ចង់​ឲ្យ​ក្មេង​ជាង​មុន មនុស្ស​ស្រី​គួរ​ជ្រើស​វិធី​នេះ​ក្នុង​ការ​ថែរក្សា​សម្រស់

  • 2019-01-15 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលដែលយើងមានវ័យកាន់តែចាស់ទៅស្បែករបស់យើងក៏បានបង្ហាញសញ្ញាទៅតាមនោះផងដែរដូចជា ស្បែក​ស្ងួត ស្បែក​ស្រអាប់ ជ្រីវជ្រួញជា​ដើម។  ដើម្បី​ឲ្យ​ស្បែក​នៅ​តែ​ស្អាត​ មាន​សុខភាព​ល្អ ជាពិសេស​នៅ​តែ​ក្មេង​ជាង​វ័យ មនុស្ស​ស្រី​គួរ​ជ្រើស​វិធី​នេះ​ក្នុង​ការ​ថែរក្សា​សម្រស់៖

១. ការធ្វើលំហាត់ប្រាណ

យើងត្រូវហាត់​ប្រាណ​យ៉ាងហោច​ណាស់​ក៏ ១៥ទៅ ៣០ នាទីដែរ ព្រោះវាមិនគ្រាន់តែជួយឲ្យ​សុខភាព​ល្អ​នោះ​ទេ ហើយ​ចំពោះ​សម្រស់​ និង​ភាព​ស្អាត​នៃ​ស្បែក​ក៏​លំហាត់​បា្រណ​ជួយ​ដែរ។ ដើម្បី​ឲ្យ​ក្មេង​ជាង​វ័យ អ្នក​គួរ​តែ​ឆ្លៀត​ហាត់​ប្រាណ ឬ​ដើរ​ចុះដើរឡើង​ឲ្យ​បែក​ញើស។

២. មិន​​​ត្រូវ​​​ Make up ​​ក្រាស់ៗ​ពេក

ការ​ប្រើគ្រឿង​សម្អាង​ច្រើន ឬ​ប្រើម្សៅ​ក្រាស់ៗ​លើ​ស្បែក​មុខ​គឺ​ជា​ដើម​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ស្បែក​ខ្សោះ ស្ងួត និង​ឆាប់​ចេញ​ស្នាម​ជ្រួញ។ អ្នក​គួរ​តែ​កាត់​បន្ថយ​ និង​ប្រើតិចតួច​បាន​ហើយ ដើម្បី​ជួយ​សម្រួល​ដល់​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ។

៣. ​​​​​បិទ​​​ម៉ាស់​​​​ពេល​គេង

​​ម៉ាស់​​​​ដែល​​​អាច​​​បិទ​​​នៅ​ពេល​គេង ទុក​​បាន​​ពេញ​មួយ​​យប់​​​ គឺ​​​​​​​​ស័ក្តិសម​បំផុត​​​​សម្រាប់​អ្នក​​​​​​ដែល​មាន​​​ស្បែក​​​ស្ងួត។ ពេល​​​ភ្ញាក់​​​ឡើង​​​ហើយ​​​បក​​​ចេញ អ្នក​នឹង​មាន​​​អារម្មណ៍​ថា មុខ​​ទន់​​​ស្រស់​​ថ្លា​​មាន​​សំណើម។ យ៉ាង​ណា​​​មិញ​​ ត្រូវ​​ប្រុង​​ប្រយ័ត្ន​ពេល​​​​ទិញ​​​​ម៉ាស់​​យក​មក​បិទ គួរ​​ជ្រើសរើស​ម៉ាស់​​​​​​ដែល​​​​មាន​សាច់​ក្រាស់ ពុំ​​​ដូច្នោះ​ទេ​វា​អាច​​ផ្ចិត​​​​រន្ធញើស​​​បណ្តាល​​ឲ្យ​​កើត​​មុន​បាន។

៤.ការ​ប្រើ​ប្រាស់​សាប៊ូ​ដុស​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ

អ្នក​ត្រូវ​ចេះ​ជ្រើសរើស​សាប៊ូ​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក ព្រោះ​​បើ​អ្នក​ប្រើ​ខុស​អ្នក​អាច​ខាត​ទាំង​លុយ ខាត​ទាំង​ពេល​ដោយ​សារ​តែ​គ្មាន​បាន​លទ្ធផល​អី​ ហើយ​អាច​បង្ក​ឲ្យ​ស្បែក​មាន​បញ្ហា​ក៏​មាន។

អ្នក​អាច​ជ្រើស​យក​សាប៊ូ​ Gentle Cleanser ​បាន​ព្រោះ​វា​ជា​សាប៊ូ​ដុស​ខ្លួន​ត្រូវ​គ្រប់​ប្រភេទ​ស្បែក ហើយវា​ជួយឲ្យស្បែកមានសំណើម និងជួយការពារការបាត់បង់ជាតិទឹកធ្វើអោយស្បែកទន់ រលោង ម្យ៉ាង​ទៀតវា​បង្កើនប្រសិទ្ធភាពនៃរនាំងការពារស្បែកពីបរិយាកាសខាងក្រៅ។

អ្នក​អាច​រក​ទិញ​សាប៊ូ​ Gentle Cleanser នៅ​គ្រប់​សាខារ​បស់ហ្វាម៉ាស៊ី Guardian

៥. បន្ថែម​វីតាមីន​ C ដល់​រាង​កាយ

វា​ជួយ​ការ​ពារ​ស្បែក​របស់​អ្នក​ប្រឆាំង​ពី​ភាព​ចាស់​ ហើយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ទន់​ រលោង​ មើល​ទៅ​ក្មេង​ជាង​វ័យ​ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ឲ្យ​ភ្នែក​ និង​ អញ្ចាញ​ធ្មេញ​​របស់​អ្នក​រឹង​មាំ​ផង​ដែរ។ វា​មាន​នៅ​ក្នុង​ផ្លែឈើ​ ដូចជា​ ក្រូច​ឆ្មា ក្រូច ផ្លែ​ទំពាំង​បាយ​ជូរ​ ​ស្វាយ និង​មាន​ក្នុង​បន្លែ​ដូច​ជា​ខាត់ណា​ និង​ប៉េងប៉ោះ​៕

ចុចអាន៖ស្បែក​ជ្រីវជ្រួញ​លែង​ជា​បញ្ហា​ទៀត​ហើយ បើ​ស្រី​ៗ​មាន​វិធី​ទប់ស្កាត់​ប៉ុន្មាន​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម