ដំបូន្មាន​ជីវិត​ពី​មហាសេដ្ឋី​ចិន Jack Ma សម្រាប់​មនុស្ស​អាយុ​២០​ឆ្នាំ​ដល់​៦០​ឆ្នាំ

  • 2019-01-29 07:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កិច្ច​សម្ភាស​របស់​កម្មវិធី​ទូរទស្សន៍​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មហា​សេដ្ឋី​ចិន​ Jack Ma បាន​​និយាយ​ទៅ​កាន់​ប្រជាជន​កូរ៉េ​​ ជា​ពិសេស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ដែល​មាន​វ័យ​ជិត​​​២០ឆ្នាំ​ឱ្យ​បាន​ដឹង​ពី​ការ​រៀប​ចំ​ដំណើរ​ជីវិត​ឱ្យ​បាន​ត្រឹម​ត្រូវ មិន​ខ្ជះខ្ជាយ​ពេល​វេលា ឬ​ធ្វើ​រឿង​ដែល​មិន​ត្រូវ​នឹង​វ័យ​របស់​ខ្លួន។

មុន​ចូល​ដល់​អាយុ​២០​ឆ្នាំ

ធ្វើ​ខ្លួន​ជា​សិស្ស​ដ៏​ល្អ​ម្នាក់​ដើម្បី​ក្រេប​យក​ចំណេះ​ដឹង និង​បទ​ពិសោធន៍​ល្អៗ​ពី​​​គ្រូបាអាចារ្យ និង​ចាស់​ទុំ​ជុំវិញ​ខ្លួន។

មុន​ចូល​ដល់​អាយុ​៣០​ឆ្នាំ

មើល​តាម​គំរូ​អ្នក​ណា​ម្នាក់​ឱ្យ​បាន​ខ្ជាប់​ខ្ជួន។ វ័យ​នេះ​ជា​វ័យ​ដែល​ត្រូវ​ចូល​ធ្វើ​ការ ដូច្នេះ​គួរ​ចាប់​ផ្ដើម​ពី​ក្រុមហ៊ុន​តូច​ទៅ ព្រោះ​បើ​ចាប់​ផ្ដើម​ពី​ក្រុម​ហ៊ុន​ធំ​តែ​ម្ដង អ្នក​អាច​​រៀន​ដឹង​ពី​​របៀប​ធ្វើ​ការ​ងារ​​សំខាន់ៗ ព្រោះ​អ្នក​ប្រៀប​ដូច​ជា​ផ្នែក​មួយ​នៃ​ម៉ាស៊ីន​ធំ​មួយ​គ្រឿង​ដូច្នោះ​ដែរ។ ប៉ុន្តែ​បើ​ចាប់​ផ្ដើម​ដោយ​ក្រុមហ៊ុន​តូច​សិន អ្នក​អាច​នឹង​រៀន​ចេះ​ពី​​ការ​ដាក់​ចិត្ត​ស្រលាញ់​ការងារ និង​ចេះ​បង្កើត​ក្ដី​ស្រមៃ​របស់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ។

អ្នក​អាច​រៀន​ធ្វើ​អ្វី​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ និង​ចេះ​ហាត់​ពត់​លត់​ដំ​ខ្លួន។ ម្យ៉ាង​វិញ​ទៀត មុន​អាយុ​៣០​ឆ្នាំ មិន​ចាំ​បាច់​ខ្វល់​ថា ក្រុមហ៊ុន​ដែល​អ្នក​ចាប់​ផ្ដើម​ការ​ងារ​ដំបូង​ធំ​ឬ​តូច​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ អ្នក​ដឹក​នាំ​របស់​អ្នក​គឺ​ជា​មេ​ដឹក​នាំ​ល្អ​ឬ​អត់​ប៉ុណ្ណោះ ព្រោះ​បើ​បាន​មេ​ដឹក​នាំ​ល្អ អ្នក​អាច​រៀន​សូត្រ​បាន​ច្រើន។

