មួយថ្ងៃៗគិតតែពីខ្ជិល មិនចង់ធ្វើអីទាំងអស់ វិធីនេះអាចជួយបាន
- 2019-01-17 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយថ្ងៃៗគិតតែពីខ្ជិល មិនចង់ធ្វើអីទាំងអស់ វិធីនេះអាចជួយបាន
ខ្ជិលគឺជាសត្រូវមួយដែលមនុស្សភាគច្រើនកំពុងជួបប្រទះ ហើយពេលខ្លះភាពខ្ជិលនេះជ្រៀតចូលក្នុងខ្លួនពួកគេមិនឲ្យធ្វើអីបានឡើយ។ ដើម្បីកាត់បន្ថយពេលអ្នកមានអារម្មណ៍ថាខ្ជិល មិនចង់ធ្វើអីនោះ គួរតែសាកល្បងនូវវិធីខាងក្រោមនេះ ៖
១. បង្កើតតារាងការងារដែលត្រូវធ្វើមួយ
វាដូចជាកាលវិភាគមួយដែរ គឺអ្នកត្រូវកត់ចូលនូវការងារដែលអ្នកត្រូវនូវថ្ងៃនេះយ៉ាងហោចណាស់ក៏បាន៣យ៉ាងដែរ។ ឧទាហរណ៍ អ្នកត្រូវទៅធ្វើការ បន្ទាប់មកទៅហាត់ប្រាណ រួចពេលយប់ត្រូវអានសៀវភៅ ប៉ុន្តែបន្ទាប់ពីចេញពីធ្វើការអ្នកមានអារម្មណ៍ថាខ្ជិលមិនចង់ទៅណាទេ ពេលនោះអ្នកគួរតែទៅលុបមុខហើយមើលពីអ្វីដែលមានក្នុងតារាង។
**២. មានវិន័យខ្លួនឯង**
អ្នកត្រូវដាក់វិន័យលើខ្លួនឯងសម្រាប់ការគ្រប់គ្រងខ្លួនឯងឲ្យបានល្អបំផុត។ បើថ្ងៃនេះអ្នកធ្វើមិនគ្រប់ការងារដែលមានក្នុងតារាង អ្នកត្រូវពិន័យខ្លួនឯងគុណនឹងពីរនៅថ្ងៃស្អែក។ បើអ្នកគ្មានវិន័យលើខ្លួនឯងទេ នោះភាពខ្ជិលនឹងវ៉ៃលុកអ្នកមិនឲ្យធ្វើអីកើតឡើយ។
៣. កុំគេងលើសកំណត់ និងមិនត្រូវពេល
ការគេងលើសកំណត់មិនមែនជួយអ្នកឲ្យអារម្មណ៍ល្អឡើយ តែវាអាចឲ្យអ្នកមានអារម្មណ៍ខ្ជិល មិនចង់ក្រោកធ្វើការងាយអីទេ។ ម្យ៉ាងទៀតអ្នកមិនគួរគេងខុសពេលឡើយ ដូចជាពេលព្រឹកបន្ទាប់ពីញ៉ាំបាយព្រឹកហើយជាដើម។ ត្រូវគេងឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវដើម្បីឲ្យរាងកាយស្រស់ថ្លា។
៤. ធ្វើលំហាត់ប្រាណ
ការហាត់ប្រាណអាចជួយកាត់បន្ថយការខ្ជិលរបស់អ្នក ព្រោះពេលអ្នកចាប់ផ្ដើមហាត់ហើយរាងកាយអ្នកនឹងបញ្ចេញកម្លាំងបន្ទាប់មកក៏បែកញើស ដូច្នេះអ្នកនឹងមានថាមពល ហើយស្វាងក្នុងការបន្តធ្វើការងារដែលនៅសល់បាន។
៥. ញ៉ាំកាហ្វេ ឬទឹកដែលមានជាតិជូរ
អ្នកអាចសាកញ៉ាំកាហ្វេ១កែវ ឬទឹកដែលមានជាតិជូរបានពេលអ្នកមានអារម្មណ៍ថាខ្ជិល ព្រោះវាអាចជួយដាស់អារម្មណ៍អ្នកបានមួយផ្នែក។ បន្ទាប់មកត្រូវប្រឹងដាស់ខ្លួនឯងឲ្យងើបចេញពីភាពខ្ជិលច្រអូសនោះ។
៦. ចេញធ្វើការនៅខាងក្រៅ
ពេលខ្លះនៅពេលអ្នកធ្វើការនៅក្នុងបន្ទប់អ្នកអាចមានអារម្មណ៍ខ្ជិលជាប់ជាមួយព្រោះវាមានគ្រែ មានភួយ មានខ្នើយដែលអូសទាញអ្នកឲ្យគេងចោលការងារបាន។ ដើម្បីអាចជម្នះវាអ្នកអាចសាកល្បងចេញទៅធ្វើការនៅក្នុងហាងកាហ្វេដែលស្ងប់ស្ងាត់មួយ ព្រោះពេលនៅខាងក្រៅអ្នកមិនអាចដេកដួលបានឡើយ ដូច្នេះអត្រាធ្វើការក៏បានច្រើនជាងនៅផ្ទះដែរ។
អ្វីដែលសំខាន់ញគឺអ្នកត្រូវយកឈ្នះខ្លួនឯង ព្រោះបើមិនអីចឹងទេខ្ជិលនឹងរាតត្បាតពេញខ្លួនរបស់អ្នក៕
ចុចអាន៖មុនអាយុ ៣០ឆ្នាំ គួរតែធ្វើរឿងទាំងនេះ ដើម្បីជីវិតកាន់តែមានន័យ