ស្រី​ស្អាត​ចិន​បាត់​អ្នកគាំទ្រ​១ សែន​នាក់ ព្រោះ​ជ្រុល​ដៃ​បិទ filter ពេល​ផ្សាយ​ផ្ទាល់​តែ​១០ វិនាទី

  • 2019-01-30 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ប្រើប្រាស់ filter ដើម្បី​កែ​ទម្រង់​មុខ​ហួសហេតុ​ពេក ពេល​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម បាន​ធ្វើ​ឲ្យ​អ្នក​គាំត្រ​របស់​តារា​បណ្ដាញ​សង្គម​ខ្លះ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ឃើញ​រូប​ពិត​គ្មាន filter របស់​ពួក​គេ។

ថ្មី​ៗ​នេះ តារា​បណ្ដាញ​សង្គម Dou Da Ni ដែល​ជា​សង្សារ​បច្ចុប្បន្ន​របស់ Wang Sicong បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ព្រើត​នៅ​ពេល​ស្រី​ស្អាត​នេះ​ជ្រុល​ដៃ​បិទ filter កាត់​ត​មុខ ពេល​នាង​កំពុង​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម។ តាម​នោះ​ដែរ មុខ​របស់​នាង មាន​សុទ្ធ​តែ​មុន រីឯ​ទម្រង់​មុខ​ក៏​មិន​មែន​ពង​ក្រពើ​ដូច​ពេល​មាន filter ដែរ។

ទោះ​បី​ជា​ការ​ជ្រុល​ដៃ​មាន​រយៈ​ពេល​ត្រឹម​១០​វិនាទី​ក៏​ដោយ តែ​ផល​ដែល​វា​នាំ​មក​បាន​ធ្វើ​ឲ្យ​ស្រី​ស្អាត​ខាង​លើ​វិល​មុខ​យ៉ាង​ខ្លាំង។ ជាក់​ស្ដែង​ នៅ​លើ​បណ្ដាញ​សង្គម នាង​បាន​ដាក់​ថា នាង​មាន​អាយុ​២៧​ឆ្នាំ តែ​ក្រោយ​ហេតុការណ៍​នេះ នាង​ត្រូវ​សង្ស័យ​ថា នេះ​គឺ​អាយុ​ក្លែងក្លាយ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រោយ​ពេល​តែ​១​យប់ នាង​ត្រូវ​ធ្លាក់​អ្នក​គាំទ្រ​ដល់​ទៅ​ជា​១០​ម៉ឺន​នាក់ ព្រោះ​ក្រោយ​ពេល​ឃើញ​សម្រស់​ពិត​នាង ពួក​គេ​បាន​ចុច unfollow អស់។ អ្នក​ប្រើ​បណ្ដាញ​សង្គម​បាន​បញ្ចេញ​មតិ​ថា ការ​ប្រើ filter គឺ​មិន​ខុស​ទេ តែ​គួរ​ប្រើ​ឲ្យ​សម​រម្យ កុំ​ដាក់​ឲ្យ​ដល់​ពេក ប្រយ័ត្ន​គេ​មើល​អត់​ស្គាល់។

គួរ​បញ្ជាក់​ថា Wang Sicong គឺ​ជា​កូន​មហាសេដ្ឋី​ដែល​មាន​បំផុត​នៅ​ប្រទេស​ចិន ដោយ​ទ្រព្យ​សម្បត្តិ​មាន​ដល់​ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​ការ​ចាយ​លុយ​ខ្ជះខ្ជាយ​ដែល​ធ្វើ​ឲ្យ​លោក​ល្បី​ឈ្មោះ​នោះ មិត្ត​ស្រី​ស្អាត​ៗ​រប​ស់​លោក​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មិនតិច​ដែរ។ ភាគ​ច្រើន​សង្សារ​របស់ សេដ្ឋី​វ័យ​ក្មេង​រូប​នេះ​គឺ​ជា​បុគ្គលល្បី​លើ​បណ្ដាញ​សង្គម ដោយ​មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់៕

ចុចអាន៖លែង​ប្ដី​មិន​ទាន់​បាន​ប៉ុន្មាន Yang Mi ត្រូវ​គេ​ទម្លាយ​ថា​កំពុង​ទាក់ទង Li Yifeng

ប្រភព៖ Kenh14 អត្ថបទ៖Caramel

អត្ថបទពេញនិយម