ប្ដីមានស្រីនៅក្រៅ តើគួរវ៉ៃស្រីកំណាន់ប្ដី ឬបោះបង់ប្ដីដែលផិតក្បត់ចោល?
- 2019-01-26 04:48:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីមានស្រីនៅក្រៅ តើគួរវ៉ៃស្រីកំណាន់ប្ដី ឬបោះបង់ប្ដីដែលផិតក្បត់ចោល?
បើថ្ងៃណាមួយដឹងថា សសរទ្រូងដែលយើងតែងបង្អែក មានខ្នងមួយទៀតមកផ្អែកនោះ តើស្រីៗនឹងរើសយកវ៉ៃស្រីកំណាន់ប្ដីឲ្យបាត់ខឹង ឬបោះបង់ប្ដីដែលផិតក្បត់ចោល?
កើតជាមនុស្សស្រីម្នាក់ លើសខ្វះត្រង់ប្ដីល្អ មិនល្អ។ អ្នកណាបានប្ដីល្អក៏សម្ងំអរគុណបុណ្យទៅ អ្នកណាប៉ះប្ដីធ្វើបាបទៅ ក៏ថាមកពីជាតិមុនធ្វើបុណ្យមិនដល់។ សួរថាអ្នកណាមិនចង់បានប្ដីដូចបំណង ខ្នងបង្អែករឹងមាំម្នាក់នោះ តែបើថ្ងៃមួយខ្នងបង្អែកនោះ មានមនុស្សស្រីមួយទៀតមកផ្អែកដែរ អ្នកនឹងមានសកម្មភាពយ៉ាងម៉េចវិញ?
ភាគច្រើនបងៗស្ត្រីមានបទពិសោធន៍គ្រួសារយូរឆ្នាំឲ្យដំបូន្មានថា គ្មានរឿងអីទៅល្ងង់វ៉ៃស្រីប្ដីនោះទេ។ មិនត្រឹមតែបាត់បង់កិត្តិយសខ្លួនឯង បែកបាក់គ្រួសារ ហើយនៅហែកកេរ្តិ៍ខ្លួនឯងឲ្យគេដឹងទៀត។ ដោយពួកគាត់បានលើកឡើងថា គ្មានមូលហេតុអ្វី ត្រូវទៅរករឿងស្រីកំណាន់ប្ដីនោះទេ នៅពេលដែលប្ដីលែងត្រូវការយើងហើយ ទៅរកស៊ីស្រីក្រៅហើយនោះ។
ភាគច្រើនអ្នកដែលឆ្លងកាត់ រឿងប្ដីមានស្រីខាងក្រៅ តែងប្រាប់មកវិញថា មិនគួរទៅវ៉ៃស្រីប្ដីឡើយ ត្បិតអ្នកវ៉ៃមួយ គេប្រាកដជាមានមួយទៀត។ បើអ្នកចង់ដកខ្លួនចេញពីទុក្ខសោកនេះ គឺមានតែលែងប្ដីតែប៉ុណ្ណោះ ព្រោះបើចរិតយ៉ាងណាហើយ គឺមិនអាចផ្លាស់ប្ដូរបាននោះទេ។
ស្រីៗទាំងអស់ត្រូវចាំថា មានស្រីញីខាងក្រៅ គឺចរិតធម្មជាតិរបស់មនុស្សម្នាក់ៗ។ បើគេមកអត់យកមកតាម ទោះអ្នកប្រគេនស្រីដល់មាត់ទៀតក៏គេមិនឆីដែរ។
ផ្ទុយមកវិញ អ្នកដែលដុះចរិតនេះហើយ ទោះអ្នកចង់ចងយ៉ាងណាក៏គេនឹងតែប្រឹងរកក្រៅឲ្យទាល់តែបាន។ ដូចនេះបើចាប់បានគេស៊ីក្រៅ គឺមិនត្រូវវ៉ៃស្រីកំណាន់ឡើយ នាំតែបាក់មុខ។ គឺត្រូវដោះស្រាយជាមួយប្ដីដោយស្ងាត់ៗ ហើយបើទទួលយកមិនបាន គឺមានតែលែងប្ដីតែប៉ុណ្ណោះ៕
ចុចអាន៖រៀបការជាមួយអ្នកក្រមិនគួរឲ្យខ្លាចដូចរៀបការជាមួយមនុស្សអន់ចរិតទេ