លែងប្ដីមិនទាន់បានប៉ុន្មាន Yang Mi ត្រូវគេទម្លាយថាកំពុងទាក់ទង Li Yifeng
- 2019-01-12 05:53:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងប្ដីមិនទាន់បានប៉ុន្មាន Yang Mi ត្រូវគេទម្លាយថាកំពុងទាក់ទង Li Yifeng
កំពូលតារាសម្ដែងស្រីចិន Yang Mi ត្រូវបានអ្នកកាសែតបង្ហើបថា បានមានទំនាក់ទំនងនឹងតារាសម្ដែងប្រុសជួរមុខ Li Yifeng តាំងពីពេលមិនទាន់លែងលះដាច់ស្រេចជាមួយអតីតស្វាមីឯណោះ។
ក្រោយពេលលែងលះតារាសម្ដែងប្រុសជើងចាស់ហុងកុង Harwick Lau មិនទាន់បានប៉ុន្មានផង នៅពេលនេះបណ្ដាញព័ត៌មាននានាបានរាយការណ៍ថា តារាសម្ដែងស្រីជួរមុខចិន Yang Mi កំពុងមានស្នេហាជាមួយតារាប្រុស Li Yifeng ដោយភស្តុតាងរួមមានសំលៀកបំពាក់គូរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃដែល តួរឿង “និស្ស័យស្នេហ៍ទេវតាបីជាតិ” ប្រកាសលែងលះ ប្រុសស្អាតវ័យ ៣១ឆ្នាំបានសរសេរលើបណ្ដាញសង្គមរបស់ខ្លួនថា៖ “ការជួបជុំរវាង ខាងត្បូង និងខាងជើង”។ គួរបញ្ជាក់ផងដែរថា Yang Mi មានស្រុកកំណើតនៅប៉េកាំងដែលស្ថិតនៅទិសខាងជើង រីឯ Yifeng មានស្រុកកំណើតនៅ Sichuan ដែលនៅទិសខាងត្បូងប្រទេស។
ប្រភពដដែលក៏បានបន្ថែមថា ដើម្បីកុំឲ្យគេចាប់បាន អ្នកទាំង២រាល់ពេលណាត់ជួបគ្នាម្ដងៗ គឺចេញដល់ក្រៅប្រទេសតែម្ដង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ អ្នកទាំង២តែងស្លៀកខោអាវគូជានិច្ច។ អ្នកទាំង២ត្រូវបានគេសន្និដ្ឋានថាចាប់ផ្ដើមស្រលាញ់គ្នានៅឆ្នាំ២០១៥ នៅពេលដែល Yang Mi ត្រូវគេសង្ស័យថាមានបញ្ហាជាមួយ Harwick Lau៕
ចុចអាន៖ទីបំផុត Zhao Li Ying ប្រកាសសម្រាលកូនដំបូងខែ ៣ នេះ ហើយមង្គលការត្រូវពន្យារ ព្រោះ