មនុស្ស​​​​​ស្រី​​​​​៥​ប្រភេទ ​​​​​ដែល​​​ប្រុសៗ​​​​​មិន​​​ចូលចិត្ត​​ទាល់​តែ​​​សោះ​​​​​ ប៉ុន្តែ​​​​​គេ​​​​ខ្ជិល​​និយាយ​​ចេញ

  • 2019-01-19 05:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​មាន​​​​​រឿង​​​រ៉ាង​​​​ជា​​ច្រើន​ដែល​​មនុស្ស​ស្រី​យល់​​ថា​​​​​​ជា​​​រឿង​​ធម្មតា ប៉ុន្តែ​​​​​​សម្រាប់​​​​បុរស​វិញ​​​​​​​​​​ចាត់​​ទុក​​​​​វា​​ជា​​​រឿង​គួរ​​ឲ្យ​ធុញ​​​​​​​​បំផុត​។ ​​​​​​​​​​​​មិន​​តែ​​​ប៉ុណ្ណោះ ​​​ទង្វើ​​​​​​ទាំង​​នោះ​​​ ​ធ្វើ​​​ឲ្យ​​​បុរស​​មិន​​​ចូល​ចិត្ត​​​ លែង​​​​​ចាប់​​អារម្មណ៍​អ្នក​​ក្នុង​​ក្រសែ​ភ្នែក​​​​​ត​ទៅ​​ទៀត។ ហេតុ​នេះ​​​​​មនុស្ស​​​​​ស្រី​​គួរ​​ដឹង​​ ដើម្បី​​កែ​​ប្រែ​​​​​ចំណុច​​​​ខ្វះ​​​ខាត​​ឡើង​​វិញ​។

១. ​មនុស្ស​ស្រី​​ដែល​​លះ​​បង់​​​ខ្លាំង​​​​​​ពេក

​​​​​​​​​មនុស្ស​ស្រី​​ដែល​ចូល​ចិត្ត​​​លះ​​បង់​​​​​​ខ្លាំង​​​ជ្រុល​​មិន​​ដែល​ល្អ​​ឡើយ។ ក្នុង​​កែវ​​​ភ្នែក​​​​​បុរស​​មើល​​​មក​នាង​​​​​​ជា​​មនុស្ស​ស្រី​​​​​​ទន់​​​​​​​​​ខ្សោយ ធ្វើ​​អ្វី​​តាម​​អារម្មណ៍ ស្រលាញ់​​​គេ​​​​​​ងប់ងុល​​​លែង​​​ខ្វល់​​ ហ៊ាន​​​​​លះ​​​បង់​​​រហូត​​​​​​​​​អស់​តម្លៃ​ក្នុង​​​ខ្លួន​​​​ក៏​មាន។

២. ​មនុស្ស​​ស្រី​​​​​ដែល​​​​​ចង់​​គ្រប់គ្រង​អ្វីៗ​​គ្រប់​​​​យ៉ាង

​​​​​​​មនុស្ស​​​ប្រុស​​​​សឹង​ទាំង​​អស់​​​​​ គិត​​​ថា​​​​ខ្លួន​​​ជា​​​​​​​​​​​​បុរស​​​ ដូច្នេះ​​ត្រូវ​​​តែ​​រឹង​មាំ​​ អាច​​​​​​ដឹក​​​នាំ​ នឹង​​អាច​ធ្វើ​​​ជា​​​បង្គោល​​​នៅ​​ក្នុង​​គ្រួសារ​​​បាន​ ប៉ុន្តែ​​​​​​​បើ​​​មនុស្ស​​ស្រី​​ ធ្វើ​​​​​​​ខ្លាំង​​​​​ជ្រុល ចង់​​​​គ្រប់​គ្រង​​​​​អ្វី​ៗ​​តែ​​ឯង​ ទាំង​​លុយ​​កាក់ ទាំង​​ការ​​សម្រេច​​​​ចិត្ត​ គាត់​​ច្បាស់​ជា​​មិន​​ព្រម​​ដាច់​​ខាត ថែម​​ទាំង​​​មាន​អារម្មណ៍​​​​​​​​ថា​​​ខ្លួន​​​​​ឯង​​​អន់​​ទៀត​​ផង​។

៣. មនុស្ស​​​​ស្រី​​​​​​​ដែល​​​យក​​​ទឹក​ភ្នែក​​​មក​​​ដោះ​​​ស្រាយ​​បញ្ហា

​​​​​​​​​​​​​​​ពេល​​មាន​​បញ្ហា​​អ្វី​​មួយ​​​​​​កើត​​ឡើង មិន​ថា​​នៅ​​​​ក្នុង​​ផ្ទះ មិន​​​​ថា​ ​នៅ​​​​​ទី​​សាធារណៈ ​​​​​​​មនុស្ស​​ប្រុស​​​ខ្លាច​​​​បំផុត​​​ស្រីៗ​​ណា​​ ដែល​​​យក​​​​ទឹក​​​​ភ្នែក​​មក​​​ដោះ​​ស្រាយ​​​​​​​​​គ្មាន​​ហេតុផល​​​ ដូច្នេះ​​​​​បើ​​អាច​​​​​​ទប់​​បាន គួរ​​​កុំ​​​យក​ទឹក​​ភ្នែក​​​ដើម្បី​​​​​​ចង់​បាន​ចំណាប់​​អារម្មណ៍​​​គ្រប់​ពេល​​​វេលាអី​​​ ព្រោះ​​​អ្នក​នឹង​​​មិន​ទទួល​​បាន​​អ្វី​​​ ក្រៅ​​ពី​​ភាព​​ធុញ​​ទ្រាន់​​ពី​​​​​បុរស​​ដែល​អ្នក​ស្រលាញ់​​នោះ​ឡើយ។

៤. មនុស្ស​​​ស្រី​​​ងាយ​​ស្រួល​​ញ៉ែ

ទោះ​​​បី​ជា​​​​ការ​​ណាត់​​​ជួប ឬ​ធ្វើ​ជា​​​សង្សារ​​នឹង​គ្នា​​ក៏​​ដោយ បើ​​​អ្នក​​ជា​​មនុស្ស​ស្រី​​​​ដែល​​​ញ៉ែ​​​ភ្លាម​​​​​អាច​​​ស្រលាញ់​​​​​​​​បាន​ភ្លែត គាត់​​ច្បាស់​ជា​​មើល​​មក​អ្នក​​​​​ក្នុង​​​ផ្លូវ​​អវិជ្ជមាន ហើយ​​​​គិត​​ថា​​បើ​​​​​​ថ្ងៃ​​ណា​មួយ​​ អាច​​​ទាក់​​ទង​​គ្នា​ពិត​​​ប្រាកដ​មែន គាត់​​ខ្លាច​ក្រែង​​​អ្នក​​​ទៅ​​​លង់​​​​ស្នេហ៍​​នរណា​​ផ្សេង​​​ងាយ​​​​បែប​​​​នេះ​ទៀត។

៥​. មនុស្ស​​​ស្រី​​ខ្ជិល​​ច្រអូស

​​​ពេល​មនុស្ស​​ស្រី​​តុប​​តែង​​​ខ្លួន គឺ​​មាន​​​​​​ភាព​ចែង​​ចាំង​​​ទាក់​ទាញ​ ​​ប៉ុន្តែ​​​​បើ​​​​ស្អាត​​តែ​​​រូប​ ផ្ទះ​​សម្បែង​​​​ បន្ទប់​​គេង​​គ្មាន​​​របៀប​​​គ្មាន​​​អនាម័យ​​នោះ​​ ក៏​​មិន​​​​កើត​​ដែរ។ ជាពិសេស​​ បើ​​​ខ្ជិល​​មិន​​ចេះ​​​ធ្វើ​ការ​អ្វី ចេះ​​តែ​​ចាយ​​​​វាយ​ទិញ​​របស់​​​ថ្លៃ​​​ៗ ធ្វើ​​ខ្លួន​​​​ឥត​​ប្រយោជន៍ មន្ត​​​​​ស្នេហ៍​ទាំង​​ប៉ុន្មាន​​​នឹង​​រលាយ​​​​បាត់​អស់ ​​​​ពេល​​​​​​​​គេ​​​ដឹង​​ធាតុ​​​ពិត​​របស់​អ្នក​។

ចុចអានបន្ត៖ ​​ម្នាក់​​​នោះ​​​កំពុង​​​​​តែ​​​​​​ចាប់​​​អារម្មណ៍​​​​​ចង់​ទាក់​ទង​​​អ្នក​​ខ្លាំង​​​មែន​​ទែន​​​ហើយ ​​បើ​​​លេច​​​​​ចេញ​​​សញ្ញា​ទាំង​​នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម