ចង់បានរោមភ្នែកវែងក្រាស់ ងស្អាតតាមបែបធម្មជាតិ កុំភ្លេចធ្វើតាមវិធីនេះ
- 2019-01-17 01:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានរោមភ្នែកវែងក្រាស់ ងស្អាតតាមបែបធម្មជាតិ កុំភ្លេចធ្វើតាមវិធីនេះ
មនុស្សស្រីណាដែលថាមិនស្រឡាញ់រោមភ្នែកវឹងក្រាស់ ងស្អាតនោះ ? រោមភ្នែកស្អាតជួយបន្ថែមសម្រស់នារីឲ្យកាន់តែលេចធ្លោ ដូច្នេះហើយទើបពួកគេពេលខ្លះត្រូវតរោមភ្នែកឬពាក់រោមភ្នែកជាដើម។ សម្រាប់នារីដែលចង់បានរោមភ្នែកស្អាតតាមបែបធម្មជាតិនោះ អាចសាកល្បងនូវវិធីខាងក្រោមនេះបាន ៖
១. កុំពាក់រោមភ្នែក ឬប្រើម៉ាស្ការ៉ារាល់ថ្ងៃពេក
ដើម្បីឲ្យរោមភ្នែកឆាប់ដុះវែងអ្នកមិនគួរពាក់រោមភ្នែកឡើយ ព្រោះវាធ្វើឲ្យរាំងស្ទះដល់ការលូតលាស់របស់រោមភ្នែក។ ម្យ៉ាងទៀតការប្រើម៉ាស្ការ៉ារាល់ថ្ងៃក៏ត្រូវកាត់បន្ថយដែរ បើចាំបាច់នោះអ្នកគួរតែប្រើ១ថ្ងៃរំលង២ថ្ងៃ។
២. សម្អាតរោមភ្នែកឲ្យបានស្អាត
ត្រូវទម្លាប់សម្អាតរោមភ្នែកឲ្យបានស្អាតបន្ទាប់ពី Make-up ហើយ ព្រោះបើអ្នកចូលគេងទាំងមិនបានសម្អាតវាឲ្យស្អាតទេនោះ សារធាតុដែលនៅជាប់រោមភ្នែកនឹងធ្វើឲ្យរោមភ្នែកគាំងនៅមួយកន្លែង មិនដុះវែងឡើយ។ លើសពីនេះវានឹងធ្វើឲ្យរោមភ្នែកអ្នកឆាប់ជ្រុះ មិនរឹងមាំទៀតផង។
៣. ម៉ាស្សាជាមួយនឹងប្រេងអូលីវ ប្រេងដូង
មុនពេលចូលគេងគ្រាន់តែដាក់ប្រេងអូលីវ ឬប្រេងដូងមួយដំណក់លើដៃហើយម៉ាស្សាថ្នមប្រហែល ៥នាទីទៅ ព្រោះពពួកប្រេងនេះមានសារធាតុជួយជំរុញឲ្យរោមភ្នែកដុះលឿនខ្លាំងណាស់។ អាចធ្វើបាន ២ដងក្នុងមួយសប្ដាហ៍។
៤. ប្រើប្រទាលកន្ទុយក្រពើ
ចិតយកសាច់វាចេញ ហើយផ្សើមវានៅដៃអ្នកបន្ទាប់មកយកមកលាបលើរោមភ្នែក ទុកមួយយប់ សឹមសម្អាតចេញពេលភ្ញាក់ឡើង។ ការប្រើវិធីនេះមានប្រសិទ្ធភាពណាស់ ព្រោះប្រទាលកន្ទុយក្រពើគឺល្អសម្រាប់ការលូតលាស់រោមភ្នែកបំផុត។
៥. តែបៃតង
វាត្រូវបានគេប្រើនៅក្នុងការព្យាបាលសក់សក់ជាច្រើននិងការព្យាបាលការជ្រុះសក់។ វាពោរពេញដោយវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់សក់ និងរោមភ្នែករបស់អ្នកផងដែរ។ ដូច្នេះអ្វីដែលអ្នកអាចធ្វើបានគឺផឹកតែបៃតងនិងអាចទុកវាត្រជាក់ត្រាំសំឡីនៅលើវានិងដាក់វាទៅរោមភ្នែករបស់អ្នកនៅពេលព្រឹកនិងពេលល្ងាចរយៈពេល ២នាទី។ វិធីនេះអាចធ្វើបានរាល់ថ្ងៃ ដូច្នេះបើអ្នកចង់បានលទ្ធផលឆាប់រហ័សគួរតែសាកវិធីនេះ៕
ចុចអាន៖រោមចិញ្ចើមកាន់តែក្រាស់ស្អាត ដោយគ្រាន់តែអនុវត្តវិធីងាយៗទាំងនេះ