ស្បែក​ជ្រីវជ្រួញ​លែង​ជា​បញ្ហា​ទៀត​ហើយ បើ​ស្រី​ៗ​មាន​វិធី​ទប់ស្កាត់​ប៉ុន្មាន​នេះ

  • 2019-01-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាស្បែក​សម្រាប់​មនុស្ស​ស្រី​ នៅ​តែ​ជា​បញ្ហា​សំខាន់​មិន​ថា​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ​ ព្រោះ​មនុស្ស​ស្រី​នៅ​តែ​ត្រូវ​ការ​ភាព​ស្រស់​ស្អាត និង​ក្មេង​​​​​​ជាង​វ័យ​ដោយ​គ្មាន​លក្ខខណ្ឌ។ អាយុកាល​វិវត្ត​ស្បែក​ក៏​ចាប់​ផ្ដើម​ជ្រួញ ធ្លាក់​យារ តែ​បើ​មនុស្ស​ស្រី​មាន​វិធី​ទប់​ស្កាត់​នោះ ទោះ​អាយុ​ច្រើន​តែ​សម្រស់​នៅ​តែ​គង់វង្ស៖

១. ចៀស​វាង​ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង

អ្នក​គួរ​តែ​មាន​អី​ការពារ​ និង​បិទបាំង​ពេល​អ្នក​ចេញ​ទៅ​ក្រៅ ព្រោះ​ពន្លឺ​ព្រះ​អាទិត្យ​អាច​បំផ្លាញ​កោសិកា​ស្បែក​បាន​យ៉ាង​លឿន​បំផុត។ អ្នក​គូរ​តែ​ចៀសវាង​ការ​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​។

២. គេង​ឲ្យ​បាន​គ្រប់គ្រាន់

ការ​គេង​គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព និង​សម្រស់។ អ្នក​គួរ​តែ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ពី​ចន្លោះ ៦ ទៅ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ការ​ដែល​គេង​តិច ឬ​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ស្បែក​លែង​ស្អាត និង​ចាស់​ជាង​មុន។

៣. ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន

ការ​ញ៉ាំ​សាច់​ត្រី​គឺ​ល្អ​ចំពោះ​សុខភាព​ណាស់​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន។ លើស​ពី​នេះ​​ខ្លាញ់​ត្រី​ គឺ​ជួយ​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ និង​មាន​សភាព​ភ្លឺ​រលោង តឹងណែន។

៤. ញ៉ាំ​ខូឡាចែន​បន្ថែម

ការ​ញ៉ាំ​ខូឡាចេន​(Collagen) គឺ​មាន​សារសំខាន់​ណាស់​ ព្រោះ​វា​ជួយ​ទប់ស្កាត់​ភាព​ចាស់​ជ្រីវជ្រួញ និង​ជួយ​រារាំង​ស្នាម​អុចខ្មៅ ភាព​ស្រអាប់ មិន​ឲ្យ​ងាយ​កើត​ឡើង។ វា​ជម្រុះ​កោសិកា​ចាស់ៗ និង​បណ្ដុះ​មក​វិញ​នូវ​កោសិកា​ថ្មី។ មិន​តែ​ប៉ុណ្ណោះ​វា​ផ្ដល់​នូវ​ភាព​ស្រស់ស្រាយ អារម្មណ៍​ល្អ ដែល​ជួយ​ឲ្យ​មនុស្ស​ស្រី​មិន​ងាយចាស់ ហើយ​វា​ក៏​ជួយប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ និង​ថែរក្សា​ភាព​ក្មេង​ជាង​វ័យ៕

ចុចអាន៖គុណ​ប្រយោជន៍​សំខាន់​ៗ​​របស់​ខូឡាចេន​(Collagen )សម្រាប់​មនុស្ស​ស្រី

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម