ធ្វើរឿងទាំងនេះបានមុនអាយុ ៣០ អ្នកក្លាយជានារីដែលរីករាយ និងរស់នៅមានតម្លៃ
- 2019-01-18 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើរឿងទាំងនេះបានមុនអាយុ ៣០ អ្នកក្លាយជានារីដែលរីករាយ និងរស់នៅមានតម្លៃ
ប្រិយមិត្តនារីមួយចំនួនប្រហែលជាធ្លាប់ឮម្ដាយ បងប្អូន ឬអ្នកជិតខាងនិយាយថា នារីពេលដល់វ័យជិត ៣០ ឆ្នាំ ហើយនៅលីវ ប្រាកដជាចាត់ចូលជាវ័យចំណាស់ដែរហើយ។ ប៉ុន្តែអ្នកមិនចាំបាច់ខ្វល់ឡើយ ឲ្យតែធ្វើរឿងទាំងនេះបាន នោះអ្នកនឹងក្លាយជាស្ត្រីដែលសប្បាយរីករាយ និងជីវិតរស់នៅមានតម្លៃបំផុត។
១.ធ្វើដំណើរកម្សាន្តបានឆ្អែតឆ្អន់
អ្វីដែលគួរធ្វើមុនពេលអាយុ ៣០ ឆ្នាំគឺការដរកម្សាន្ត។ ដោយសារតែវានឹងជួយឲ្យពិភពលោកសម្រាប់យើងស្រស់ថ្លា និងបានជួបមនុស្សថ្មីៗ។ បើនៅកន្លែងការងារអ្នកត្រូវថ្នាក់លើបញ្ជូនឈ្មោះទៅធ្វើការនៅឆ្ងាយពី officeកុំបដិសេធ ព្រោះឆ្លៀតយកពេលនោះដើរលេងតែម្ដងទៅ។
២.មានប្រាក់ចាយសមរម្យ
អ្វីដែលគួរធ្វើមុនវ័យ ៣០គឺត្រូវរក និងសន្សំប្រាក់ឲ្យបានល្អ។ គួរតែអាចបែងចែកផ្នែកមួយនៃប្រាក់ដែលរកបាន ទុកប្រើពេលមានអាសន្ន ឬបន្តស្ថាបនានៅពេលអនាគតដោយការដាក់សន្សំ។ ទិញអ្វីដែលជួយឲ្យខ្លួនមានសុខភាពល្អ បរិភោគអាហារដែលអ្នកចង់ញ៉ាំ ដូចនេះនឹងសប្បាយចិត្តពីការរស់នៅតែម្នាក់ឯងបែបនេះ។
៣.ធ្វើតាមក្ដីសុបិនរបស់អ្នក ឬអ្វីដែលអ្នកស្រលាញ់
មុនឈានចូលវ័យ ៣០ ឆ្នាំ រឿងទីបីត្រូវធ្វើ គឺតាមរកក្ដីសុបិនដែលអ្នកស្រលាញ់។ អ្នកចូលចិត្តច្រៀងអាចហាត់ច្រៀងបាន ចូលចិត្តចម្អិនអាហារ ចូលរួមការប្រឡងប្រជែងទៅគ្មានអ្វីដែលហៅថាយឺតពេលទេ។ ក្នុងនាមជាអ្នកដឹកនាំអនាគតខ្លួនឯង គួរធ្វើអ្វីបំពេញចិត្តខ្លួនវិញ មិនបាច់គិតពីអ្នកដទៃឡើយ។
៤.ចំណាយពេលរៀនពីស្នេហា
វ័យប៉ុណ្ណេះហើយមិនមែនជាក្មេងថ្នាក់វិទ្យាល័យឡើយ អ្នកអាចយកពេលទៅគិតពីរឿងស្នេហាបាន។ ប្រសិនបើនារីណាម្នាក់នៅលីវ អ្នកអាចរៀនស្វែងយល់ពីជីវិតគូដែលអ្នកធ្លាប់ស្គាល់ និងអាចទទួលយកការណាត់ពីបុរសណាម្នាក់បាន។ ចំណែកអ្នកធ្លាប់បែកបាក់ គួរគិតពីចំណុចដែលនាំឲ្យស្នេហាបរាជ័យបាន។
៥.ស្វែងរកចំណេះដឹងជានិច្ច
មិនថាអ្នកមានអាយុច្រើនប៉ុណ្ណាទេ ចំណេះដឹងគឺជាអ្វីដែលមនុស្សស្រីត្រូវការចាំបាច់បំផុត។ មិនថាវាជាការងារ ឬបញ្ហាទូទៅនោះទេ ប្រសិនបើអ្នកចេះ អ្នកមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃទេ។ អ្នកអាចថែរក្សាខ្លួនឯង និងដោះស្រាយរឿងរ៉ាវផ្សេងៗដែលកើតឡើងក្នុងជីវិត។
៦.ថែរក្សាខ្លួនឯង
ស្រីៗមិនគួរធ្វេសប្រហែសពីសុខភាពឡើយ។ ដោយសារយើងចាស់ជារៀងរាល់ថ្ងៃ ដូចនេះសុខភាពក៏កាន់តែអាក្រក់រៀងរាល់ថ្ងៃដែរ។ វិធីល្អបំផុត គឺត្រូវយកចិត្តទុកដាក់ខ្លួនឯងជាប្រចាំតាមរយៈការបរិភោគអាហារដ៏សម្បូរបែប ហាត់ប្រាណឲ្យបានទៀងទាត់ ហើយកុំ ប៉ះពាល់ជាតិអាល់កុល បារី ។
៧.ចំណាយពេលច្រើនជាមួយគ្រួសារ និងមិត្តភ័ក្ដិតាមដែលអាចធ្វើទៅបាន
វ័យនេះហើយ អ្នកប្រាកដជាលែងសូវមានពេលច្រើនសម្រាប់មិត្តភ័ក្ដិ និងក្រុមគ្រួសារទៀតឡើយ ដូចនេះគួរតែនៅជាមួយពួកគេឲ្យបានច្រើន។ ដោយសារតែយើងម្នាក់ៗមិនដឹងថាថ្ងៃណានឹងជាថ្ងៃចុងក្រោយនៃជីវិត ដូចនេះស្រលាញ់អ្នកនៅក្បែរខ្លួនឲ្យបានច្រើន៕
ចុចអាន៖មុនពេលស្លាប់ មនុស្សស្រីគ្រប់រូបគួរតែធ្វើរឿងសំខាន់ ១០ យ៉ាងនេះ