ដើម្បីដឹងពីសុខទុក្ខកូនអ្នកម្ដាយគួរស្វែងយល់ ភាសាកាយវិការសំខាន់ៗ ៧ ពីទារក
- 2019-01-21 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីដឹងពីសុខទុក្ខកូនអ្នកម្ដាយគួរស្វែងយល់ ភាសាកាយវិការសំខាន់ៗ ៧ ពីទារក
ចាប់ពីនាទីដែលទារករបស់អ្នកកើត អ្នកគួរតែស្វែងយល់ និងវិភាគចំពោះកាយវិការ ព្រោះពួកគេមិនទាន់អាចស្ដាប់ មើល ហិតក្លិន និងនិយាយបានទេ។ ថ្វីបើពួកគេមិនអាចនិយាយបានក៏ដោយ ក៏ពួកគេអាចប្រាប់អ្នកនូវអ្វីមួយ តាមរយៈសកម្មភាពតូចតាចដែលបញ្ចេញមក។ ដូចនេះហើយ វាមានសារៈសំខាន់ណាស់សម្រាប់មាតាបិតាគ្រប់រូប ដែលគួរតែរៀនពីភាសាកាយវិការរបស់ទារក ហើយនេះគឺជាគន្លឹះ ៧ ទាក់ទងនឹងការបកស្រាយ។
១.គន្លឹះនៃការប្រាស្រ័យទាក់ទងជាមួយទារក៖ ការធ្វើខ្នងឲ្យកោង
នៅពេលទារកយំចំកោងខ្នងបែបនេះ វាអាចជាប្រតិកម្មចំពោះការឈឺចាប់ចុងដង្ហើម។ ប្រសិនបើទារកធ្វើដូច្នេះនៅពេលញ៉ាំចំណីអាហារបានពាក់កណ្ដាល វាអាចមានន័យថាពួកគេមិនចង់ទទួលទានអាហារទៀតទេ។ វាក៏អាចមានន័យផងដែរថា ទារកមានជំងឺខួរក្បាល ឬមានបញ្ហានៃការរំលាយអាហារដូចជា GERD ឬ acid reflux ។ មូលហេតុដ៏សំខាន់មួយទៀត គឺនៅពេលដែលពួកគេខឹង ឬអស់កម្លាំង។
២.គន្លឹះនៃការទំនាក់ទំនងជាមួយទារក៖ លើកជើងបៀមដៃ
លោកស្រី Claire McCarthy ជំនួយការសាស្ត្រាចារ្យផ្នែកជំងឺកុមារនៅសាលាវេជ្ជសាស្ត្រ Harvard Medical Schoolនៅមន្ទីរពេទ្យកុមារទីក្រុងបូស្តុនបាននិយាយថា៖ ប្រសិនបើទារកហាក់ដូចជាសប្បាយចិត្ត និងញញឹមវាប្រហែលជាសញ្ញាមួយដែលគេចង់លេង។ ប៉ុន្តែប្រសិនបើទារកមានអ្វីមួយជាប់ខ្លួន គឺរបស់អស់ទាំងនោះកំពុងរំខានពួកគេ។ វាអាចជាកន្ទបកខ្វក់ពេញដោយទឹកនោម ឬលាមក ដែលរបស់អស់នោះធ្វើឲ្យគេខឹង។
៣. គន្លឹះនៃការទំនាក់ទំនងជាមួយទារក៖ គ្រវីក្បាល
លោកស្រី Catherine Nelson ជាគ្រូពេទ្យកុមារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Santa Clara Valley ក្នុងទីក្រុង San Jose រដ្ឋកាលីហ្វ័រនីញ៉ាបានមានប្រសាសន៍ថា៖ "ទារករកឃើញភាពរំជួលចិត្ត ពេលធ្វើចលនាត្រឡប់ក្បាលទៅមុខ"។ ទោះជាយ៉ាងណាក៏ដោយទម្លាប់នេះមិនមែនជាការលេងសើចទេ។ លោកបណ្ឌិត Brown បានកត់សម្គាល់ថាប្រសិនបើទារករបស់អ្នកត្រឡប់ក្បាលទៅក្រោយរយៈពេលយូរជំនួសឲ្យការលេងឧបករណ៍ក្មេងលេងផ្សេងៗ អ្នកម្ដាយគួរតែនាំកូនទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ"។
សូមកត់សម្គាល់ថា ក្មេងភាគច្រើនបោះបង់ចោលឥរិយាបថនេះនៅពេលមានអាយុ ៣ ឆ្នាំ។
៤.គន្លឹះនៃការប្រាស្រ័យទាក់ទងជាមួយទារក៖ ការចាប់ត្រចៀក
ការចាប់ត្រចៀករបស់ទារកមិនមែនមានន័យថាពួកគេមានអ្វីចូល ឬឈឺចាប់ទេ។ លោកដុកទ័រ Nelson បានមានប្រសាសន៍ថា៖"ឪពុកម្ដាយជាច្រើនបានសន្និដ្ឋាននៃអាការៈបែបនេះ ថាមានអ្វីចូលក្នុងត្រចៀកកូន" ។ ចំណែកលោកវេជ្ជបណ្ឌិត Brown ក៏បានចែករំលែកថា ទារកដែលអេះត្រចៀក គឺជាសញ្ញាប្រាប់ថា ពួកគេប្រហែលជាដុះធ្មេញ ជាពិសេសសម្រាប់ទារកដែលមានវ័យចាប់ពី១ខួបអាចឧស្សាហ៍អេះត្រចៀកពេលដុះធ្មេញ។
៥.គន្លឹះនៃការប្រាស្រ័យទាក់ទងជាមួយទារក៖ ក្ដាប់ដៃ
ការក្ដាប់ដៃ គឺជាសញ្ញាមួយបង្ហាញថា ទារកកំពុងតានតឹងខ្លាំងដោយសារតែភាពអត់ឃ្លាន។ ក្នុងករណីដែលអ្នកឃើញកូនរបស់អ្នកធ្វើដូច្នេះ បើទោះជាពួកគេមិនយំក៏ ក៏អ្នកគួរតែផ្ដល់ឲ្យពួកគេភ្លាមៗ។ Michelle Long ដែលជាគិលានុបដ្ឋាយិកាទារកបាននិយាយថា៖"ខ្ញុំដឹងថានៅពេលទារកឃ្លានខ្លាំងពេកពួកគេតានតឹង ឬខឹងខ្លាំងណាស់" ។
៦.គន្លឹះនៃការប្រាស្រ័យទាក់ទងជាមួយទារក៖ ជង្គង់ទារកញែកចេញពីគ្នា
សញ្ញានៃទារកដែលលើកជង្គង់របស់ពួកគេឆ្ពោះទៅម្ខាងម្នាក់ មានន័យថាពួកគេមានបញ្ហាការរំលាយអាហារ ដូចជាការទល់លាមក ឬក្រពះមិនស្រួល។ លោក Nelsonមានប្រសាសន៍ថា៖ "ទីតាំងនេះជាធម្មតាគឺជាសញ្ញានៃភាពមិនស្រួលនៃពោះដោយទល់ខ្យល់ ការឆ្លងរាលដាលនៃបញ្ហាពោះវៀន ឬការទល់លាមក"។
ព្យាយាមបន្ថយការឈឺចាប់ពួកគេដោយជួយរឹតយឺតៗ និងថ្នមៗ តែបើរោគសញ្ញានេះនៅតែមិនបាត់ សូមពិគ្រោះជាមួយគ្រូពេទ្យកុមារ។
៧. គន្លឹះនៃការប្រាស្រ័យទាក់ទងជាមួយទារក៖ កន្ត្រាក់ដៃ
កាយវិការនេះមានន័យថា ទារកភ្ញាក់ផ្អើលដោយសំឡេងរំខានខ្លាំង ពន្លឺភ្លឺ។ ដើម្បីជៀសវាងបញ្ហានេះសូមព្យាយាមរារាំងរាល់សំឡេងរំខាននៅខាងក្រៅ។ ការភ្លាត់កន្រ្តាក់ដៃជាធម្មតាបាត់ទៅវិញបន្ទាប់ពី បី ឬបួនខែ៕
ចុចអាន៖ចង់ឲ្យកូនសក់ក្រាស់តាំងពីកំណើត ពេលមានផ្ទៃពោះគួរញ៉ាំរបស់ទាំងនេះ