អាហារ​​​៥​​​​​​ប្រភេទ ជួយ​ឲ្យ​​សក់​​​​ភ្លឺ​​រលោង​​​ឃើញ​​ហើយ​​​ចង់​តែ​​ស្ទាប

  • 2019-01-31 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​ស្អាត​​ភ្លឺ​​រលោង​ មាន​​សុខភាព​ល្អ​​​​ អ្នក​ណា​​​​ដែល​​ថា​មិន​​​ចង់​​បាន​នោះ​​។ ​​​​ទន្ទឹម​​​ជាមួយ​នឹង​ការ​ថែទាំ ដោយ​​​​​ប្រើ​​ផលិតផល​​ផ្សេងៗ ​គួរ​​ផ្តោត​​សំខាន់​​លើ​អាហារ​​​៥​ប្រភេទ​ ដែល​​​អាច​ជួយ​​​​ឲ្យ​​សក់​របស់​អ្នក​​ភ្លឺ​​​ស្អាត​​​​​​​​ចែង​​ចាំង ​ឃើញ​​ហើយ​​​ចង់​​​តែ​ស្ទាប​អង្អែល​។

១. ផ្សិត ​ ផ្សិត​គ្រប់​​ប្រភេទ​​ដែល​អាច​​​ញ៉ាំ​​បាន សុទ្ធ​តែ​អាច​​​ផ្តល់​​ប្រយោជន៍​​ដល់​​សរសៃ​​​សក់ ព្រោះ​​វា​​​​​​​​​ផ្ទុក​ទៅ​​​​ដោយ​​​​ជាតិ​ស្ពាន់​​​​​​​ ​​ដែល​​​អាច​​ជួយ​​ទប់​​ស្កាត់​​មិន​​​ឲ្យ​​​សក់​​ឆាប់​​​ស្កូវ។ ផ្សិត​​​ជា​​​ប្រភព​​​ជីវជាតិ​​​​ ​​ដែល​​ជួយ​​​ដល់​​ស្បែក​​ក្បាល និង​ធ្វើ​ឲ្យ​​​សក់​​ទន់​រលាស់​។

២. គ្រាប់​​អាល់​ម៉ុន

​​​គ្រាប់​​អាល់​ម៉ុន​​​​សម្បូរ​​​វីតាមីន​​​ E ប្រូតអ៊ីន ​និង​​សារធាតុ​​ប្រឆាំង​​អុកស៊ីតកម្ម ​​ជួយ​​ឲ្យ​​​ស្បែក​​ក្បាល​​មាន​សុខភាព​​​ល្អ​ឡើង​​​វិញ និង​អាច​ការពារ​​​​​​កាំរស្មី​​​UV កាត់​​បន្ថយ​អង្គែ​​លើ​​ក្បាល​។

៣. ស្រ្តបឺរី

ស្រ្តបឺរី មាន​​វីតាមីន​​Cខ្ពស់ អាច​​ជួយ​​​ឲ្យ​​សក់​រលោង​​​ ​​រឹង​​មាំ​មិន​​​​​ងាយ​​ជ្រុះ ល្អ​​​​​បំផុត​​សម្រាប់​​​ស្បែក​​ក្បាល​មាន​​​​​សភាព​​​​​​ខ្សោយ។

៤. ទ្រូង​មាន់

​​​ទ្រូង​មាន់​​​ក៏​​​​​ផ្ទុក​​នូវ​​​វីតាមីន​​​ច្រើន​ណាស់​​ដែរ ហើយ​​​អ្នក​​ក៏​មិន​​​បារម្ភ​​​ខ្លាច​​​​​ធាត់​ពេល​​ញ៉ាំ​​​វា​​​ទៅ។ ជា​​ពិសេស​​​វា​​​អាច​​ជួយ​​​​​​ឲ្យ​​​សក់​​​​​ដុះ​​​វែង​​​លឿន​​ជាង​​មុន និង​​ក្រាស់​​ផង​​​ដែរ។

៥. គ្រាប់​​ល្ពៅ

បើ​អ្នក​​មាន​​​បញ្ហា​ស្បែក​ក្បាល​​ស្ងួត​និង​​អង្គែ​ មាន​​​​​ន័យ​​ថា​​​​​​​​​​ស្បែក​​​ក្បាល​​​​អ្នក​​គឺ​​​ខ្វះ​​ជាតិ​សំណើម។ គ្រាប់​​ល្ពៅ​​​មាន​ជាតិ​​ស័ង្កសី ដែល​​​​អាចជួយ​ការពារ​មិន​ឲ្យ​​ស្បែក​​​​ក្បាល​​ស្ងួត។​​​​​​​​​​​​​​​​​​ ​​​​​​​​

ចុចអានបន្ត៖ ពណ៌​​​សក់​​​ទាំង​ ៥​​​ នេះ​ ​លាប​ទៅ​​ឃើញ​មុខ​​​​ប្លែក​​ និង​​ស​ជា​​​ង​​មុន​​​​​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម