រូបមន្ត​ពិសេស​ជួយ​ឲ្យ​ស្បែក​ស​ខ្ចី​គ្រប់​កន្លែង ប្រើ​បាន​ទាំង​មុខ និង​ខ្លួន

  • 2018-07-06 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រូបមន្ត​ខាត់​ស្បែក​ជាច្រើន​មក​ហើយ​ដែល កញ្ញា ធ្លាប់​បង្ហាញ​ជូន​ប្រិយមិត្ត​នារី។ តែ​សម្រាប់​ថ្ងៃ​នេះ​វិញ យើង​សូម​ណែនាំ​វិធី​ខាត់​ស្បែក​មួយ អាច​ប្រើ​បាន​ទាំង​លើ​មុខ និង​ដង​ខ្លួន ហើយ​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ស​បាន​រហ័ស​តាម​បែប​ធម្មជាតិ។ ជាពិសេស​វា​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ឡើយ ផ្ទុយ​ទៅ​វិញ​រូបមន្ត​នេះ​​មានតែ​ធ្វើឲ្យ​ស្បែក​របស់​អ្នក​មាន​សុខភាព​ល្អ​ជាង​​មុន​ទៅ​ទៀត។

អ្វី​ដែល​ត្រូវ​មាន

. អំពិល​ទុំ​មួយ​កូន​ចាន

. ទឹកដោះគោ​ស្រស់ ១ កំប៉ុង

.ក្រណាត់​ពណ៌​ស ១

. ក្រូចឆ្មារ ២ ផ្លែ ច្របាច់​យក​ទឹក

.ទឹកឃ្មុំ ១ កូន​ពែង

តើ​ធ្វើ​ដូចម្ដេច ដើម្បី​ធ្វើឲ្យ​ស្បែក​ស​ស្អាត និង​មាន​សុខភាព​ល្អ​ទៅ? លាយ​គ្រឿង​ផ្សំ​ទាំង​នោះ​ចូល​គ្នា ហើយ​អំពិល​ច្របាច់​យក​តែ​ទឹក​បាន​ហើយ។ បន្ទាប់​មក​លាង​សម្អាត​មុខ និង​ដុស​ថ្នម​ៗ​ដោយ​ប្រើ​កូន​កន្សែង​ស​ទន់​នោះ។ ក្រោយ​លាង​សម្អាត យក​ល្បាយ​មក​ដាក់​លើ​ផ្ទៃ​មុខ ៥ នាទី​ក្រោយ​លាង​ចេញ ចំណែក​ខ្លួន​វិញ​លាប ១៥ នាទី​ទុក​ចោល។ ប្រសិនបើ​គ្រឿងគ្រៅ​នោះ​នៅ​សល់ អ្នក​អាច​យក​ទៅ​ក្លាស្សេ​ក្នុង​ទូទឹកកក ហើយ ៣ ថ្ងៃ​ក្រោយ​ធ្វើ​ម្ដង​ទៀត។

អត្ថ​ប្រយោជន៍

.ទឹក​ឃ្មុំ​មាន​ជាតិ​ផ្អែម ត្រូវ​បាន​ស្រូប​ទៅ​ចិញ្ចឹម និង​ជួសជុល​ស្បែក​ខូច ឬ​ខ្មៅ​ឲ្យ​ប្រសើរ​ឡើង។

.ចំណែក​អំពិល​វិញ មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ អាច​ជួយ​ទៅ​ដុស​ខាត់​កោសិកា​ចាស់​ៗ​ដែល​ខូច​ឲ្យ​ជ្រុះ​ចេញ។

.ក្រូចឆ្មារ សម្បូរ​ជាតិ​អាស៊ីដ​ធម្មជាតិ ដែល​អាច​ចូល​ទៅ​កាត់​ស្នាម​ខ្មៅ​ៗ​ដូចជា​កែងដៃ ជង្គង់ ភ្នែកគោរ។

.ទឹកដោះគោ ជ្រាប​ចូល​ទៅ​បំប៉ន​ស្បែក​ឲ្យ​ស្រស់​ស្អាត និង​ស​រលោង​សន្សឹម​ៗ៕

ចុចអាន៖ស្បែក​ខ្នង​​ស​រលោងស្អាត​ម៉ត់​ខៃ​ គ្មាន​មុន​មួយ​គ្រាប់ ដោយ​វិធី​ថែទាំ​ងាយ​ៗ ២ យ៉ាង​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម