ផ្លែឈើស្រួល​រក ​៩ ​មុខ​ ស្រី​ៗ​កាន់​តែ​ញ៉ាំ​កាន់​តែធ្វើ​ឲ្យ​ស្អាត

  • 2019-01-30 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​មិន​ដែល​ដឹង​ទេ​ថា​អាហារ​ដែល​ញ៉ាំ​រាល់​ថ្ងៃ​ជំនួយ​អ្វី​ខ្លះ​ដល់​សម្រស់​របស់​យើង​​។​ ជា​ពិសេស​ស្រី​ៗ​ មិន​សូវ​ហ៊ាន​ញ៉ាំ​ច្រើន​ទេ​ព្រោះ​ខ្លាច​ធាត់​។​ ប៉ុន្តែ​របស់​ញ៉ាំ​ ៩ ​មុខ​នេះ​មាន​ប្រយោជន៍​ដល់​សម្រស់​ណាស់​ បើ​យើង​រឹត​តែ​ញ៉ាំ​វា​ ធ្វើ​ឲ្យ​យើង​កាន់​ស្រស់​ស្អាត​ឡើង​ៗ​ ហើយ​សំខាន់​​មិន​ពិបាក​រក​ទៀត​។

១.ប៉េងប៉ោះ

ប៉េងប៉ោះ​ជា​ផ្លែ​ឈើ​ដែល​មាន​ប្រយោជន៍​ច្រើន​។​ បើ​អ្នក​ចង់​បាន​វិតាមីន​ C ច្រើន​អ្នក​គួរ​តែ​ញ៉ាំ​ឆៅ​ ព្រោះ​វា​មាន​វីតាមីន​Cខ្ពស់​ណាស់​ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខ​ភាព​ល្អ​។​ តែ​បើ​ញ៉ាំ​ឆ្អិន​អ្នក​នឹង​ទទួល​បាន​បន្ថែម​ទៀត​នូវ​ Lacopene ដែល​ជា​សារធាតុ​​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត​ ជួយ​ទប់ស្កាត់​ជំងឺ​មហារីក​បំបាត់​ភាព​ជ្រីវ​ជ្រួញ​។​

២.ផ្លែ​ប៊ឺ

នៅ​ក្នុង​ផ្លែ​ប៊ឺរ​មាន​អាស៊ីត​ខ្លាញ់​ល្អ​។​ ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ុល​ក្នុង​ឈាម​ ជំងឺ​បេះ​ដូង​ និង​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ ល្អ​បំផុត​សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត​។ វា​ក៏​សម្បួរ​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ដែរ​ និង​មាន​វីតាមីន​ E​ខ្ពស់​ជួយ​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​ គេ​ចាត់​ទុក​វា​ជា​ផ្លែ​ឈើ​ដ៏​មាន​តម្លៃ​។

៣.ត្របែក

ត្រ​បែក​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​ងាយ​រក​ទិញ ហើយ​ធូរ​ថ្លៃ​ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ និង​មាន​វីតាមី​C ខ្ពស់​។​ វា​ជួយ​ថែរក្សា​ស្បែក​ ការពារ​ជំងឺ​ផ្ដាសាយ​ និង​រាគ​។​ មាន​ជាតិ​សរសៃ​និង​ស្ករ​ទាប​ ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ស្រក​គីឡូ​។

៤.ប្រេង​អូលីវ

ប្រេង​អូ​លីវ​មាន​ជាតិ​ខ្លាញ់​ល្អ​សម្រាប់​បេះដូង​ និង​កាត់​បន្ថយ​សម្ពាធ​ឈាម​។​ ​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ និង​​វីតាមីន​ E​​ ល្អ​សម្រាប់​ស្បែក​។​ បើ​​ញ៉ាំ​វា​ទៀង​ទាត់​នឹង​ជួយ​សម្រក​គីឡូ​។ លើស​ពី​នេះ​វា​ជួយ​កាត់​បន្ថយ​ទល់​លាមក​ និង​ជួយ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​បាន​ល្អ​។

៥.ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ កាត់​បន្ថយ​ភាព​ចាស់​ ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ និង​មាន​សំណើម​ទៀត​ផង​។​ ជួយ​រំលាយ​ជាតិ​ស្ករ​ សម្រាប់​អ្នក​ត្រូវ​ការ​ជាតិ​ស្ករ​គួរ​តែ​ប្រើ​ទឹក​ឃ្មុំ​ជំនួស​ស្ករ​។​

៦.ផ្លែ​ត្រសក់

ត្រសក់​មាន​ជាតិ​ទឹក​ច្រើន​។​ ផ្តល់​ថាមពល​ទាប​ មាន​ជាតិ​សរសៃ​ខ្ពស់​ ល្អ​សម្រាប់​អ្នក​ដែល​រក្សា​ទម្ងន់​ វា​ក៏​មាន​ជាតិ​ Phenol ដែល​ជួយ​ប្រឆាំង​នឹង​រ៉ាឌី​កាល់​សេរី​ផង​ដែរ​។​ ជួយ​ឲ្យ​រាង​កាយ​ស្រស់​ថ្លា​និង​ក្មេង​ជាង​វ័យ​ សម្រាប់​អ្នក​អត់​ចូល​ចិត្ត​ផឹក​ទឹក​អាច​ញ៉ាំ​ត្រសក់​ជំនួស​បាន​។​

៧.ទឹក​សណ្តែក

វា​មាន​ប្រូតេអ៊ីន​ខ្ពស់​។​ គ្មាន​ជាតិ​កូលេស្តេរ៉ុល​ សមស្រប​ចំពោះ​អ្នក​ចង់​សម្រក​គីឡូ​ ព្រោះ​វា​ធ្វើ​ឲ្យ​ក្រពះ​ពោរពេញ​ដោយ​ខ្លាញ់​ ។ជួយ​ថែរក្សា​រាង​កាយ​ និង​កាត់​បន្ថយ​ការ​ឆាប់​ខឹង​ពេល​មក​រដូវ​ វា​ក៏​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ការពារ​កុំ​ឲ្យ​ឆាប់​ចាស់​ផង​ដែរ​។

៨.ផ្លែ​ប៉ោម

ផ្លែ​ប៉ោម​មាន​ជាតិ​សរសៃ​ខ្ពស់​ កាឡូរី​ទាប​។​ ជា​ពិសេស​ផ្លែ​ប៉ោម​ក្រហម​មាន​ជាតិ​រ៉ា​ឌី​កាល់​សេរី​ច្រើន​ ជួយ​កាត់​បន្ថយ​ស្នាម​ជាំ​លើ​មុខ​។ សម្រាប់​ប៉ោម​បៃតង​មាន​ជាតិ​ស្ករ​តិច​តួច​ និង​សរសៃ​ខ្ពស់​ល្អ​សម្រាប់​អ្នក​សម្រក​ទម្ងន់​។

៩.ផ្លែ​ក្រូច

ក្រូច​មាន​វីតាមីន​Cខ្ពស់​និង​​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ច្រើន​។​ វា​ជួយ​ពង្រឹង​មុខ​ងារ​របស់​ Collagen​​ ក្នុង​ស្បែក​។​វា​ក៏​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​ជួយ​ក្នុង​ការ​បញ្ចេញ​សារជាតិ​ផ្សេង​ៗ​ ។​ មាន​កាឡូរី​ទាប អាច​ញ៉ាំ​ជំនួស​ឲ្យ​អាហារ​សម្រន់​​ពេល​ថ្ងៃត្រង់​បាន​។

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម