៥​យ៉ាង​ដែល​អ្នក​ត្រូវ​​ធ្វើជា​រៀង​រាល់​ថ្ងៃ ដើម្បី​កុំ​ឲ្យ​ជីវិត​នេះ​មាន​វិប្បដិសារី

  • 2019-01-31 00:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ជីវិត​គឺ​លឿន​ណាស់ ដូច្នេះ​គួរ​តែ​កុំ​បណ្ដោយ​ឲ្យ​វា​កន្លង​ទៅ​ដោយ​ទទេ​អី។ ៥ យ៉ាង​ខាង​ក្រោម​នេះ​អ្នក​គួរ​តែ​បង្រៀន​ខ្លួន​ឯង​ឲ្យ​ធ្វើ​បាន​ជា​ប្រចាំ ដើម្បី​កុំ​ឲ្យ​ទៅថ្ងៃ​ក្រោយ​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​ស្ដាយ​ក្រោយ ៖

១. អាន​សៀវភៅ​ល្អៗ ៣០​នាទី

​ការ​អាន​សៀវភៅ​ជា​វីធី​ខ្លីៗ​មួយ​សម្រាប់​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ។ វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​អាច​បង្កើត​ទម្លាប់​​អាន​ដោយខ្លួនឯង។ ជីវិត​នឹង​ប្រសើរ​ជាង​​មុន​​នៅ​ពេល​ដែល​អាន​កាន់​តែ​ច្រើន។

រូបតំណាង

**២.រៀប​​ផែនការ​ត្រូវធ្វើនៅថ្ងៃស្អែក**

ក្នុង​មួយ​ថ្ងៃ​អ្នក​គួរ​តែ​រក​ពេល​ទំនេរ​​ដើម្បី​​ផែនការ​សម្រាប់​ថ្ងៃស្អែក។ ព្យាយាម​រៀប​ចំ​អី​ដែល​ត្រូវ​ធ្វើ​ចាំបាច់ និង​តាម​លំដាប់​លំដោយ​ដើម្បី​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​អ្នក​មាន​ភាព​ងាយ​ស្រួល និង​ដឹង​ពី​អាទិភាព​ការងារ​បាន​ល្អ។

៣. ធ្វើ​សមាធិ ១៥ នាទី​មុន​ចូល​គេង

ការ​ធ្វើ​សមាធិ​ មាន​ប្រយោជន៍​​ណាស់​សម្រាប់​​មនុស្ស​យើង ៖

​ជំរុញ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព

រក្សា​សុខភាព​ឲ្យ​បាន​ល្អ

ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធូរស្បើយ និង​រីករាយ

ជួយ​ឲ្យ​ការ​គ្រប់គ្រង​ស្មារតី​បាន​ល្អ

ដូច្នេះ​ទើប​ការ​សមាធិ​មាន​សារៈសំខាន់​សម្រាប់​អ្នក​ណាស់។

៤. ហាត់ប្រាណ ១៥ នាទី​ក្នុង​មួយថ្ងៃ

សុខភាព​គឺជា​រឿង​សំខាន់ ដូច្នេះ​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់។ មាន​ទ្រព្យ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ តែ​បោះ​ខ្វះ​សុខភាព​ ជីវិត​នេះ​អ្នក​គ្មាន​ន័យ​ដែរ។ ចំណាយ​ពេល​​ហាត់​ប្រាណ​បន្តិច​ទៅ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ឲ្យ​ខ្លួន​ឯង​អារម្មណ៍​ល្អ និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន។

៥. ធ្វើ​​អំពើល្អ

មួយថ្ងៃៗ​មាន​ដែល​សួរ​ខ្លួន​ឯង​ថា​បាន​ធ្វើ​សេចក្ដី​ល្អ​អី​ខ្លះ​ទេ? ដើម្បី​ឲ្យ​ជីវិត​នេះ​កាន់​តែ​មាន​ន័យ​អ្នក​គួរ​តែ​រៀន​ធ្វើ​សេចក្ដី​ល្អ​ឲ្យ​បាន​ច្រើន។ ត្រូវ​ចាំ​ថា​ពេល​មនុស្ស​យើង​ស្លាប់​ទៅ​មិន​អាច​យក​អ្វី​ទៅ​បាន​នោះ​ទេ តែ​បើ​អ្នក​មាន​សេចក្ដី​ល្អ​ច្រើន មាន​មនុស្ស​ស្រឡាញ់​រាប់​អាន​ច្រើន ស្លាប់​គេ​នឹង​ចងចាំ​អ្នក និយាយ​ល្អ​ពី​អ្នក តែ​បើ​អ្នក​សាង​ងំពើ​អាក្រក់​វិញ គេ​មាន​តែ​សប្បាយ​ចិត្ត​ពេល​អ្នក​សាលប់ ហើយ​ជេរ ដាក់​ទំនាយ​គ្មាន​លោះ​ថ្ងៃ។

សន្សំ​សេចក្ដី​ល្អ​ឲ្យ​បាន​ច្រើន ក្រេប​យក​ចំណេះ​ឲ្យ​បាន​ទូលាយ ថែ​រក្សា​ផ្លូវ​ចិត្ត​ និង​ផ្លូវកាយ​អ្នក​ឲ្យ​បាន​ស្អាត​ស្អំ នោះ​មួយ​ជិវិត​នេះ​អ្នក​គ្មាន​អី​ត្រូវ​ស្ដាយ​នោះ​ទេ៕

ចុចអាន៖ជីវិត​អ្នក​នឹង​ស្រស់ស្រាយ ដេកលក់​ស្រួល បើ​​អាច​លះបង់​មនុស្ស​ប្រភេទ​នេះ​បាន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម