រៀបការជាមួយអ្នកក្រមិនគួរឲ្យខ្លាចដូចរៀបការជាមួយមនុស្សអន់ចរិតទេ
- 2019-01-24 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការជាមួយអ្នកក្រមិនគួរឲ្យខ្លាចដូចរៀបការជាមួយមនុស្សអន់ចរិតទេ
មួយផ្នែកធំដ៏មានន័យនៃជីវិតមនុស្សស្រីគឺបានប្ដីល្អហ្នឹងហើយ តែបើខុសប៉ះចំប្ដីអាក្រក់វិញជីវិតនាងមិនខុសពីចុះនរកទេ។
អ្វីដែលពិបាកទាយបំផុតគឺមនុស្សហ្នឹងហើយព្រោះថ្ងៃនេះល្អ តែមិនដឹងថាថ្ងៃក្រោយទៅជាយ៉ាងម៉េចទេ។ មនុស្សស្រីបើរៀបការជាមួយមនុស្សខុសគឺជាសុបិនដ៏អាក្រក់មួយដែលមាននៅក្នុងជីវិតពិត។ ស្នាមញញឹមតិចជាងទឹកភ្នែក ភាពរីករាយតិចជាងភាពសោកសៅ ក្ដីសុខក៏កាន់តែតិចជាងក្ដីទុក្ខ។
អ្នកខ្លាចរៀបការជាមួយអ្នកមិនសូវមានលុយអ្នកអាចលំបាកទៅថ្ងៃក្រោយ ខ្លាចគ្មានលុយទិញផ្ទះល្អនៅ ទិញឡានថ្លៃជិះ រួចក៏សម្រេចចិត្តរៀបការជាមួយអ្នកមានព្រោះគិតថាអាចនឹងរស់ស្រួល។ ប៉ុន្តែមនុស្សស្រីអើយរៀបការជាមួយអ្នកក្រមិនគួរឲ្យខ្លាចដូចរៀបការជាមួយមនុស្សអន់ចរិត និងហិង្សានោះទេ។
គេអាចនឹងមានលុយឲ្យអ្នកចាយ ផ្ទះឲ្យអ្នកនៅ ឡានឲ្យអ្នកជិះ តែអ្នកធ្លាប់គិតថាគេអាចឲ្យសុភមង្គលពេញលេញឲ្យអ្នកទេ?
យប់ឡើងមិនដែលនៅផ្ទះ មកវិញស្រវឹងឡូឡា វាយដំអ្នក ជេរប្រទេចអ្នក តើអ្នកអាចសប្បាយចិត្តនឹងលុយដែលគេឲ្យអ្នកចាយទេ? លើសពីនេះគេអាចមានស្រីក្រៅរាប់មិនអស់ តើអ្នកសប្បាយចិត្តនឹងផ្ទះវីឡានោះទៀតទេ? គេមើលងាយអ្នកថាអ្នកចាយលុយគេ បើគ្មានលុយគេអ្នកនឹងគ្មានអីទាំងអស់ តើអ្នកនៅសល់តម្លៃសម្រាប់ខ្លួនទេ?
រៀបការជាមួយអ្នកមាន ឬអ្នកក្រមិនសំខាន់ទេ តែអ្វីដែលសំខាន់តើអ្នកណាអាចផ្ដល់សុភមង្គលឲ្យ អ្នកបានពិតប្រាកដ។ រៀបការជាមួយមនុស្សចរិតល្អទោះគេមិនសូវមានបាន តែថ្ងៃក្រោយនឹងមិនក្ររហាមឡើយ ព្រោះគេមានគំនិត លើសពីនេះនៅផ្ទះល្មមៗ ជិះត្រឹមម៉ូតូក៏គ្រាន់បើជាជិះឡានជាមួយនឹងទឹកភ្នែកទឹកសំបោរដែរ៕