ពេល​អាយុ​ចន្លោះ​ពី​៣០ ទៅ​៤០​ឆ្នាំ

ត្រូវ​សួរ​ខ្លួន​ឯង និង​សម្រេច​ចិត្ត​ឱ្យ​បាន​ច្បាស់​ថា ចង់​នៅ​ធ្វើ​ការ​ឱ្យ​គេ​ទៀត ឬ​ធ្វើ​ការ​សម្រាប់​ខ្លួន​ឯង។ ក្នុង​វ័យ​នេះ អ្នក​នៅ​មាន​កម្លាំង​ពេញ​នៅ​ឡើយ ចំណែក​ប្រាជ្ញា​ស្មារតី​ក៏​នៅ​រឹង​មាំ គិត​អ្វី​ក៏​អាច​ចេញ​ដែរ។ កុំ​ខ្វល់​រឿង​ជោគជ័យ ឬ​បរាជ័យ បើ​ដួល​ ក៏​ក្រោក​ដើរ​បន្ត​ទៀត។ ក្នុង​វ័យ​នេះ អ្នក​នៅ​សល់​ពេល​ច្រើន​ដើម្បី​អាច​កែ​ខៃ​ស្ថានការណ៍​បាន។ កុំ​ទាន់​បារម្ភ​អី!

ពេល​ចូល​ដល់​៤០ ទៅ​៥០​ឆ្នាំ

ត្រូវ​ផ្ដោត​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ពូកែ​តែ​មួយ​មុខ​បាន​ហើយ។ ចូល​ដល់​វ័យ​នេះ​ហើយ កុំ​ចង់​សាក​អ្វី​ថ្មី​ទៀត​អី វា​ដូច​ជា​រាង​ហួស​ពេល​ហើយ អ្នក​អាច​ជោគជ័យ តែ​អត្រា​បរាជ័យ​ងើប​លែង​រួច​ក៏​​មាន​ច្រើន​ដែរ។ ដូច្នេះ​គួរ​ដឹង​ឱ្យ​ច្បាស់​ពី​ភាព​ខ្លាំង​របស់​ខ្លួន ហើយ​ផ្តោត​ធ្វើ​តែ​វា​ទៅ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។

ពេល​ចូល​ដល់​វ័យ​ចន្លោះ​ពី​ ៥០ទៅ៦០​ឆ្នាំ

គួរ​ចំណាយ​ពេលវេលា​នេះ​បង្វឹក​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ កុំ​ចង់​ប្រជែង​ជាមួយ​ក្មេងៗ​ទៀត​អី ព្រោះ​ពួក​គេ​អាច​ធ្វើ​បាន​ល្អ​ជាង​អ្នក​ក្នុង​ពេល​នេះ គ្រាន់​តែ​ខ្វះ​ការ​យល់​ដឹង ឬ​ការ​បង្ហាត់​បង្រៀន​បន្ថែម​ប៉ុណ្ណោះ។ ដូច្នេះ​គួរ​ធ្វើ​ខ្លួន​ជា​គ្រូ​គេ ផ្ទេរ​ចំណេះដឹង​ និង​​ទុក​ឱកាស​ឱ្យ​ពួក​គេ​បញ្ចេញ​សមត្ថភាព​ម្ដង។

ចូល​ដល់​វ័យ​៦០​ឆ្នាំ

គួរ​តែ​ចំណាយ​ពេល​សប្បាយ​នឹង​ជីវិត​​ចុងក្រោយ ដូច​ជា​ទៅ​លេង​សមុទ្រ ដើរ​លេង​កន្លែង​ដែល​ខ្លួន​ចង់​ទៅ និង​ប្រឡែង​ជាមួយ​ចៅៗ។ ឈាន​ដល់​វ័យ​នេះ​ទៅ​ហើយ វា​កាន់​តែ​យឺត​ពេល​ក្នុង​ការ​ផ្លាស់ប្ដូរ​ហើយ បើ​​អ្នក​មាន​​ទ្រព្យ​សម្បត្តិ​​គួរ​តែ​រីករាយ​នឹង​អ្វី​ដែល​ខ្លួន​ខំ​ប្រឹង​តាំង​ពី​ក្មេង​មក​ចុះ តែ​បើ​ខ្លួន​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ក៏​អស់​ពេល​ដើម្បី​កែ​ប្រែ​ស្ថានភាព​នេះ​ទៅ​ហើយ​ដែរ។

ដូច្នេះ​គួរ​គិត​ឱ្យ​ច្បាស់​និង​បែង​ចែក​គោល​ដៅ​ជីវិត​ឱ្យ​បាន​ល្អ ជៀសវាង​អ្វីៗ​ហួស​ពេល​មិន​អាច​ស្រោច​ស្រង់​បាន៕

ចុចអាន៖ មួយ​ថ្ងៃ​ៗ​​គិត​តែ​ពីខ្ជិល មិន​ចង់​ធ្វើ​អី​ទាំង​អស់ វិធី​នេះ​អាច​ជួយ​បាន

​​​​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម