មុន​អាយុ ៣០ឆ្នាំ គួរ​តែ​ធ្វើ​រឿង​ទាំង​នេះ​ ដើម្បី​ជីវិត​កាន់​តែមាន​ន័យ

  • 2018-03-07 08:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ជីវិត​នេះ​តើ​មាន​ ១០ឆ្នាំ​ប៉ុន្មាន​ដង? ហេតុអី​អ្នក​ត្រូវ​ចំណាយ​វា​ដោយ​គ្មាន​ន័យ? ត្រូវ​ដាស់ស្មារតី​ខ្លួន​ឯង​ថា ជីវិត​គួរ​តែ​ល្អ គួរ​​តែ​សប្បាយ​ជាង​នេះ​មិន​មែន​បែប​ហ្នឹង​នោះ​ទេ ហើយ​រឿង​ខាង​ក្រោម​នេះ​អ្នក​គួរ​តែ​ធ្វើ​មុន​ពេល​ឈាន​ដល់​វ័យ ៣០​ឆ្នាំ ៖

១. ដំណើរ​ម្នាក់​ឯង (Solo Trip)

មិនចាំបាច់​ឆ្ងាយ​ពេក​ក៏​បាន ត្រឹម​ខេត្ត​ជិតៗ​ក៏​បាន​ព្រោះ​វា​អាច​នាំ​អ្នក​ជួប​បទពិសោធន៍​ និង​អារម្មណ៍​ថ្មីៗ​ដែល​អ្នក​គួរ​តែ​ស្គាល់​មុន​ឈាន​ចូល​អាយុ​ ៣០ឆ្នាំ។ បើ​អ្នក​នៅ​តែ​មិន​អាច​ដើរហើរ​ខ្លួន​ឯង​បាន អ្នក​គួរ​តែ​រក​មូលហេតុ ហើយ​ពិចារណា​លើវា ព្រោះ​វ័យ​នេះ​គឺ​ជា​វ័យ​ដែល​ឯករាជ្យ​មួយ ដូច្នេះ​ការ​ប្រឡូក​ក្នុង​រឿង​ជីវិត​ក៏​ត្រូវ​មាន​ច្រើន​ដែរ។

២. បង្កើត​ទម្លាប់​ថ្មីៗ

គួរ​តែ​បណ្ដុះ​ខ្លួន​ឯង​ជាមួយ​ទម្លាប់​ និង​ការងារ​ថ្មីៗ​ដែល​អ្នក​មិន​ទាន់​ធ្លាប់​ធ្វើ ដើម្បី​ឲ្យ​ជីវិត​កាន់​តែ​រីករាយ​ជាង​នេះ។ បើ​អ្នក​មាន​ទម្លាប់​ចេញ​ពី​ធ្វើការ​ទៅ​ផ្ទះ ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការ អ្នក​គួរ​តែ​ផ្លាស់​ប្ដូរ​ដូចជា​ទៅ​ហាត់ Yoga ទៅ​ហែលទឹក ឬ​ទៅ​រៀន​ជំនាញ​ខ្លីៗ​ដូចជា​គំនូរ ថតរូប ឬ​លេង​ភ្លេង​ជាដើម។

៣. ពិនិត្យ​មើល​ផែនការ​របស់​អ្នក

មក​ដល់​អាយុ​ប៉ុណ្ណឹង​អ្នក​បាន​ប៉ុន្មាន​ភាគរយ​នៃ​គោលដៅ​អ្នក​ហើយ? អ្នក​ត្រូវ​ត្រួត​ពិនិត្យ​មើល​វា ហើយ​បន្ត​ Update វា​ជានិច្ច។ ត្រូវ​ព្យាយាម​ស្វែង​រក​គន្លឹះ​ណា​ដែល​ជួយ​ឲ្យ​អ្នក​ឈាន​ទៅ​រក​អ្វី​ដែល​អ្នក​ចង់​បាន មិន​មែន​សរសេរចោល​ហើយ​បណ្ដោយ​តាម​យថាកម្ម​ឡើយ។

៤. ថែរក្សា​រូបរាង​ និង​សុខភាព

វ័យ​នេះ​ជា​វ័យ​ដែល​ស្រស់ស្អាត និង​មាំទាំ​បំផុត​ដូច្នេះ​អ្នក​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឲ្យ​ខ្លួន​ក្លាយ​ជា​មនុស្ស​ចាស់​មុន​អាយុ ឬ​សុខភាព​មិន​រឹងមាំ​ដែរ។ ត្រូវ​ថែរក្សា​រូបរាង សម្រស់​ឲ្យ​បាន​ស្អាត​ផូរផង់​ដើម្បី​គប្បី​នឹង​ខ្លួន​ឯង។

រូបតំណាង

៥. មាន​ស្នេហា

មុន​ចូល​ដល់​វ័យ ៣០ឆ្នាំ​ អ្នក​មិន​គួរ​ធ្វើ​ជា​មនុស្ស​ដែល​គ្មាន​បទពិសោធន៍​ស្នេហា​ខ្លះ​នោះ​ទេ ព្រោះ​វ័យ​នេះ​អ្នក​អាច​នឹង​មាន​គ្រួសារ​បាន ដូច្នេះ​បើ​គ្រាន់​តែ​ស្នេហា​ក៏​អ្នក​មិន​ធ្លាប់​ឆ្លង​កាត់ អ្នក​ប្រាកដ​ទេ​ថា​ស្នេហា​ដែល​អ្នក​នឹង​មាន​ល្អ​ប្រសើរ? ត្រូវ​ស្វែងយល់​ពី​វា​ដើម្បី​អនាគត​អ្នក​មិន​រើស​មនុស្ស​ខុស ម្យ៉ាង​ទៀត​ក្នុង​វ័យ​ប៉ុណ្ណេះ​គឺ​ជា​វ័យ​ដែល​កំពុង​ពេញ​ស្រឡាញ់​ កំពុង​ពេញ​ដោយ​មនោសញ្ចេតនា ដូច្នេះ​កុំ​ឲ្យ​វា​ហួស​ទៅ​ដោយ​គ្មាន​ន័យ។

៦. បោះ​ជំហាន​ក្នុង​ជីវិត​ការងារឲ្យ​បាន​ខ្ពស់

មុន​ពេល​ដើរ​ដល់​អាយុ ៣០ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ឆ្លង​កាត់​លើ​វិថី​ការងារ មិន​មែន​នៅ​លាដៃ​សុំ​លុយ​អ្នក​ផ្ទះ​ចាយ​ទៀត​នោះ​ទេ។ បទពិសោធន៍​ការងារ​អ្នក​កាន់​តែ​ច្រើន​ ឱកាស​អ្នក​ក៏​កាន់​តែ​ច្រើន ហើយ​ជីវិត​អ្នក​ក៏​មាន​ជម្រើស​ច្រើន​មិន​មែន​នៅ​តែ​មួយ​កន្លែង​ឡើយ។

រូបតំណាង

កុំ​បណ្ដោយ​ខ្លួន​ឯង​ឲ្យ​គ្មាន​អី​សោះ​ក្នុង​ដៃ រួច​បន្ត​ចូល​វ័យ​មួយ​ទៀត ព្រោះ​ពេល​នោះ​អ្នក​នឹង​អាច​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ព្រោះ​វ័យ​ដែល​អ្នក​គួរ​តែ​មាន​ជីវិត​អស្ចារ្យ​ជាង​នេះ​ត្រូវ​បាន​បញ្ចប់៕

ចុចអាន៖គន្លឹះ​រស់​នៅ​​ដោយ​សុភមង្គល​ជាមួយ​ក្ដី​ស្រមៃ​ ទោះ​មិន​ទាន់​ជោគជ័យ​ក៏​ដោយ

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម