៤ ជំហាន ធានាថា​អ្នក​គូស​ចិញ្ចើមបាន​ស្អាត ហើយ​មើល​ទៅ​ដូច​ធម្មជាតិ​ទៀត

  • 2019-01-30 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល Make up ម្ដងៗ រឿង​ដែល​ពិបាក​សម្រាប់​មនុស្ស​ស្រី​​មួយ​ចំនួន​នោះ​គឺ រឿង​គូស​ចិញ្ចើម​ហ្នឹង​ហើយ ព្រោះ​បើ​គូស​មិន​ស្រួល​អ្នក​មើល​ទៅ​ដូច​អ្នក​លេង​ល្ខោន​បាន។ សម្រាប់​នារីដែល​កំពុង​មាន​បញ្ហា​នេះ អាច​សាក​ល្បង​រៀន​គូស​ជាមួយ ៤ជំហាន​ខាង​ក្រោម​នេះ ធានា​ថា​គូស​បាន​ស្អាត ហើយ​មើល​ទៅ​ដូច​ធម្មជាតិ​ទៀត ៖

របស់​ដែល​អ្នក​ត្រូវ​មាន ៖

ខ្មៅដៃ​គូសចិញ្ចើម

ជក់សិតចិញ្ចើម

Mascara សិតចិញ្ចើុម

ជំហាន​ទី១

កោរចិញ្ចើម​ឲ្យ​មាន​ទម្រង់​ងាយ​ស្រួល​ក្នុង​ការ​គូស

ជំហានទី​២

យក​ខ្មៅដៃ​មក​គូស​លើ​ចិញ្ចើម​ឲ្យ​ចេញ​ជា​ទម្រង់​ដែល​អ្នក​ស្រឡាញ់ ទៅ​តាម​ទម្រង់​ចិញ្ចើម​ដែល​បាន​កោរហើយ

ជំហានទី៣

យក​ជក់​មក​សិត​ចិញ្ចើមឲ្យ​បាន​ស្អាត និង​កុំ​ឲ្យ​ដិត​ជាប់​ដាន​ខ្មៅ​ដៃ

ជំហាន​ចុងក្រោយ

យក​ Mascara មក​សិត​បន្ថែម​ឲ្យ​មើល​ទៅ​កាន់​តែ​ស្អាតជាការ​ស្រេច។

ចុចអាន៖រូបមន្ត​ពិសេស​ជួយ​ឲ្យ​ស្បែក​ស​ខ្ចី​គ្រប់​កន្លែង ប្រើ​បាន​ទាំង​មុខ និង​ខ្លួន

ប្រភព៖ jelly ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម