ស្រីៗត្រៀមខ្លួនទៅ រឿង ៥ យ៉ាងនេះនឹងកើតឡើង បន្ទាប់ពីផ្ដល់កំណើតកូនរួច
- 2019-01-24 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗត្រៀមខ្លួនទៅ រឿង ៥ យ៉ាងនេះនឹងកើតឡើង បន្ទាប់ពីផ្ដល់កំណើតកូនរួច
ក្រៅពីការព្រួយបារម្ភអំពីកំណើតកូនដែលនឹងបានឃើញពិភពលោកនាពេលខាងមុខ ស្ត្រីទាំងឡើយគួរងាកមកចាប់អារម្មណ៍ចំពោះរឿងទាំងនេះផង។ មាតាថ្មីថ្មោងគួរតែសិក្សា ពីបញ្ហាសុខភាព ក្រោយឆ្លងទន្លេ ថាអាចផ្លាស់ប្ដូរអ្វីខ្លះ ទាំងរាងកាយ អារម្មណ៍។ ភាពប្រែប្រួល ៥ យ៉ាងនេះជារឿងដែលម្ដាយថ្មីថ្មោងត្រូវតែជួប ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនដឹងពីមុន។ កញ្ញា សូមណែនាំពីរបៀបថែរក្សាខ្លួនឯងបន្ទាប់ពីផ្ដល់កំណើតកូនរួច ហើយជួបបញ្ហាដូចខាងក្រោម។
១.ការឈឺពោះ
នេះគឺជាបញ្ហាសុខភាពក្រោយឆ្លងទន្លេដែលម្ដាយថ្មីទាំងអស់ត្រូវតែជួប។ វាមិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែតាមរោគសញ្ញានៃការឈឺចាប់ពោះ គឺស្រដៀងនឹងការមករដូវ ដោយសារស្បូននឹងវិលត្រឡប់ទៅទីតាំងដើមវិញ ការឈឺចាប់នេះនឹងមិនមានរយៈពេលយូរទេ។ ហើយនឹងបាត់ទៅវិញនៅពេលដែលរាងកាយវិលត្រឡប់ទៅរកសភាពប្រក្រតីវិញ។
២.ឈាមទ្វារមាស
រឿងនេះមិនជាបញ្ហាសុខភាព មិនធម្មតានោះទេ។ ម្ដាយនឹងមានឈាមហូរចេញពីទ្វារមាសក្នុងអំឡុងពេល ២៤ ទៅ ៧២ ម៉ោងដំបូងដែលអាចចំណាយពេលរហូតដល់ ៦ សប្តាហ៍។ ការថែរក្សាខ្លួនអ្នកបន្ទាប់ពីផ្ដល់កំណើត ប្រសិនបើជួបបញ្ហានេះគឺត្រូវដាក់សំឡីអនាម័យ ឬពេលទើបឆ្លងទន្លេដំបូងៗ។ លើកលែងតែមានការហូរឈាមធ្ងន់ធ្ងរ គួរតែជួបគ្រូពេទ្យភ្លាមៗ។
**៣.ការនោមទាស់**
បញ្ហានេះ កើតឡើងព្រោះសាច់ដុំអាងត្រគាក និងស្បូនមិនទាន់ត្រឡប់ទៅសភាពដើម។ ស្ត្រីមិនទាន់អាចគ្រប់គ្រងសាច់ដុំនៅក្នុងតំបន់នោះបានទេ ប្រសិនបើក្អកឬកណ្ដាស់ពួកគេអាចនឹងមានជ្រាបទឹកនោមតិចៗ ឬអាចហៅថាលេចនោម។ ការព្យាយាមរឹតបន្តឹងទ្វារមាសឡើងវិញ ជាញឹកញាប់នឹងជួយឲ្យសាច់ដុំនៅក្នុងផ្នែកនេះវិលត្រលប់ទៅធម្មតាវិញលឿន។
៤.ឃ្លាន
រោគសញ្ញានេះត្រូវបានជួបប្រទះញឹកញាប់បំផុតនៅពេលម្ដាយកំពុងសម្រាលកូនធម្មជាតិ នៅដំណាក់កាលដំបូងអាចមានអារម្មណ៍អស់កម្លាំង និងនៅតែមានការរំភើប ភ័យអរ។ ម្ដាយនឹងចាប់ផ្ដើមឃ្លាន ព្រោះប្រើថាមពលច្រើន ដើម្បីសម្រាលកូនមក។ ដូចនេះក្រោយសម្រាលអ្នកគួរញ៉ាំឲ្យបានច្រើន និងជ្រើសអាហារដែលមានជំនួយដល់ទឹកដោះ ដើម្បីបំបៅកូន។
៥.វិលមុខ
បញ្ហាសុខភាពបន្ទាប់ពីកំណើតកូនមួយនេះ អាចជាបញ្ហាធ្ងន់ធ្ងរ ដោយសារតែបណ្ដាលមកពីការបាត់បង់ឈាមជាច្រើន ហើយអ័រម៉ូននៅតែមិនទាន់ត្រលប់ទៅរកភាពដើម។
ប្រសិនបើម្ដាយថ្មីបានអានអត្ថបទនេះមុនពេលសម្រាលកូន ប្រហែលជានឹងមានអារម្មណ៍ស្ងប់ចិត្ត ហើយនឹងយកចិត្តទុកដាក់ថែរក្សាខ្លួនឯងបន្ទាប់ពីកំណើត៕
ចុចអាន៖ដើម្បីដឹងពីសុខទុក្ខកូនអ្នកម្ដាយគួរស្វែងយល់ ភាសាកាយវិការសំខាន់ៗ ៧ ពីទារក