រោមចិញ្ចើមកាន់តែក្រាស់ស្អាត ដោយគ្រាន់តែអនុវត្តវិធីងាយៗទាំងនេះ
- 2018-03-02 06:57:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោមចិញ្ចើមកាន់តែក្រាស់ស្អាត ដោយគ្រាន់តែអនុវត្តវិធីងាយៗទាំងនេះ
រោមចិញ្ចើមក្រាស់ ស្អាតនារីណាក៏ចង់បានដែរ ព្រោះវាជាចំណុចសំខាន់មួយដែលជួយលើកសម្រស់នារីឲ្យកាន់តែមានភាពជឿជាក់។ ដូច្នេះហើយសម្រាប់មិត្តនារិដែលគាត់ប្រាថ្នាចង់បានរោមចិញ្ចើមក្រាស់ ហើយទាក់ទាញនោះ គួរតែសាកល្បងជាមួយវិធីងាយៗខាងក្រោមនេះ ធានាថាទទួលបានលទ្ធផលជាទីគាប់ចិត្ត ៖
១. ប្រេងដូង
ដើម្បីទទួលបានរោមចិញ្ចើមក្រាស់ និងគួរអោយចាប់អារម្មណ៍អ្នកអាចប្រើប្រេងដូងបាន។ ប្រូតេអ៊ីនជាច្រើនក៏ដូចជាសារធាតុចិញ្ចឹមដូចជាវីតាមីន E និងជាតិដែកនៅក្នុងប្រេងដូងជំរុញអោយមានរោមចិញ្ចើមដែលមានសុខភាពល្អនិងក្រាស់។ វាក៏អាចជួយឱ្យចិញ្ចើមរបស់អ្នកខ្មៅស្អាតផងដែរ។
ដាក់ពីរបីតំណក់នៅលើចុងម្រាមដៃរបស់អ្នកហើយត្រដុសវានៅលើរោមចិញ្ចើម។
ម៉ាស្សាបានពីរបីនាទីដើម្បីបង្កើនចរន្តឈាម។
ទុកវាឲ្យបានមួយយប់។
នៅព្រឹកបន្ទាប់សូមលាងសម្អាតវាដោយទឹកក្តៅ។
ធ្វើដូចនេះឲ្យបាន ១ ខែទៅ ២ ខែដើម្បីកត់សម្គាល់ការប្រែប្រួលនៃកម្រាស់នៃរោមចិញ្ចើម។
២. ប្រេងអូលីវ
ប្រេងអូលីវក៏ល្អសម្រាប់រោមចិញ្ចើមផងដែរព្រោះ សំបូរវីតាមីនE ហើយប្រេងអូលីវអាចជួយឱ្យសក់ និងរោមរបស់អ្នករីកលូតលាស់លឿននិងក្រាស់។ វាក៏ជួយរក្សាវាពណ៌ចិញ្ចើមខ្មៅស្អាតផងដែរ។
ម៉ាស្សាចិញ្ចើមរបស់អ្នកជាមួយប្រេងអូលីវរយៈពេល 5 នាទីមុនពេលចូលគេង។
ទុកវាមួយយប់ បន្ទាប់មកលាងវាចេញដោយទឹកក្តៅឧណ្ហៗនៅព្រឹក។
ជាជម្រើសល្អអាចលាយវាជាមួយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ។
ដាក់វានៅលើរោមចិញ្ចើមនិងម៉ាស្សាសំរាប់ពីរបីនាទី។ ទុកវាចោលអស់ ៣០ នាទីហើយលាងសម្អាតវាឱ្យក្តៅឧណ្ហៗ។
ធ្វើតាមវិធីទាំងនេះម្តងក្នុងមួយថ្ងៃរហូតដល់អ្នកទទួលបានលទ្ធផលដែលចង់បាន។
៣. ទឹកខ្ទឹមបារាំង
ទឹកខ្ទឹមបារាំងក៏ជួយផងដែរដល់ការលូតលាស់លឿនជាងមុននៃសក់ និងរោម។ ទឹកវាមានសារធាតុស្ពាន់ធ័រដែលធ្វើអោយប្រសើរឡើងនូវផលិតកម្មនៃជាលិកា collagen ដែលត្រូវការសម្រាប់ការរីកលូតលាស់នៃរោមចិញ្ចើម ហើយវាក៏ជួយពង្រឹងឫសសក់ផងដែរ។
កិនខ្ទឹមបារាំងតូចមួយហើយស្រង់យកទឹក។
ម៉ាស្សាដោយយកទឹកនោះលាបលើរោមចិញ្ចើមប្រហែល ៥ នាទី។
ទុកឲ្យវាស្ងួតហើយបន្ទាប់មកលាងសម្អាតវាស្រាលៗជាមួយនិងទឹកត្រជាក់។
អនុវត្តការព្យាបាលនេះម្តងក្នុងមួយថ្ងៃ។
ចុចអាន៖មានតែស្រាបៀមួយដបព្យាបាលសក់បានឡើងស្អាតទន់រលាស់ដូចសរសៃសូត្រ