៧ វិធី​ជួយ​ឲ្យ​នារី​ៗ​មាន​ថ្ពាល់​ក្រហមព្រឿងៗ​តាម​បែប​ធម្មជាតិ គួរ​ឲ្យ​ចង់​ថើប

  • 2018-02-23 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មនុស្ស​ស្រី​មួយ​ណា​ដែល​ថា​មិន​ចង់​បាន​ស្បែក​មុខ​ទន់​រលោង ហើយ​ថ្ពាល់​មាន​ពណ៌​ក្រហមព្រឿង​ៗ ទៀត​នោះ? តែ​អ្នក​ខ្លះ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​មានតែ​ពឹង​លើ​គ្រឿង​សម្អាង។ អស់​បារម្ភ កញ្ញា សូម​ណែនាំ​ពី​វិធីសាស្ត្រ​ងាយ​ៗ ដើម្បី​ធ្វើឲ្យ​ថ្ពាល់​ក្រហម​រលោង​គួរ​ឲ្យ​ថើប៖

១.របប​អាហារ​មាន​តុល្យភាព

អាហារ​ផ្ដល់​នូវ​សុខភាព គឺ​អាច​ធ្វើឲ្យ​ស្បែក​ស្អាត និង​មាន​ពន្លឺ។ ប្រសិនបើ​អ្នក​មាន​អាហារ​ដែល​ជួយ​សុខភាព​ល្អ​វា​នឹង​បញ្ចេញ​ពន្លឺ​ដោយ​ស្វ័យ​ប្រវត្តិ តាមរយៈ​ស្បែក ហើយ​មុខ​នឹង​ពេញ​ស្អាត ព្រម​ជាមួយ​ពណ៌​ផ្កា​ឈូក។ មនុស្ស​ដែល​តម​អាហារ ឬ​បរិភោគ​មិន​បាន​ត្រឹមត្រូវ​ក៏​មិន​អាច​ទទួល​បាន​ស្បែក​បែបនេះ​ដែរ ព្រោះ​គ្មាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់។ ចូរ​កុំ​ភ្លេច​បញ្ចូល​ជាតិ​ប្រូតេអ៊ីន​ទៅ​ក្នុង​អាហារ​របស់​អ្នក​ជា​រៀងរាល់ថ្ងៃ សាច់​ក្រហម សាច់​មាន់ ត្រី សណ្ដែកដី ជាពិសេស​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប។

២.វីតាមីន E និង C

វីតាមីន​ទាំង​ពីរ​មុខ​នេះ ជា​ទឹកដម​នៃ​ជីវិត​ស្បែក​របស់​មនុស្ស​ស្រី។ ការ​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​ត្រូវ​មាន​លាយ​វីតាមីន E និង C ទើប​ធ្វើឲ្យ​អ្នក​មាន​ស្បែក​តឹង​ណែន និង​ភ្លឺ​រលោង។ ដើម្បី​ធានា​ថា​អ្នក​ទទួល​បាន​វីតាមីន C ហើយ E គ្រប់គ្រាន់​គួរតែ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ស្រស់​ៗ។

៣.គ្រប់គ្រង​កំហឹង និង​ភាព​តានតឹង

កំហឹង និង​ភាព​តានតឹង​គឺ​មូលហេតុ​ធ្វើឲ្យ​ស្បែក​មុខ​ជ្រួញ និង​ស្រអាប់។ ចូរ​ហាត់​យូហ្គា និង​តាំង​សមាធិ ព្រោះ​វា​អាច​ជួយ​អ្នក​ដោះស្រាយ​ពេល​វេលា​អាក្រក់​បាន។ ទទួល​បាន​ការ​គេង​ស្កប់ស្កល់​៨ ម៉ោង​ជា​រៀងរាល់​យប់ ក៏​ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ដែរ។

៤.ខាត់​ស្បែក​មុខ

ការ​លាង​សម្អាត​ជាតិ​ពុល​ដោយ​ខាត់ គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ទទួល​បាន​ស្បែក​មុខ​ក្រហមព្រឿងៗ ព្រោះ​អាច​ជម្រុះ​កោសិកា​ដែល​ងាប់ ហើយ​ធ្វើឲ្យ​ស្បែក​មាន​សំណើម។ ពេល​ស្រទាប់​ថ្មី​នៃ​ស្បែក​ដុះ​មក​នឹង​មាន​សភាព​ស្អាត​ភ្លឺ​ម៉ត់ម៉ង​តែម្ដង។ ប៉ុន្តែ​អ្នក​មិន​អាច​លាង​ខាត់​ស្បែក​រៀងរាល់ថ្ងៃ​ទេ ផ្ទុយ​ទៅវិញ​ត្រូវ​ធ្វើ​វា​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

