ការសម្រេចចិត្តទាំង៥ ដែលអ្នកប្រាកដជាស្ដាយក្រោយនៅ១០ឆ្នាំខាងមុខ
- 2019-01-27 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសម្រេចចិត្តទាំង៥ ដែលអ្នកប្រាកដជាស្ដាយក្រោយនៅ១០ឆ្នាំខាងមុខ
ដើម្បី១០ឆ្នាំក្រោយ គ្មានភាពស្ដាយក្រោយ អ្នកត្រូវបញ្ឈប់សកម្មភាពទាំងនេះភ្លាម បើមិនចង់គេងស្រណោះនៅថ្ងៃអនាគត។
១. ទ្រាំនៅក្នុងស្នេហាតុកស៊ិក
ស្ថិតក្នុងចំណងមនោសញ្ចេតនាតុកស៊ិក នឹងធ្វើឲ្យបុគ្គលនោះ ហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត អាចប៉ះពាល់ដល់ សុខភាពសតិយ៉ាងធ្ងន់ធ្ងរបើស្ថិតក្នុងវាយូរអង្វែង។ ហើយចំណងបែបនេះក៏មិនកំរិតត្រឹមតែស្នេហានោះទេ សូម្បីតែជាមួយមិត្តភ័ក្ដិ មិត្តរួមការងារក៏អាចជាចំណងតុកស៊ិកបានដែរ។ បើអ្នកយល់ឃើញថា មិនសុខស្រួលក្នុងចំណងណាមួយ គួរបញ្ចប់ឲ្យបានឆាប់។
២. មិនសន្សំសំចៃ
ជីវិតមិនអាចមើលបានទៅថ្ងៃអនាគតឡើយ។ ថ្ងៃនេះយើងរកបានច្រើន មិនប្រាកដថាថ្ងៃក្រោយយើងនៅតែរកបានដូចចឹងនោះទេ។ ឆ្លៀតនៅសន្សំបានត្រូវសន្សំ។ គួរចាយលើអ្វីដែលត្រូវការ អ្វីដែលមិនចាំបាច់ ធីបចោលបាន គួរតែធីប។
៣. ផ្ដោតតែលើធ្វើការ
អ្នកណាក៏ចង់បានអនាគតដែលភ្លឺស្វាងដែរ ដើម្បីទទួលបានលទ្ធផលនេះ អ្នកខ្លះបានប្រឹងធ្វើការ ភ្លេចបាយទឹក ធ្លាក់ខ្លួនឈឺ។ ដល់ពេលបានលុយហើយ គ្រាន់តែយកមកមើលជម្ងឺក៏អស់ទៅវិញបាត់ទៅហើយ។ តើអ្នកមានគិតទេថា នៅពេលដែលយើងជោគជ័យហើយ មានអ្នកណាខ្លះដែលនៅចែករំលែកជាមួយអ្នកនោះ?
៤. ដើរតាមគន្លងរបស់អ្នកដទៃ
មនុស្សគ្រប់គ្នាសុទ្ធតែមានផ្លូវដើររៀងខ្លួន និងត្រូវប្រឈមមុខនឹងឧបសគ្គខុសៗគ្នា។ ការតាមគន្លងអ្នកដទៃ តែមិនទទួលបានសម្រេច ហើយប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ គ្រាន់តែធ្វើឲ្យអ្នកកាន់តែពិបាកចិត្តតែប៉ុណ្ណោះ។ ជ្រើសយកផ្លូវដែលខ្លួនចង់បានហើយប្រឹងឲ្យអស់ពីសមត្ថភាព ទោះជោគជ័យ ឬមិនជោគជ័យក៏យើងបានព្យាយាមអស់ពីសមត្ថភាពហើយដែរ។ មានតែមិនប្រឹងទេ ទើបថ្ងៃក្រោយនឹកឡើងវិញស្ដាយក្រោយ៕
ចុចអានបន្ត៖ មនុស្សស្រីចង់បានភាពខ្ពង់ខ្ពស់ ចាំបាច់ត្រូវប្រាប់ខ្លួនឯងឲ្យមាន ៦យ៉ាងនេះ