​​ម្នាក់​​​នោះ​​​កំពុង​​​​​តែ​​​​​​ចាប់​​​អារម្មណ៍​​​​​ចង់​ទាក់​ទង​​​អ្នក​​ខ្លាំង​​​មែន​​ទែន​​​ហើយ ​​បើ​​​លេច​​​​​ចេញ​​​សញ្ញា​ទាំង​​នេះ

  • 2019-01-18 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​ពេល​​មនុស្ស​​​ប្រុស​​​​​​​​​​​​ចាប់​​​អារម្មណ៍​​​​​លើ​​​នារី​ណា​​ម្នាក់​ ​​​​​​​​ទោះ​​មិន​​​និយាយ​​​​ត្រង់ៗ​​ចេញ​​មក ​​​​ប៉ុន្តែ​​កាយវិការ​​និង​ទង្វើ​​​​អាច​​បញ្ជាក់​​​​យ៉ាង​​ច្បាស់។​​​​ បើ​​អ្នក​​​​ពិត​​​ជា​​​ចង់​​​​​​​ដឹង​​​​មែន​​នោះ​គួរ​​​ចេះ​​​រៀន​​​​​សង្កេត​​មើល​​​​​​​​​​​​​​​ ពេល​​​​ដែល​​​នៅ​​​ក្បែរ​គាត់។ ប្រសិន​​​​​​ជា​​ឃើញ​​​លេច​​​​​ចេញ​​​សញ្ញា​ទាំង​​នេះ​​​មក មាន​​ន័យ​ថា​​គាត់​​​កំពុង​​​​​តែ​​​​​​ចាប់​​​អារម្មណ៍​​​​​ចង់​ទាក់​ទង​​​អ្នក​​ខ្លាំង​​​មែន​​ទែន​​​ហើយ។

១. ​​​គាត់​​​​មាន​​ស្នាម​​ញញឹម​​​​ដ៏​​​ស្រទន់​​​​​សម្រាប់​​​​​​តែ​​អ្នក​​ ​​​​ដែល​​​​មនុស្ស​​ស្រី​​​​​​ដទៃ​មិន​អាច​​ទទួល​​​បាន។

២. ស្រប​ពេល​​កំពុង​​​​​ញញឹម​​​​ ​​គាត់​​សម្លឹង​​មើល​​អ្នក​​មិន​​ដាក់​​​​ភ្នែក​ ​​បែប​​នេះ​​​​ហៅ​​ថា​​ក្រសែ​​​​​ភ្នែក​​មុត។

៣. ​​​ពេល​​​អង្គុយ​​​ចូល​​​ចិត្ត​​​បែរ​​ទៅ​​ទិស​​ណា​​ដែល​អាច​​មើល​​មុខ​អ្នក​ ឃើញ​​ ឬ​​​​​ព្យាយាម​​​ចូល​​​​អង្គុយ​​ជិត​​តែ​​ម្តង។

៤. ​​​មិន​​ថា​​​អ្នក​​និយាយ​​អ្វី គាត់​តែង​​អស់​​សំ​​ណើច​​​ ទោះ​​​​​​​​​រឿង​​​នោះ​​​​​មិន​​កំប្លែង​​ទាល់​តែ​​សោះ​​​ ក៏​​នៅ​​​​​​​​តែ​​សើច​​​តិចៗ​​​រហូត។

៥. ​​​​​ ចូល​​ចិត្ត​​និយាយ​​​គ្នា​​​ឮៗ​​​​ជាមួយ​​មិត្ត​ភ័ក្តិ​​ ក្នុង​​​​បំណង​​​​​ចង់​​ឲ្យ​​អ្នក​​​​បាន​​ឮ​​​ដែរ ​​​​​​​​​ក្រែង​​លោ​​បាន​​​ងាក​​ទៅ​​មើល​​ខ្លះ។

​​​​​​​៦. ​​​​​​​ប្រសិន​​​បើ​​​​គាត់​​​​កំពុង​​តែ​​លេង​​កីឡា​​​ ដូច​ជា​​​បាល់​​បោះ បាល់​​ទាត់​ជា​​​ដើម​ ហ៊ាន​​តែ​​ឃើញ​​អ្នក​​ដើរ​កាត់​ ​គាត់​​​​កាន់តែ​​​ខំ​​ប្រឹង​​​អស់​​ពី​​​​​​​សមត្ថភាព ដើម្បី​​​​​ទាមទារ​ចំណាប់​​អារម្មណ៍​​នោះ​អី។

៧. ​​មិន​​ថា​​​​អ្នក​​មាន​​បញ្ហា​​​​​តូច​​ឬ​ធំ​​ គឺ​​​គាត់​​​ស្ទុះស្ទា​​មក​​ជួយ​​​មុន​គេ​ ​​​​​​ព្រោះ​​​​​ចង់​​បញ្ជាក់​​ថា​ គាត់​​ជា​​​បុរស​​​រឹង​មាំ​​​អាច​​ពឹង​​អាស្រ័យ​បាន។

