៨វិធី ជួយអ្នកឲ្យស្រកទម្ងន់លឿនតាមបែបធម្មជាតិ
- 2018-11-16 07:28:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨វិធី ជួយអ្នកឲ្យស្រកទម្ងន់លឿនតាមបែបធម្មជាតិ
មនុស្សស្រីណាដែលថាមិនប្រាថ្នារាងស្អាត ប៉ុន្តែពេលខ្លះវាចៀសមិនរួចទោះបីមិនចង់ក៏ដោយ។ អ្នកខ្លះខូចរាងដោយសាររបបអាហារ ការបណ្ដោយខ្លួន ដោយមិនបានយកចិត្តទុកដាក់ជាដើម តែយ៉ាងណាក៏ដោយអ្នកនៅតែអាចទទួលបានរាងដែលអ្នកប្រាថ្នាបើសិនជាអ្នកចេះតស៊ូចំពោះរឿងទាំងនេះ ៖
១. ហាត់ប្រាណ
អ្នកមិនចាំបាច់ចំណាយពេលរាប់ម៉ោងក្នុងការហាត់ប្រាណនោះទេ គ្រាន់តែចំណាយពេលប្រហែល ១៥ ទៅ កន្លះម៉ោងជារៀងរាល់ថ្ងៃបានហើយ ដើម្បីឲ្យវាទៅដុតបំផ្លាញកាឡូរីដែលមាននៅក្នុងខ្លួនអ្នក។
២. គេងឲ្យបានត្រឹមត្រូវ
អ្នកត្រូវគេងឲ្យគ្រប់ពីចន្លោះ ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ ហើយបើអ្នកគិតថាការគេងមិនគ្រប់ធ្វើឲ្យអ្នកស្គមនោះ អ្នកពិតជាខុសខ្លាំងណាស់។
៣. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
អ្នកត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ព្រោះវាអាចឲ្យអ្នកស្រកទម្ងន់ ដោយសារជាតិទឹកបានជួយទៅដុតបំផ្លាញជាតិកាឡូរីដែលរាងកាយអ្នកមាន។
៤. ចៀសវាងការញ៉ាំភេសជ្ជៈដែលមានជាតិផ្អែម
បើអាចអ្នកត្រូវតែចៀសភេសជ្ជៈកំប៉ុងដែលមានជាតិស្ករ ព្រោះវាមិនត្រឹមតែមិនបានជួយអីនោះទេ វារឹតតែធ្វើឲ្យអ្នកឡើងទម្ងន់ទៀតផង ដូច្នេះអ្នកគួរតែជំនួសដោយទឹកផ្លែឈើធម្មជាតិវិញ។
៥. ការញ៉ាំអាហារឲ្យបានត្រឹមត្រូវ
អ្នកមិនគួររំលងអាហារមួយពេលណានោះទេ ប៉ុន្តែអ្នកត្រូវតែបន្ថយឲ្យវាមានបរិមាណតិច ជាពិសេសនៅពេលយប់អ្នកមិនគួរញ៉ាំអាហារច្រើននោះឡើយ។
៦. កុំញ៉ាំអាហារណាដែលមានជាតិខ្លាញ់ច្រើន
ចៀសបានគួរតែចៀសទៅ ព្រោះអាហារដែលមានជាតិខ្លាញ់ទាំងនោះអាចឲ្យអ្នកធាត់បានយ៉ាងងាយ ដូច្នេះអ្នកគួរតែតមអាហារប្រភេទនេះ។
៧. ញ៉ាំបន្លែ និងផ្លែឈើ
២មុខនេះសំខាន់ណាស់ ព្រោះវាជួយឲ្យសុខភាពរឹងមាំ និងរូបរាងស្រស់ស្អាត ដូច្នេះអ្នកត្រូវញ៉ាំពួកវា ជាជាងញ៉ាំសាច់ និងអាហារដែលមិនល្អ។
៨. ញ៉ាំភេសជ្ជៈដែលជួយឲ្យស្រកទម្ងន់
អ្នកគួរតែព្យាយាមញ៉ាំភេសជ្ជៈ ដូចជា តែក្ដៅ តែខ្ញី តែបៃតង តែក្រូចឆ្មា និងទឹកក្រូចស្រស់ៗ ព្រោះវាជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងល្អ។
ឲ្យតែមានការព្យាយាមនោះអ្នកនឹងទទួលបានអ្វីដែលអ្នកចង់បាន ព្រោះត្រឹមតែមួយរយៈខ្លីវាមិនអាចទៅរួចនោះទេ៕
ចុចអាន៖ ត្រចៀកកាំ ចែករំលែកវិធីសម្រកទម្ងន់ ១៥ គីឡូក្នុងរយៈពេលខ្លី ហើយមានប្រសិទ្ធភាព