ផឹក​ទឹក ៣ ប្រភេទ​នេះ ស្រកខ្លាញ់​ក្បាល​ពោះមិន​ចាញ់​ទៅ​បូម​ខ្លាញ់​នៅ​ពេទ្យ​ឡើយ

  • 2019-01-18 04:00:00
  • ចំនួនមតិ 643 | ចំនួនចែករំលែក 5073

ប្រភេទ​ទឹក​ខាង​ក្រោម​នេះ​ នឹង​ជួយ​ឲ្យ​អ្នក​មាន​រង្វង់​ចង្កេះ​ស្វែល​មិន​ចាញ់​តារា​ម៉ូដែល​ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយ​ទាំង​ខ្ទាស់​ៗ​ទៅ​បូម​ខ្លាញ់​នៅ​កន្លែង​កែសម្ផស្ស​ឡើយ។ ខណៈ​អ្នក​ខ្លះ​ទាល់​តែ​ធាត់​បាន​ដុះ​ក្បាល​ពោះ​​នោះ ក៏​មាន​មនុស្ស​មួយ​ចំនួន​បែរ​ជា​អភ័ព្វ​នៅ​ពេល​ដៃ​ជើង​ស្គម​ៗ​ទាំង​អស់ តែ​បែរ​ជា​ដុះ​ក្បាល​ពោះ​ដូច​ពាង​ទៅ​វិញ ហើយ​ទោះ​ប្រឹង​យ៉ាង​ណា​ក៏​មិន​ស្រក។ នៅ​ពេល​នេះ អ្នក​អាច​សាក​ផឹក​ប្រភេទ​ទឹក​ខាង​ក្រោម​បាន ដោយ​វា​មិន​ត្រឹម​តែ​ជួយ​ចម្រោះ​ក្រពះ​នោះទេ​ ថែម​ទាំង​​រំលាយ​ខ្លាញ់​ក្បាល​ពោះ​បាន​យ៉ាង​ប្រសើរ។

១. ទឹក​ក្រូច​ឆ្មា

ទឹក​លាយ​ជា​មួយ​ក្រូច​ឆ្មា​អាច​ចម្រោះ​រាង​កាយបាន​យ៉ាង​ល្អ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជាតិ​អាស៊ីត​នៅ​ក្នុង​ក្រូច​ឆ្មា​ក៏​ជា​ភ្នាក់​ងារ​រំលាយ​ខ្លាញ់​លេខ​១​ផង​ដែរ។ អ្នក​អាច​លាយ​ក្រូច​ឆ្មាមួយ​ផ្លែ​ជាមួយ​ទឹក​២​លីត្រ​ដើម្បី​ផឹក​ជា​ប្រចាំ​ថ្ងៃ។ ដើម្បី​កុំ​ឲ្យ​ជូរ​ពេក អ្នក​អាច​លាយ​ទឹក​នេះ​ជាមួយ​អំបិល​បន្តិច​ដើម្បី​បង្កើន​ឱជារស កុំ​ឲ្យ​សារ​ពេក។

២. ទឹក​តែ​បៃ​តង

យោង​តាម​ទស្សនាវដ្ដី America College of Nutrition អ្នក​ដែល​ផឹក​ទឹក​តែ​បៃតង ៤ កែវ​ក្នុង​១​ថ្ងៃ រយៈ​ពេល​២​អាទិត្យ នឹង​អាច​ស្រក​បាន ៣ គីឡូ។ ជាតិ​កាហ្វេអ៊ីននៅ​ក្នុង​តែបៃតង​គឺ​ជា​ប្រភព​នៃ​ការ​រំលាយ​ខ្លាញ់​យ៉ាង​ចម្បង។

៣. ទឹក​ក្ដៅ​អ៊ុន​ៗ

អ្នក​ពិត​ជា​មិន​នឹក​ស្មាន​មែនទេ​ថា គ្រាន់​តែ​ទឹក​ក្ដៅ​ក៏​អាច​ដុត​រំលាយ​ខ្លាញ់​បាន​នោះ? ពិត​មែន​ហើយ ផឹក​ទឹក​ក្ដៅ​អ៊ុន​ៗ​មុន​ចូល​គេង មិន​ត្រឹម​តែ​ជួយ​សម្រក​គីឡូ​បាន​យ៉ាង​ល្អ​នោះ​ទេ វា​ថែម​ទាំង​បង្ការ​ជំងឺ​លើស​ឈាម ក៏​ដូច​ជា​ដាច់​សរសៃ​ឈាម​បាន​យ៉ាង​ល្អ​ទៀត​ផង។ តែ​ត្រូវ​ចង​ចាំ​ថា គួរ​ទទួល​ទាន​តែ​១​កែវ​គឺ​គ្រប់​គ្រាន់​ហើយ ព្រោះ​បើ​ផឹក​ច្រើន​អាច​បណ្ដាល​ឲ្យ​ពិបាក​គេង៕

ចុចអាន៖៨វិធី ជួយ​អ្នក​ឲ្យ​​ស្រក​ទម្ងន់​លឿនតាម​បែប​ធម្មជាតិ

ប្រភព៖ Phunutoday អត្ថបទ៖Caramel