៥.ផ្ដល់​សំណើម​ដល់​ស្បែក

ចង់​បាន​ថ្ពាល់​ពណ៌​ក្រហម​ទុំ គួរតែ​ចេះ​ផ្ដល់​សំណើម​ឲ្យ​បាន​គ្រប់គ្រាន់។ ការ​លាង​សម្អាត​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​ស្បែក ប៉ុន្តែ​មិន​អាច​បដិសេធ​នូវ​ក្រែម ឬ​ឡេ​មួយ​ចំនួន​ឡើយ។ ប្រសិនបើ​អ្នក​មាន​ស្បែក​ស្ងួត​ខ្លាំង ត្រូវ​ញ៉ាំ​ទឹក​ប្រទាល​កន្ទុយក្រពើ ឬផ្លែបឺរ ឬ​កិន​មក​ធ្វើ​ម៉ាស់​បិត​មុខ​ក៏​បាន។

៦.ផឹក​ទឹក​ឲ្យ​បាន​ច្រើន

ទឹក​ស​ស្អាត​គឺជា​គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្បែក មិនមែន​តែ កាហ្វេ ឬ​ភេសជ្ជ៖​មាន​ជាតិ​ផ្អែម​ៗ​ឡើយ។ ទឹក​ធម្មតា​បំពេញ​តម្រូវ​នៃ​សរីរាង្គ​មនុស្ស ដោយ​មិន​ថ្ងៃ​យ៉ាង​ហោច​ណាស់ ៨ កែវ ឬ​ពីរ​លីត្រ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ធុញទ្រាន់​ផឹក​ទឹក​ដូង ឬ​ទឹក​ផ្លែ​ឈើ​ស្រស់ៗ​ក៏​បាន។ ទាំងនេះ​នឹង​ធ្វើឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត​ដ៏​អស្ចារ្យ និង​ជួយ​បញ្ចេញ​ជាតិ​ពុល​ទាំង​អស់​ចេញ​ពី​រាងកាយ។

៧.ម៉ាស្សា​មុខ

មុខ​របស់​អ្នក​នឹង​បញ្ចេញ​ពន្លឺ​ធម្មជាតិ ប្រសិនបើ​ចរន្តឈាម​មាន​សុខភាព​ល្អ​នៅ​ក្រោម​ស្រទាប់​ស្បែក។ ដើម្បី​បង្កើន​ឈាម​រត់​រត់​ស្រួល អ្នក​ចាំបាច់​ម៉ាស្សា ដើម្បី​ឲ្យ​សរសៃ​ឈាម​ដើរ​ល្អ និង​មិន​រអាក់រអួល។ គ្រាន់តែ​យក​ចុង​ម្រាម​ដៃ​ដាក់​លើ​មុខ​របស់​អ្នក​ក្នុង​ចលនា​រង្វង់​តូច​ៗ​ដូច​ទ្រនិច​នាឡិកា​បញ្ច្រាស​យ៉ាងហោចណាស់ ១៥ នាទី។ ប្រើ​ក្រែម ឬ​លាយ​ប្រេង​សម្រាប់​ការ​ម៉ាស្សា​នេះ រឹតតែ​ទទួល​បាន​លទ្ធផល​ល្អ។ ចរន្ត​ឈាម​ដែល​បាន​ជំរុញ​នឹង​ផ្ដល់​នូវ​ស្បែក​ពណ៌​ក្រហម​នៅ​លើ​មុខ៕

ចុចអាន៖អាហារ​ ៦​មុខ ជួយ​ការ​ពារ​ស្បែក​អ្នក​​មិន​ឲ្យ​​ចាស់​ជ្រីវជ្រួញ​បាន​ដូចបំណង

ប្រភព៖ Fashionlady ប្រែ​សម្រួល៖ ទ្រី រ៉ាវី