ល្បិច​ទាំង ៦ អាច​សម្រក​ទម្ងន់​បាន​យ៉ាង​រហ័ស ស្ត្រី​ធាត់​ៗ​គួរតែ​សាក

  • 2019-01-21 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ដែល​ធ្វើការ​ក្នុង​ការិយាល័យ​អង្គុយ​យូរ​ៗ បណ្ដាល​ឲ្យ​រូបរាង​មាន​ជាតិ​ខ្លាញ់ ក្បាល​ពោះ រាង​មិន​ស្ដើង​ស្អាត។ ភាព​ធាត់​ធ្វើឲ្យ​នារី​ៗ​បាត់បង់​ទំនុក​ចិត្ត មិន​ហ៊ាន​សម្លឹង​ទៅ​អ្នក​ដទៃ ហើយ​ពេល​ត្រូវ​ស្លៀក​ពាក់ គឺ​សឹងតែ​ទឹកភ្នែក ជាពិសេស​ក្នុង​ឈុត​ប៊ីគីនី​ដ៏​តូច​ដែល​ត្រូវ​បង្ហាញ​រាង។ តែ​មិន​បាច់​បារម្ភ​ទៀត​ទេ អ្នក​គួរតែ​សាក ៦ ចំណុច​នេះ ដើម្បី​ជួយ​ឲ្យ​រាង​ស្អាត​ឡើង​វិញ​បាន។

១.ផឹក​ទឹក​ធម្មតា​មុន​ពេល​ទទួល​ទាន​អាហារ

ទឹក​ធម្មតា​តែងតែ​សំខាន់​សម្រាប់​រាងកាយ​របស់​មនុស្ស​គ្រប់​រូប ហើយ​គួរ​ពិសា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​រយៈ​ពេល ១ ថ្ងៃ​ពេញ ទើប​រាងកាយ​មាន​តុល្យភាព ហើយ​ផឹក​ទឹក​ច្រើន​ជួយ​ស្បែក​ឲ្យ​ភ្លឺ​រលោង។ វា​ជួយ​សម្រួល​ដល់​ការ​បញ្ចេញចោល និង​ជួយ​ការ​រំលាយ​អាហារ ​បាន​អស់​ល្អ ដែល​ជា​ល្បិច​មួយ​ផ្សេង​ទៀត​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺពោះ​បាន។ គ្រាន់តែ​ផឹក​ទឹក​ស្អាត ២ កែវ​មុន​ពេល​ញ៉ាំ​អាហារ ជួយ​អ្នក​រហ័ស និង​មាន​ផាសុកភាព​ក្នុងការ​ផ្ដួលរលំ​ខ្លាញ់ក្បាល​ពោះ។

រូបតំណាង

**២.ផ្លាស់ប្ដូរ​អាកប្បកិរិយា​ដេក**

អ្នក​ដេក​ក្រោយ​បរិភោគ​រួច ចាស់​បុរាណ​តែង​ពោល​ថា​ជា​មនុស្ស​ខ្ជិល ជា​ទូទៅ​ចូលចិត្ត​ញ៉ាំ-គេង ដូច ជ្រូក។ តើ​អ្នក​ដឹង​ទេ​ថា នេះ​គឺជា​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​រំលាយអាហារ មិន​ប្រកប​ដោយ​ប្រសិទ្ធភាព រួម​បញ្ចូល​ទាំង​ខ្យល់ ឬ​ឧស្ម័ន​នៅ​ក្នុង​បំពង់​រំលាយ​អាហារ រហូត​អាច​បណ្ដាល​ឲ្យ​មាន​ការ​ចាល់​អាស៊ីដ​ពី​ក្រពះ ដូច្នេះ​ក្រោយ​ពេល​ញ៉ាំ​អាហារ​គួរ​តែ​អង្គុយ​ត្រង់​កន្លះ ទៅ​មួយ​ម៉ោង​សិន ដើម្បី​ឲ្យ​ពោះវៀន​ដំណើរ​ការ​បាន​ល្អ។ មូលហេតុ​ដែល​ធ្វើឲ្យ​ធាត់ ក្រោយ​ញ៉ាំ​គឺ​អាហារ​ដែល​នៅ​ក្នុង​ពោះ​គ្មាន​ការ​រំលាយ​​បាន​ល្អ។

