល់ណាក៏គេនឹកឃើញអ្នកមុនគេដែរ៕
ចុចអាន៖កុំឲ្យជីវិតតែលតោលគ្មានទិសដៅពិតប្រាកដ អ្នកគួរងាកមករៀនពីរឿងទាំងនេះ