៨. ​គាត់​​​យក​​​​ចិត្ត​​​​​ទុក​​​ដាក់​​​​​រាល់​​​ពាក្យពេចន៍​ដែល​​​អ្នក​​និយាយ​​ ឆ្លើយ​​​តប​​លឿន ហើយ​​ក៏​​​ចង​​ចាំ​​បាន​​ល្អ​​ផង​​ដែរ។

៩. ឲ្យ​​តែ​​​​​ពេល​​​ជួប​​អ្នក​ម្តងៗ មើល​ទៅ​ទឹក​​​មុខ​​​​ដូច​ជា​​​​ស្រស់​​​ស្រាយ​​ សប្បាយ​​​​ខុស​​ពី​​ធម្មតា។

១០. ​ពេល​​អ្នក​​ក្រឡេក​​​​​មើល​​​គាត់​​​​​កាលណា ឃើញ​​គាត់​​​​​​ឧស្សាហ៍​​សម្លឹង​​មក​​មើល​អ្នក​​​​​​​​​​​​​រហូត។

១១. ​​​បើ​​​ឃើញ​​មាន​​​​​​មនុស្ស​​ប្រុស​​​ផ្សេង​​​​​កំពុង​​តែ​​និយាយ​​​​​ឬ​​​ដើរ​​​​ដំណាល​គ្នា​ជាមួយ​​អ្នក ក្នុង​​​អារម្មណ៍​គាត់​​មិន​នឹងន ទឹក​​មុខ​​​​ប្រែប្រួល ព្រោះ​​​​​ខ្លាច​​​​​គេ​​​​ឆក់​​យក​​​​បេះ​​ដូង​​អ្នក​​​ទៅ​បាត់។

១២. គាត់​ចូល​​ចិត្ត​​​តាម​​​ដាន​​​​​​​​​អ្នក​​ក្នុង​​​បណ្តាញ​​សង្កម មិន​​រំលង​​មួយ​​​រឿងសោះ តែ​​​ពេល​​​ខ្លះ​​​មិន​​ហ៊ាន​​​​​​​​​​​​​​​​​​ខមមិន​​លើ​​​រូប​​ទេ​​ សុខ​​​ឆាត​​​​តែ​​ពីរ​​នាក់​ ដើម្បី​​បង្កើន​ភាព​ស្និទ្ធស្នាល។

១៣. ​​​សូម្បី​​​តែ​​​​ពេល​​​​ដើរ​​​ ក៏​​​គាត់​​ហាក់​បី​​​ដូច​ជា​​ស្វាហាប់​​ ​រហ័ស​​​រហួន ព្រោះ​​​ចង់​​បង្ហាញ​​​ពី​ភាព​​មាំទាំ​​​​ម៉ឺងម៉ាត់។

១៤.​​​​​ ​​​ពេល​មាន​​​​​​វិធី​​ជប់​​​​​លៀង ឬ​​កម្មវិធី​​​​​​ជួប​ជុំ​​ផ្សេងៗ​​​​​ ​​​បើ​​​​​ដឹង​​​​ថា​​មាន​​​វត្តមាន​​អ្នក​​​ចូលរួម ​ទោះ​​​​បី​​​​រវល់​​​យ៉ាង​ណា​​​ក៏​​​ឆ្លៀត​​ទៅ​​ដែរ។

១៥. គាត់​​​មិន​​ចុច​​​​ទូរសព្ទ​​​​ពេល​​បាន​នៅ​​​​ក្បែរ​អ្នក ​​​​ដោយ​​សារ​​​គាត់​​​​​ចង់​​តាម​​ដាន​​​​​​​ឲ្យ​​បាន​​លម្អិត​​​ពី​អ្នក និង​​ចាត់​ទុក​​អ្នក​សំខាន់​​ជាង​​ឧបករណ៍​​​អេឡិច​​ត្រូនិក​​ទាំង​​នោះ​។

​​​​​​រៀន​​​សង្កេត​​​​​​​​ពី​គាត់​​​​ម្តង​វិញ​​ទៅ​​មើល​ បើ​​មាន​​​​​ចំណុច​​ដែល​​បាន​​រៀប​​រាប់​​​ខាង​​លើ​​​ពិត​​មែន ច្បាស់​​​​ណាស់​​គាត់​​កំពុង​​តែ​​​ចាប់​អារម្មណ៍​​​អ្នក​​​ខ្លាំង​​​​​មែន​ទែន​​ហើយ។ បើ​អ្នក​​​​មាន​អារម្មណ៍​​​​​បែប​​នេះ​​​ដូច​​គ្នា ​​​​​​​​​​គ្មាន​​អ្វី​​​​ត្រូវ​​​​ខ្លាច​នឹង​​​ចាប់​​ផ្តើម​​​​​នោះ​ទេ៕​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖ មុខ​ក៏​ស្អាត ចំណេះ​ក៏​មាន តែ​អត់​មាន​អ្នក​សុំ​ស្រឡាញ់ ប្រហែល​មក​ពី​មូលហេតុ​៥​យ៉ាង​នេះ

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម