ទី​បំផុត Zhao Li Ying ប្រកាស​សម្រាល​កូន​ដំបូង​ខែ ​៣ នេះ​ ហើយមង្គលការត្រូវពន្យារ ព្រោះ

  • 2019-01-04 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្វាមី​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying បាន​ប្រកាស​​ថា​ប្រពន្ធ​របស់​ខ្លួន​ពិត​ជា​កំពុង​ពពោះ​កូន​ដំបូង​ពិត​មែន​ ហើយ​ភេទ​របស់​កូន​ក្នុង​ផ្ទៃ​ក៏​ត្រូវ​បាន​ទម្លាយ​ដូច​គ្នា។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា​មុន​​នេះ តារា​សម្ដែង​ប្រុស​ជួរ​មុខ​ចិន Feng Shaofeng បាន​ប្រកាស​នៅ​បណ្ដាញស​ង្គម Weibo របស់​ខ្លូន​ថា ប្រពន្ធ​របស់​លោក តារា​សម្ដែង​ស្រី​ជួរ​មុខ Zhao Li Ying កំពុង​តែ​មាន​គភ៌​កូន​ទី​១​ហើយ។ ប្រុស​ស្អាត​វ័យ ៤០ ឆ្នាំ​សរសេរ​ថា៖ “អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ គ្រួសារ​របស់​ខ្ញុំ​មាន​សមាជិក​៣​នាក់”។ តាម​នោះ​ដែរ តួ​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព” កំពុង​ពពោះ​កូន​ប្រុស ហើយ​កូន​នេះ​នឹង​សម្រាល​ក្នុង​ខែ ៣ ខាង​មុខ មាន​ន័យ​នៅ​សល់​តែ ២ ខែ​ទៀត​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល ប្ដី​ប្រពន្ធ​មាន​ឥទ្ធិពល​នេះ​ប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​មាន​កូន ក្រោយ​ពេល​លាក់​បាំង​ជាយូរ​មក​។ ដោយ​សារ​តែ​ពោះ​ធំ​ខ្លាំង​ហើយ ទើប​អ្នក​ទាំង​២​សម្រេច​ថា​នឹង​​រៀបចំ​ពិធី​មង្គលការ​នៅ​ពេល​កូន​មាន​អាយុ​១០០​ថ្ងៃ​វិញ៕

ចុចអាន៖រៀបការ​នឹង​គ្នា​តែ​៤​ឆ្នាំ​សោះ ទ្រព្យ​រួម Yang Mi និង Harwick Lau ឡើង​ដល់ ១ ពាន់​លាន​ដុល្លារ

ប្រភព៖ ngoisao អត្ថបទ៖Caramel