ទោះអ្នក​ពូកែ មហាអស្ចារ្យ ប៉ុណ្ណា​ក៏​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​បាន​ទាំង​អស់​គ្នា​ដែរ!

  • 2019-02-06 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនួញ​ល្បី​ឈ្មោះ​ពិភពលោល​ម្នាក់​ធ្លាប់​និយាយ​ថា៖ “ខ្ញុំ​មិន​ដឹង​ថា សោរ​បើ​ក​ទៅ​រក​ភាព​ជោគជ័យ​គឺ​ជា​អ្វី​នោះ​ទេ តែ​សោរ​បើ​ក​ទៅ​រក​ភាព​បរាជ័យ​គឺ​ការ​ព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​ឲ្យ​បាន​គ្រប់​គ្នា”។ នេះ​គឺ​ជា​ការ​ពិត​នៅ​ក្នុង​ជីវិត​ដែល​កំពុង​រស់​នៅ​សព្វ​ថ្ងៃ។

រស់​នៅ​លើ​លោក​នេះ បើ​ប្រើ​ខួរ​ក្បាល​ទៅ​សង្កេត​មើ​ចរិត​មនុស្ស​គ្រប់​គ្នា ហើយ​ចាំ​តែ​ស្រប​តាម​ចិត្ត​ពួក​គេ យក​ចិត្ត​គេ សួរ​ថា​ជីវិត​នេះ​នៅ​មាន​ន័យ​អ្វី​ទៀត? បើ​ដូច​នេះ​មែន មិន​មែន​យើង​កំពុង​រស់​នៅ​ដើម្បី​ផ្គាប់​ចិត្ត​គេ​ទេ​ឬ? ចឹង​មាន​អ្នក​ចង់​ប្រគល់​ជិវិត​យើង​ឲ្យ​អ្នក​ដទៃ​ជា​អ្នក​កំណត់។

ការ​រស់​នៅ​យ៉ាង​ម៉េច ក៏​ដូច​ជា​ជីវិត​យើង គឺ​យើង​ជា​អ្នក​កំណត់ និង​សម្រេច​ចិត្ត​ហើយ​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​សម្រេច​ចិត្ត​ទាំង​នោះ។ ទោះ​អ្នក​មាន​ក្ដី ក្រ​ក្ដី ខុស​ក្ដី ត្រូវ​ក្ដី ក៏​យើង​សប្បាយ​ចិត្ត​ជាង​រស់​រណប​តាម​អ្នក​ដទៃ​ដែរ។

រណប​តាម​គេ​ យក​ចិត្ត​គេ​គឺ​មាន​មូលហេតុ​ពី​ក្រោយ​មួយ​ទៀត​គឺ ខ្លាច​គេ​ព្រលែង​ចោល គេ​មិន​ឲ្យ​ចូល​បក្សពួក។ និយាយ​តាម​ត្រង់​ទៅ អ្នក​មិន​អាច​រំពឹង​ឲ្យ​មនុស្ស​គ្រប់​គ្នា ស្រលាញ់​រាប់​អាន​អ្នក​បាន​ទាំង​អស់​នោះ​ទេ។ សូម្បី​តែ​បង​ប្អូន​នៅ​ក្នុង​គ្រួសារ​តែ​មួយ​ ពេល​ខ្លះ​មិន​ទាន់​ទាំង​ត្រូវ​គ្នា​ផង ចុះ​ទម្រាំ​អ្នក​ក្រៅ​ទៀត​នោះ។

ជីវិត​គឺ​មាន​គ្រប់​ជាតិ អ្នក​ខ្លះ​ស្រលាញ់​អ្នក​ដល់​ឆ្អឹង ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ស្អប់​អ្នក​ដូច​គ្នា។ រាប់​បាន​មិត្ត​ប៉ុន្មាន​នាក់​ក៏​អាប់​ទៅ កុំ​ឲ្យ​ចង​គំនុំ​ជាមួយ​អ្នក​ដទៃ​ទៅ​បាន​ហើយ។ គេ​ថា​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង ចង់​អ្នក​ក្រៅ​និយាយ​អី​ក៏​និយាយ​ទៅ ឲ្យ​តែ​យើង​ខ្លួន​ឯង​ផ្ទាល់ មិន​ធ្វើ​អ្វី​ក្បត់​នឹង​មនសិការ​ខ្លួន​ឯង​គឺ​ប្រពៃ​ហើយ។

ចុង​បញ្ចប់ អ្នក​គ្រាន់​តែ​ចាំ​ថា អ្វី​ដែល​និយាយ​ទៅ​ដែល​គ្មាន​ទម្ងន់ នឹង​សាប​ទៅ​ដោយ​ខ្លួន​ឯង អ្នក​ស្អប់​យើង​តែ​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​អ្នក​ហ្នឹង រស់​យ៉ាង​ម៉េច​ឲ្យ​តែ​ល្អ​គឺ​គ្រប់​គ្រាន់​ពេក​ទៅ​ហើយ៕

ចុចអាន៖៥​យ៉ាង​ដែល​អ្នក​ត្រូវ​​ធ្វើជា​រៀង​រាល់​ថ្ងៃ ដើម្បី​កុំ​ឲ្យ​ជីវិត​នេះ​មាន​វិប្បដិសារី

ប្រភព៖ Guu អត្ថបទ៖Caramel

អត្ថបទពេញនិយម