៣.កាត់​បន្ថយ​ភេសជ្ជៈ​ជាតិ​ស្ករ និង​អាល់កុល

ភេសជ្ជៈ​ផ្អែម រួម​ទាំង​អាល់កុល គឺជា​អ្វី​ដែល​ស្រី​ៗ​ពេញ​និយម​បំផុត។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​សម្រក​ទម្ងន់​អ្នក​កុំ​ទទួល​ទាន​ភេសជ្ជៈ​ទាំង​នេះ​អី ដោយសារ​ស្ករ​នឹង​ធ្វើឲ្យ​កក​កុញ​ជាតិ​ខ្លាញ់ និងលើសពី​តម្រូវ​ការ​រាងកាយ ហើយ​បើ​ផឹក​ជា​ទៀងទាត់​ធ្វើឲ្យ​អ្នក​ធាត់​ខ្លាំង​ទៀត​ផង។

រូបតំណាង

៤.ផ្ដោត​ទៅ​លើ​ការ​ញ៉ាំ​ចំណី​អាហារ​ដែល​ចំហុយ

អាហារ​បំពង គឺជា​អ្វី​ដែល​គួរតែ​ជៀសវាង ដើម្បី​បញ្ចុះ​ទម្ងន់។ ដោយសារ​តែ​​ប្រេង​មាន​នូវ​ជាតិ​ខ្លាញ់​ច្រើន​ជាង​ការ​ចាំបាច់​ទៅ​នឹង​រាងកាយ​របស់​មនុស្ស​ប្រុស​គ្រប់​រូប ដែល​ជា​ហេតុ​ធ្វើឲ្យ​ ខ្លាញ់​​ទៅ​កកកុញ​នៅ​ក្នុង​ខ្លួន​ជាពិសេស​ ពោះ ភ្លៅ ដើមដៃ។ គួរតែ​ផ្ដោត​លើ​ការ​ញ៉ាំ​ចំណី​អាហារ​ដែល​ជា​ប្រភេទ​ស្ងោរ ចំហុយ​វិញ។

៥.ទឹកដោះគោ​ជូរ ឬ​ទឹកដោះ​គោ​ស្រស់​មុន​ចូលគេង

មីក្រូ​សរីរាង្គ​ក្នុង​ទឹកដោះ​គោ​ជូរ​នឹង​ជួយ​លុប​បំបាត់​បាក់តេរី​នៅ​ក្នុង​ពោះវៀន ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ប្រសើរ​ជាង​មុន និង​ធ្វើឲ្យ​ក្រពះ​មាន​ផាសុកភាព​នាំ​ឲ្យ​ការ​រំលាយ​អាហារ​បាន​ល្អ។ នៅ​ពេល​ដែល​ញ៉ាំ​ជា​ប្រចាំ នៅ​ពេល​ព្រឹក​មុន​ពេល​ទទួលទាន​អាហារ ឬ​មុន​ពេល​ចូល​គេង​វា​នឹង​ធ្វើឲ្យ​រាងកាយ​អ្នក​កាន់តែ​ងាយស្រួល​បញ្ចេញ​ជាតិ​ពុល។ ទឹកដោះគោ​ជូរ កាត់​បន្ថយ​ការ​ទល់លាមក អាហារមិន​រំលាយ​ និង​​ការ​បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​ជា​ប្រចាំ​ដែល​អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់។

៦.លំហាត់​ប្រាណ​ជាពិសេស

ប្រសិនបើ​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​អ្នក​មិន​ផ្ដល់​លទ្ធផល​ល្អ​ដល់​ពោះ​ទេ នោះ​ព្រោះ​តែ​អ្នក​មិន​ដឹង​ថា​គួរ​ហាត់​បែប​ណា។ ជម្រើស​ដ៏​ល្អ​បំផុត ត្រូវ​ធ្វើ​លំហាត់​ប្រាណ​នៅ​បរិវេណ​ពោះ ធ្វើ​លំហាត់​ប្រាណ​ដើម្បី​ជួយ​សម្រួល​ការ​អង្គុយ និង​ការ​រឹត​បន្តឹង​ពោះ៕

រូបតំណាង

ចុចអាន៖ផឹក​ទឹក ៣ ប្រភេទ​នេះ ស្រកខ្លាញ់​ក្បាល​ពោះមិន​ចាញ់​ទៅ​បូម​ខ្លាញ់​នៅ​ពេទ្យ​ឡើយ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម